ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់ថាផុង ណាកផានិច បានរងការខឹងសម្បារយ៉ាងខ្លាំងពីពលរដ្ឋដែលគ្រោងបើកព្រំដែននៅខេត្តចាន់បុរី-ខេត្តត្រាតមុនគេ និងបើកព្រំដែនផ្សេងៗសម្រាប់ដឹកទំនិញក្រោយពីជប៉ុនសំណូមពរ ។ គម្រោងបើកព្រំដែននេះ គឺបន្ទាប់ពីលោកចូលរួមប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។ ពលរដ្ឋថៃប្រឆាំងដាច់ខាតក្នុងបណ្តាញសង្គមមិនគាំទ្រការបើកព្រំដែន មិនថាសម្រាប់ដឹកទំនិញ និងឱ្យមនុស្សឆ្លងកាត់ ពួកគេសួរថា បើចង់បើកព្រំដែន ហេតុអ្វីមិនសួរមតិពលរដ្ឋ និងកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzl6z3MTvdl_a5DZRdOkKOZCgrqD7xt2xSgqxYtmzNOCk_5zRTXQd-ilF6ZVfPY7rw_bMJt0oAZ42ZZwiZ-urzWxm7Z9pSy9a34FR76wARcjJoA-wnZ8zjfwrCRDsk7-zJZv4HLhJfYr3m0vs8lsmP5MXl_9qWjQ0B69yDTCYOn08rvWgexiCuHNcqBAW7/s1200/photo_2025-08-26_13-44-42.jpg

កាលពីថ្ងៃទី១០ ខែកញ្ញា លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានធ្វើដំណើរមកខេត្តកោះកុង ដើម្បីចូលរួមប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ។ ពេលត្រឡប់ទៅថៃវិញ លោក ណាត់ថាផុង ក៏បានប្រកាសពីលទ្ធផលកិច្ចប្រជុំសម្រេចបានច្រើនចំណុច ក្នុងនោះកម្ពុជា និងថៃពិចារណាបើកច្រកព្រំដែនសម្រាប់ដឹកទំនិញចាំបាច់ ដោយសារជប៉ុនសំណូមពរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY92ZiJMbAeqq9Ajwq6wUyiL2Y2qLBDwnQFIilOxbr1uFyZwhzJ9eDCTYSA2c9Z60Pq-f3nGzKCc7O3jCqRhmK5k8yAyprgBJtGa4BmoRgdbThjePhSnIjlvq8lu2nd9PmKGp-vKpaSPmn4jWEHBgffWdWI1NNxgr7ZbUsPE1fH4xseTIeB03EvsiCLGHW/s1280/photo_2025-08-20_11-47-30.jpg

លោក ណាត់ថាផុង បានប្រកាសពីលទ្ធផលកិច្ចប្រជុំ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារៈយោធា, ការបោសសម្អាតមីន, ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ, ដោះស្រាយបញ្ហានៅព្រំដែនភូមិណងចាន់ (ទល់មុខភូមិជោគជ័យ) និងបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួនសម្រាប់ដឹកទំនិញដោយសារការស្នើរបស់ជប៉ុន ដោយជំហ៊ានដំបូង ថៃគ្រោងបើកព្រំដែននៅខេត្តចាន់បុរី-ខេត្តត្រាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrp_H8qhYYoA5wmjEEjiUhiD-cw5tTFqRVBpjB2ASDVeuR5i-wVm8z-nXel-taCiIjfUMwMPws76Kb5UL0RmNjHQRXRuAD2NOAHsEzLd9pGT2zPV2yGxfScl73HPJBEUSIMKHkP5q1SbiSURse3bUoLdnLGlWD_ImdGZdkPTlrXsCuaYmn9pmsoKdxPdBp/s960/image_2025-07-09_10-25-12%20(2).png

ប៉ុន្តែពលរដ្ឋថៃបានប្រឆាំងដាច់ខាត និងរិះគន់រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងបណ្តាញសង្គមថា ពុំគួរបើកព្រំដែនពេលនេះទេ ទោះជាបើកព្រំដែនសម្រាប់ដឹកជញ្ជូនទំនិញក្តី ហើយពួកគេសួរទៅកាន់រដ្ឋាភិបាលមុនពេលបើកព្រំដែនកម្ពុជា-ថៃ តើបានសួរមតិពលរដ្ឋ និងកងទ័ពហើយឬនៅ ។ ពលរដ្ឋថៃរិះគន់ថា នាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន កាន់តំណែងភ្លាម ចង់បើកព្រំដែនភ្លាម ដូច្នេះ ពលរដ្ឋនឹងបណ្តេញលោកចុះចេញពីតំណែង គឺលោកអាចកាន់តំណែងត្រឹមតែ២ខែប៉ុណ្ណោះ មិនដល់៤ខែទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2nUCNwVzIVZH7kD-FTRs-ZvXiVYiEvJw_YeGIEXuGU8FPfFi8xEBWvy8T7FPczW-x498jW14d7QP6E0w16RsMn8HuB-pDTcZYepGMCtlo94hWvS-Lxyj1XfPAhSj5DLfbbVr0vljnfsHVdmMhoYAHBMGzDR6WQy0hfWWUazwmRbK_7uurn8yICMjRWhw/s1500/image_2025-07-09_10-25-12.png

ជាការឆ្លើយតបនឹងការរិះគន់ពីសំណាក់ពលរដ្ឋ លោក ណាត់ថាផុង រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា ថៃគ្រោងបើកព្រំដែនខេត្តចាន់បុរី-ខេត្តត្រាតសម្រាប់តែដឹកទំនិញប៉ុណ្ណោះ ពុំមែនបើកឱ្យមនុស្សឆ្លងដែនទេ ហើយក៏ពុំអនុញ្ញាតឱ្យរថយន្តដឹកទំនិញឆ្លងដែនសេរីដែរ គឺកំណត់ចំនួនរថយន្ត ។ កម្ពុជា និងថៃពុំបានលើកឡើងក្នុងកិច្ចប្រជុំ GBC ពីការបើកព្រំដែន ប៉ុន្តែនេះជាការសំណូមពររបស់ប្រទេសទី៣ (ជប៉ុន) ឱ្យកម្ពុជា-ថៃបើកព្រំដែនមួយចំនួន ដូច្នេះ សូមពលរដ្ឋយល់ពីរដ្ឋាភិបាលមុននឹងប្រឆាំងការបើកព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-cd1tyIYsthfn3NjvLjhww5uLbj_JfphKSOFT8wZrk5ZS7G3Fn12jwYzUFDQGgen8Jh6UASbxwXBfRiWgYHwo9kgyCAGWHpolKg_lUgYLAsDWotBNQCJAYzwLx0vnUnPG5Nc6top5dFcsvYKglAsYdpCHvuhO3Iayib-6EHkXJjo9K0S33edO7iYBuDF/s1280/514701215_751256897457798_4302952767935462309_n.jpg

ប្រទេសជប៉ុនថា បើកម្ពុជា-ថៃមានជម្លោះជាមួយគ្នា តើវាពាក់ព័ន្ធអ្វីនឹងជប៉ុនដែរ គឺជប៉ុនរងផលប៉ះពាល់ពុំអាចបញ្ជូនទំនិញតាមរយៈព្រំដែនកម្ពុជា-ថៃ ទើបប្រទេសទាំងពីរយល់ពីផលប៉ះពាល់របស់ជប៉ុន និងស្វែងរកវិធីដោះស្រាយដោយការបើកព្រំដែនមួយចំនួនសម្រាប់ដឹកទំនិញ ។ ក្រៅពីនេះ លោក ណាត់ថាផុង បានលើកឡើងពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ះពាល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងធ្វើឱ្យពលរដ្ឋខ្មែរ-ថៃស្អប់ខ្ពើមគ្នា លោកសំណូមពរឱ្យកាត់បន្ថយការចែកចាយព័ត៌មានក្លែងក្លាយ ពីព្រោះជាមូលហេតុដែលពលរដ្ឋខ្មែរ-ថៃស្អប់ខ្ពើមគ្នា ៕