ប្រទេសនេប៉ាល់ ៖ តាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ យុវជននេប៉ាល់រាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាធ្វើបាតុ.កម្មប្រឆាំងការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli ដែលបញ្ជាបិទបណ្តាញសង្គមមិនឱ្យពលរដ្ឋប្រើប្រាស់ រួមមាន ៖ Facebook, YouTube, បណ្តាញសង្គម X និងមានអំពើពុករលួ.យ ។ ក្រុមបាតុករខឹងសម្បារខ្លាំងឡើងរហូតដល់ដុតកំទេ.ចសភានេប៉ាល់ចោល និងវាយបំផ្លា.ញទ្រព្យសម្បត្តិសាធារណៈតាមផ្លូវក្នុងទីក្រុង Kathmandu ក្រោយសមត្ថកិច្ចជ្រុលដៃសម្លា.ប់បាតុករចំនួន១៩នាក់ និងរងរបួសជាង១០០នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKI4AKZPPsfjJqxREnRk_U5evPFYIAomzrhSBS73KT465uf42JvR1fHbHyEAtoZuW68H8du2wvBRw-1Rios2oCmvJfowlHZ6iyhp421R5cF5-PIB5U-wRT9BGQV8eIOKQXVpxdkWz4idz8QeNyxK40mhzOkJsqcyNj7dN8M9SV-mwm2LgncapSOsUHlKeX/s1170/photo_2025-09-10_11-23-25%20(2).jpg
ក្រោយពីស្ថានការណ៍វឹកវរនៅប្រទេសនេប៉ាល់កាន់តែធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី៩ ខែកញ្ញា កងទ័ពនេប៉ាល់បានប្រកាសចាត់វិធានការបង្ក្រាប​ក្រុមបាតុករ ហើយកងទ័ពបានចោទប្រកាន់ក្រុមបាតុករឆ្លៀតឱកាសកេងចំណេញពីវិបត្តិដែលកើតឡើងដើម្បីបំផ្លិចបំផ្លាញជាតិ, លួចអីវ៉ាន់ពីហាងលក់ទំនិញ ព្រមទាំងដុតទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិឯកជន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilwu3LKxflO-zIdXxLN7Mg2wkczMc9k9JhzSJJtckMQhAb1i14cAp-VWF9Js6oKBtpnlyRcgXy1aEzfRaunTUzqzp540N0PzHeragOzAjRMHOKztHez48xZ9LmgFj57NTH_n39P1m2OwtdrVG6-GSRrMkbIRFpxiCqWwyp1jbvNt6JgzxSr4hUvNToYw55/s1280/photo_2025-09-10_11-23-25.jpg
ខ្លឹមសារសេចក្តីប្រកាសរបស់កងទ័ពបញ្ជាក់ថា បើក្រុមបាតុករនៅតែបន្តការតវ៉ា ស្ថាប័នសន្តិសុខទាំងអស់ និងកងទ័ពនេប៉ាល់នឹងគ្រប់គ្រងស្ថានការណ៍វឹកវរ ប៉ុន្តែកងទ័ពពុំបានបញ្ជាក់លម្អិតថា តើនឹងចាត់វិធានការបែបណាខ្លះទេ ។ កងទ័ពបានអំពាវនាវឱ្យពលរដ្ឋគ្រប់រូបគាំទ្រកងទ័ព ហើយកងទ័ពនឹងផ្សព្វផ្សាយព័ត៌មានបន្ថែមក្រោយការវាយតម្លៃស្ថានការណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtcRqGWqjlXBApRz8RDtm6-2bzxwljdVlnv4EAaTSrgqFaV6Lg04ZzZcfuvJvHF35EvwZGXUEGbrJTYRh3aGtJ9DoN0ZYIJbG0UJquJliLQRB0rd33HQT7q8N7ozkDcAvbsP-8XHgXd5aXlQM8nDTjhuYUo1VaFCUcyBuGNOKhHhAI3-h95UFk_zdcg8ms/s1182/photo_2025-09-10_11-23-26.jpg

ការប្រឆាំងតវ៉ាដោយអំពើហិង្សាកាលពីថ្ងៃទី៩ ខែកញ្ញា នៅតែខ្លាំងក្លា គឺក្រុមបាតុករបានសម្រុលចូលអគារសភាជាតិនៅទីក្រុង Kathmandu និងដុតអគារនេះបណ្តាលឱ្យហុយផ្សែងគួរឱ្យតក់ស្លុត ។ យុវជននេប៉ាល់បានប្រមូលគ្នាតវ៉ានៅទូទាំងប្រទេសដោយសារពុំពេញចិត្តរដ្ឋាភិបាលហាមប្រើប្រាស់បណ្តាញសង្គម ទោះជាការហាមឃាត់នេះបានលុបចោល ហើយនាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli ចុះចេញពីតំណែងដើម្បីទទួលខុសត្រូវក្តី ។ កុ្រមយុវជននៅតែខឹងសម្បាររដ្ឋាភិបាលដោយសារបង្ក្រាបពួកគេយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី៨ ខែកញ្ញា បណ្តាលឱ្យយុវជនស្លាប់រហូតដល់១៩នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8sNMIa-u8ztpLxSaSXTlsomoKFrmjAmelxP25L65qoRN3WV6_u_GqyyvQkyaQzy9beUKTXfcYYU2uHS0R6fDr2ymi5P3j3SCazl9gp2fyP4MKs2CQV2xVEFAxJQ5tM6Na7uh5JMh-unovEgcdLdclHI4o2VPRKgLtI06_c5iJnBDs2XDtZTMCH05BVfWa/s1280/photo_2025-09-10_11-23-27%20(2).jpg
ការធ្វើបាតុកម្មកាលពីថ្ងៃទី៩ ខែកញ្ញា បណ្តាលឱ្យយុវជននេប៉ាល់ស្លាប់ថែមទៀត៣នាក់ សរុបស្លាប់រហូតដល់២២នាក់ និងរងរបួសកើនឡើងដល់២០៩នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃដដែល ក្នុងនោះយុវជនរងរបួស១៨៦នាក់ ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNZVlapeOjN1E7v8oxqzedwHFxuJBhxQopK0fwJi7sSvFXuTgyhlbZ9jxGWe7yFDxL5EUVIrp3ZvQh8MpbULkdiouP7JTpwl4SqVOKRRAaWx4PGDva36ggYu_AbUbAArcyug7FBPuqm4SqEzHW-42FXw9R6b72M1Z4ogYBDpMtJgikZABbgznBfYmBwNMj/s1280/photo_2025-09-10_11-23-27.jpg