ប្រទេសថៃ៖ ក្រៅពីលើការលិចលង់ផ្ទះសម្បែងនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាប្រព័ន្ធគមនាគមន៍ហើយនោះ ទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលកំពុងកើតមាននៅក្នុងប្រទេសថៃ ក៏បានជន់លិចកសិដ្ឋានចិញ្ចឹមក្រពើនាំឲ្យក្រពើរួចចេញមកក្រៅ បង្កបានជាក្ដីបារម្ភសម្រាប់អ្នកភូមិអ្នកស្រុកមានភាពភ័យខ្លាចគ្រប់ៗគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCntvb0GGRB3umBozxik1RSntilxPyUe-Qlegn-tpDwzey8Er5K5BtqH6TzKJrlzJK5HYa88Nd9sgd3-drDwgnza4WLzd5wQC0Re8iP4w44Qk2ZcIFvyVwr_wXNeidPSbc_YoIvjoH6SMOBvDQjmZDggj_LaIn_2_wmTZJMLTIFEMghH8EWiYX1yK5QNZu/s1024/photo_2025-10-02_08-58-20.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Matichon នាយប់ថ្ងៃទី1 ខែតុលា ឆ្នាំ2025 បានឲ្យដឹងថា នៅក្នុងសហគមន៍ Ban Bang Prong ក្នុងឃុំ Nakhon Sawan Ok ស្រុក Muang ខេត្ត Nakhon Sawan អ្នកស្រុកមានការភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញក្រពើមួយក្បាលបណ្ដែតខ្លួនពីលើទឹកក្នុងសហគមន៍របស់ពួកគេដែលកំពុងជួបគ្រោះទឹកជំនន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjclFujE-cBl626jqkwjO7Qeeed-L4OHnodkf-FCa57E6dFZmwwX4RT04WlE1trDcb-XUT3GBN4GB9OZ4WT9wvQrIe2aCzwv_mZhtdR3Nb-3PzPFauqEhhpMQIHmGdVcZC1T_5jl8V7S_7h62BguQG7rM1A0Xpgky5yWVM7v-mnpK_zzUPEC1sqnKoCKCP7/s1200/photo_2025-10-02_08-58-19%20(2).jpg
បើតាមអ្នកស្រី ជីរ៉ាផន ជាអ្នកស្រុកនៅទីនោះបានបង្ហើបថា កាលពី២ថ្ងៃមុន អ្នកស្រីបានឃើញសត្វក្រពើអណ្តែតទឹកនៅទីតាំងពីរខុសគ្នា ដែលជាធម្មតាគាត់ឃើញនៅពេលព្រឹក និងពេលល្ងាច។ គាត់សង្ស័យថា យ៉ាងហោចណាស់មានក្រពើពីរក្បាលកំពុងសម្ងំនៅក្នុងសហគមន៍នេះ។ គាត់ក៏បានជូនដំណឹងភ្លាមៗដល់មន្ត្រីជលផលឱ្យចុះស្រាវជ្រាវ និងដាក់អន្ទាក់ចាប់វាដែរ ប៉ុន្តែរហូតមកដល់ពេលនេះរកមិនឃើញក្រពើឡើយ ។ ខណៈនេះអ្នកស្រុកព្រួយបារម្ភពីគ្រោះថ្នាក់ដល់មនុស្ស និងសត្វចិញ្ចឹមក្នុងតំបន់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqf7l4hP_1haWtJtyBkx9mjxkwtyVuh3razWN6DUcpWQYP4s76b6qYvxBSfAcAnvcuv6j_LW8PoVu-lN_UpHJhOm2NUkOYxRyZ_EtdYWoiTeNi2GndMjnGu-U5BkaZ_iuwFqZSkGAgMFldodMh5REoBeHzu3nLdiMYiOeB9nsAO5t0EfmtXcpS0H9Z1wKH/s696/photo_2025-10-02_08-58-19%20(3).jpg

    អ្នកភូមិមួយចំនួនជឿថា ក្រពើនេះអាចជារបស់ក្រពើម្ចាស់កសិដ្ឋានម្នាក់ឈ្មោះ Chao Mae Mon Thong ដែលរស់នៅតំបន់បឹងបូរ៉ាផេត ហើយវាបានរួចមកតាមទឹកដែលហៀរចេញពីស្រះនៅពេលមានទឹកជំនន់។ ជារៀងរាល់ឆ្នាំនៅពេលដែលទឹកជំនន់ជន់លិចសហគមន៍បឹងព្រុង ក្រពើតែងតែឃើញសត្វក្រពើមករកចំណីនៅតំបន់នេះ ដោយសារសហគមន៍នេះនៅជិតបឹងបូរ៉ាផេត។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs9dqys1CWFtyTAOM_hluz7cfWCPXUoPm0-3WmwoqyDoH7EHzOLUMqCB4WAYX7m2sMdSRr7ARDpUpHLpQ02dEdW2Mlj9mGVcOzGXa7G46zhZ_5PM7Pz8sHMsgst_YUWhlxqEJ4hRKaE5ADLQMcN92Q2niC4DOpxoJcX59vndSxVAuXtmhlukBvnZEi_s1n/s1200/photo_2025-10-02_08-58-19.jpg
    គួរជម្រាបថា សហគមន៍ Bang Prong កំពុងប្រឈមនឹងវិបត្តិទឹកជំនន់ ដោយសារទឹកទន្លេចៅផ្រាយ៉ាហូរហៀរ បានជន់លិចផ្ទះជាង ៨០ខ្នង។ អ្នកស្រុកជាច្រើនត្រូវបានបង្ខំឱ្យជម្លៀសចេញ និងទៅរស់នៅតាមដងផ្លូវជាបណ្ដោះអាសន្នដើម្បីសុវត្ថិភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijfO_S8cEOoLFu3OTdGKZDwUyCIoURv1qvMVC3xZMpCfO2gEbW7RpePQQq9LhuG0ziPNVyHbJnLaahvpJgJ6JNcgH_FIu_RkaLF26AgDuC02vCz8O6P0yvvKpYn6RKFO_fIiB2zSM8w4BF1v2nY1K3ia9xxEHfdcPdxNEPBlhMytMcj0OSdarYSi3oPtYH/s1024/photo_2025-10-02_08-58-20%20(2).jpg

    កាលពីប៉ុន្មានសប្ដាហ៍មុន ករណីស្រដៀងគ្នាបានកើតឡើងម្ដងរួចទៅហើយ នោះគឺការរួចសត្វក្រពើចេញកសិដ្ឋានហើយចេញអុកឡុកប្រជាពលរដ្ឋពេញដងផ្លូវ បង្កើតការភ្ញាក់ផ្អើលនិងភ័យរន្ធ.ត់ជាខ្លាំងសម្រាប់សាធារណជន។ ជាថ្មីម្ដងទៀត ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានជួយពន្លឿនការស្វែងរកក្រពើដែលទើបរួចថ្មីនេះផង ព្រោះបើមិនដូច្នេះទេ ពួកគេនឹងដេកមិនលក់បក់មិនល្ហើយទាំងយប់ទាំងថ្ងៃជាមិនខាន៕