អាហារពេលព្រឹកមិនត្រឹមតែប៉ះពាល់ដល់ក្រពះ និងទម្ងន់ប៉ុណ្ណោះទេ ព្រោះការញ៉ាំអាហារពេលព្រឹកខុសអាចបណ្តាលឱ្យកើតជំងឺតម្រងនោមដោយមិនដឹងខ្លួន។
តម្រងនោម គឺជាសរីរាង្គក្នុងរាងកាយដែលមានតួនាទីជួយលុបបន្សាបកាកសំណល់ និងរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ ប៉ុន្តែប្រសិនបើយើងជ្រើសរើសទទួលទានអាហារពេលព្រឹកខុស វានឹងបង្កើនបន្ទុកលើសរីរាង្គដ៏សំខាន់នេះ។ នៅក្នុងរបបអាហារពេលព្រឹកមិនល្អ វាដូចជាការដាក់ទណ្ឌកម្មមកលើតម្រងនោមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiHRspUS-Mo6MfGgrpa776m6cqpyviO0MBdGzyj-W1MbBA5OZRI9rZkRpbXgM6P0i5bG87r68OLh2bVj1MD1NQu4qHA_vYbPih4ArlMQ3AHSCh3RvnHFx6EQL0nzWpX4__8lGuZR5aKB3_TYHqqcOBRJzohOfz7HOUnBPxLQAOieEE6r9cPDfshafTU-LT/s2560/image_2025-09-18_13-36-23%20(2).png

ទោះជាយ៉ាងណា ការរំលងអាហារពេលព្រឹកក៏អាចមានផលប៉ះពាល់ផងដែរ ដែលវាបណ្តាលឱ្យមានការប្រែប្រួលជាតិស្ករក្នុងឈាម។ ជាលទ្ធផល តម្រងនោមនឹងធ្វើការកាន់តែច្រើន ហើយនៅពេលដែលវាកើតឡើងខ្លាំង វាអាចកាត់បន្ថយប្រសិទ្ធភាពនៃការច្រោះរបស់តម្រងនោម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAFK2oz2lFIpiy7pvSfyLTFdIIflEi-YuE2ZIVll492pnEOtLj_ri6L0X9kXy3LMsjscfYMvui5EwVIKWRWVdhx8nSSWROGmkF0JOOZ90-dUWO5iATpnJHk4abLE8txk_VoMCB93Dr5QDSTToSLwznkeGJYLLw6-SalLptwdIZzSzDx82civEOjLkxHlQ3/s680/image_2025-09-18_13-36-23.png

ទន្ទឹមនឹងនេះ ការទទួលទានអាហារពេលព្រឹក ៤ ប្រភេទខាងក្រោមនេះនឹងធ្វើឲ្យមុខងារតម្រងនោមខ្សោយបន្តិចម្តងៗ អាហារទាំងនោះរួមមាន៖

១. អាហារពេលព្រឹកដែលសល់ពីយប់

អាហារដែលសល់មួយយប់ហើយតែងតែបាត់បង់វីតាមីន និងសារធាតុរ៉ែសំខាន់ៗ ហើយវាបង្កហានិភ័យនៃសារធាតុនីទ្រីតផងដែរ ដែលជាមេធ្វើឲ្យប៉ះពាល់ដល់តម្រងនោម។ បន្ថែមពីនេះ បើសិនជាទទួលទានជាប្រចាំទៀត វាមិនត្រឹមតែបង្កើនហានិភ័យនៃការខូចតម្រងនោមប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើនហានិភ័យនៃជំងឺមហារីកផងដែរ។ នៅពេលព្រឹករាងកាយត្រូវការថាមពលស្អាត និងស្រស់ ប៉ុន្តែការញ៉ាំអាហារមិនស្រស់នឹងធ្វើឱ្យតម្រងនោមធ្វើការកាន់តែខ្លាំងដើម្បីបន្សាបជាតិពុល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLDTZlZxGr3f5D935v3zO7KMZfRosm-heBCCgGoeWibQAiCk33eOm0jA26nhecsgJYEGqfJB4tvabWMP7wP59nTfCuEe-vargd9labUP16Nsa4ZyGmU3rJ4cUlOMk6IWLbSw1An1LnJZNBNk1v__QdmVJAwlMKl3SA8SSwrnhmlosZjTQU8hbXAk9ckOBd/s1200/image_2025-09-18_13-36-28.png

២. អាហារប្រៃពេក

មនុស្សជាច្រើនចូលចិត្តចាប់ផ្តើមថ្ងៃថ្មីរបស់ពួកគេជាមួយនឹងអាហារដែលមានជាតិប្រៃ ឬអាហារកែច្នៃដែលមានជាតិសូដ្យូមខ្ពស់។ បើទោះបីជារាងកាយធ្វើការបន្សាបជាតិពុលពេញមួយយប់ហើយក្ដី។ តម្រងនោមត្រូវការការសម្រាក ប៉ុន្តែការទទួលទានអាហារជាតិអំបិលច្រើនពេក នឹងធ្វើឱ្យតម្រងនោមធ្វើការកាន់តែខ្លាំងដើម្បីរក្សាតុល្យភាពជាតិទឹក និងសម្ពាធឈាម។ នេះនាំឱ្យមានសម្ពាធឈាមឡើងខ្ពស់ ខូចតម្រងនោម និងហានិភ័យនៃជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ។ លើសពីនេះ វាក៏បង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង ខ្វិនស្រួចស្រាវ រួមទាំងមហារីកក្រពះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwY41AUxwYfV4lbngVWBZDx6LsrnwRlxsq2J5wl00WqbcmIp-sXe0cWj7BsMTmA93uHeJbzzauABoLRqfNdib3Qfw_jB3V-E2xoQOjBy6i3pvD32c8FMT0lPNmiWsOH8rNbgpYp4t2-gHiLephyz5GQ4s1U2DOWhAcq3xDo_oI8Y-2jlQNUTjfWlg_VRUP/s1600/image_2025-09-18_13-36-28%20(2).png
៣. អាហារចៀន ឬបំពង

អាហារចៀន សុទ្ធតែមានប្រេង និងខ្លាញ់ខ្ពស់ ដែលបណ្តាលឱ្យរាងកាយទទួលបាន “ការឡូរីដែលមិនផ្តល់ថាមពល” ច្រើនពេក។ ខ្លាញ់លើសទាំងនេះបណ្តាលឱ្យមានបញ្ហាមេតាប៉ូលីស។ តម្រងនោមត្រូវធ្វើការខ្លាំងជាងមុនដើម្បីច្រោះឈាម និងបញ្ចេញកាកសំណល់។ ប្រសិនបើទទួលទានជាប្រចាំ តម្រងនោមនឹងចុះខ្សោយជាលំដាប់ និងបង្កើនហានិភ័យនៃជំងឺតម្រងនោមរ៉ាំរ៉ៃ។ មិនតែប៉ុណ្ណោះ អាហារបំពងក៏ជាមូលហេតុនៃការលើសទម្ងន់ និងលើសសម្ពាធឈាមផងដែរ ។ វាក៏បង្កហានិភ័យនៃការបង្កមហារីក ដែលបង្កគ្រោះថ្នាក់ដល់សុខភាពក្នុងរយៈពេលវែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglpL_gcIPrqI0QscSbJHkdXMZtjPSzoczsjj-tss9StHFqcBMHpm053IT54PfJuCAnK8NA1PaHhuUdGQCwFpd0Jd-CV8t5mpclCCvIWsfPDtVlUffZCMYyfOmvGOb7ToD7Xti4fv1FcDkwpGU13czqmYiTRgRS2tYsZga5geXiBWYjBK0N9YQ0a4yUzEhD/s2048/image_2025-09-18_13-36-30.png
៤. អាហារមានជាតិផ្អែម និងជាតិស្ករខ្ពស់

នំខេក នំបុ័ង ឬភេសជ្ជៈដែលមានជាតិស្ករអាចបណ្តាលឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងភ្លាមៗបន្ទាប់ពីអាហារពេលព្រឹក។ ជាលទ្ធផល តម្រងនោមនឹងត្រូវធ្វើការខ្លាំងជាងមុន ដើម្បីកម្ចាត់ជាតិស្ករដែលលើស ហើយពួកវាក៏ធ្វើឱ្យខូចសរសៃឈាមក្នុងតម្រងនោម ដែលអាចនាំឱ្យមានផលវិបាកនៃជំងឺទឹកនោមផ្អែម និងខ្សោយតម្រងនោមយ៉ាងឆាប់រហ័ស។
លើសពីនេះ ការទទួលទានជាតិស្ករ និងម្សៅចម្រាញ់ច្រើនហួសហេតុ វាក៏ជាមូលហេតុនាំឱ្យធាត់លើសទម្ងន់ ជំងឺខ្លាញ់រុំថ្លើម និងជំងឺលើសជាតិខ្លាញ់ ដែលសុទ្ធតែជាកត្តាហានិភ័យសុខភាពរយៈពេលវែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5dskCuXV3MZSDjGP_M677w7hYcjTXqiNekws1M0FGqAUHyjI8fpaFmuuplbdh2TJmNuQsudTb6q6GQ2CZ2nbcSyWT1Xl-6EOHVozdeEF-6lxhvhScV59PBmy60akixZwNxqj7bN31qxd5pDSHzLZACFgNCmO1HfNSCTiWQ71vPrQq0L_LkQD7qvYXDWgZ/s1200/image_2025-09-18_13-36-33.png
ផ្ទុយមកវិញ ការញ៉ាំអាហារពេលព្រឹកទាំងនេះ នឹងជួយឲ្យរាងកាយមាំមួនមានសុខភាព ជាពិសេសគឺ តម្រងនោមមានសុខភាពល្អ។ អាហារទាំងនោះរួមមាន៖

-អាហារស្រស់ៗដែលមានប្រូតេអ៊ីនធម្មជាតិដូចជា ស៊ុត ទឹកដោះគោ ត្រី ឬសាច់គ្មានខ្លាញ់។
-កំណត់ការទទួលទានអាហារជាតិអំបិល ជៀសវាងជាតិស្ករ ខ្លាញ់ និងជៀសវាងអាហារកែច្នៃច្រើន
-ផ្តោតលើកាបូអ៊ីដ្រាតពីគ្រាប់ធញ្ញជាតិ និងអាហារសម្បូរជាតិសរសៃ
-ផឹកទឹកឱ្យបានគ្រប់គ្រាន់ដើម្បីជួយដល់ការបន្សុទ្ធឈាម និងកាកសំណល់
-អាហារពេលព្រឹកគួរញ៉ាំក្នុងរយៈពេល១ម៉ោងបន្ទាប់ពីភ្ញាក់ពីគេង ហើយមិនលើសពីម៉ោង៩ព្រឹកឡើយ ៕