ប្រទេសវៀតណាម ៖ វៀតណាមបានបង្ហាញគម្រោងសាងសង់ស្ពានឆ្លងសមុទ្រប្រវែង១៨គីឡូម៉ែត្រ និងជាស្ពានវែងលំដាប់ទី៣ ក្នុងតំបន់អាស៊ាន បន្ទាប់ពីស្ពាននៅព្រុយណេ ប្រវែង៣០គីឡូម៉ែត្រ និងស្ពាននៅម៉ាឡេស៊ី ប្រវែង២៤គីឡូម៉ែត្រ ដើម្បីតភ្ជាប់ខេត្ត Ca Mau ជាមួយកោះ Hon Khoai ដែលជាទីតាំងរបស់កងទ័ពវៀតណាមនៅភាគខាងត្បូងប្រទេស ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigYZiRIewYrCWuPM6EFEPC3dPRDaSeq4fhpVPUYZbhat3LHIEpu5cXUfI8WcpYBq3kcBz8UyUszucwshZQamjv8bTdy311pPGcB3Lrp4fgbMyD-JKopKt55tCGOORIHzA8ClcCCnYSqiQZLuNo9kls6mY_m0hKX7V-Eq6qdbdv9ZWGK8NyYp4CRSRLn46I/s1920/image_2025-08-22_08-57-27.png

គម្រោងសាងសង់ស្ពានឆ្លងសមុទ្រនឹងធ្វើឡើងតាមលក្ខណៈស្តង់ដារស្ពានសមុទ្រអន្តរជាតិដែលមានផ្លូវ៤គន្លង ហើយរថយន្តអាចបើកបរលើស្ពាននេះក្នុងល្បឿន៨០គីឡូម៉ែត្រក្នុង១ម៉ោង ។ វៀតណាមរំពឹងថា ការចំណាយថវិកាសាងសង់ស្ពាន គឺស្មើប្រមាណ១ពាន់លានដុល្លារ ដោយស្ពាននឹងត្រូវសាងសង់បន្តពីផ្លូវល្បឿនលឿន Ca Mau-Dat Mui និងឆ្លងសមុទ្រទៅកាន់កោះ Hon Khoai ខណៈការសាងសង់នឹងរួចរាល់នៅឆ្នាំ២០២៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH95arToFIqm22SmPnMn0FYH5MJLPTqJiqAwWSXgjYvsyGSRiV3Rh9phC3N7bOH4QpvU-zVNO0YQSDIXThY4BM1jTPaXwu5rv1NFKgzFupu6H4sEwhHFfqsrjXQOucIIxkFBA2Xk6V0Qo4wnlgacBN8LPjrLSnquv0IDTDzZuPBLRTTUMSzSemvJ5hHe3X/s1242/534623934_1203064925196793_5894090382668163644_n.jpg

កងទ័ពវៀតណាមស្ថិតនៅក្រោមក្រសួងការពារជាតិនឹងទទួលខុសត្រូវការសាងសង់ស្ពាន ដែលវានឹងក្លាយជាស្ពានឆ្លងសមុទ្រវែងបំផុត និងទំនើបបំផុតរបស់វៀតណាម ។ ស្ពានថ្មីនេះនឹងជំនួសស្ពាន Tan Vu-Lach Huyen នៅទីក្រុងហៃហ្វង និងស្ពាន Thi Nai នៅទីក្រុងកាវីយីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg09QFlzAI3Arrhyxcmv1blpiTt2ylAEN6Y8i4vvskdHvHLiqILsUHKHWPEOhjI1v3CB0A0_TRQ1rwq-DeuXV0d96NOPCwgr0TF7wlEVkQ0OaNXbBV0nu55UpLIks_-oJOIVh1SH8osYl4l-eTR8Shz-UKwPZ6RYfy-Fq7NjvHT3LfFZubAN-eN-CN4j5Ti/s1200/535512699_1203065198530099_8828729356518798045_n.jpg

ក្រៅពីនេះ ស្ពានឆ្លងសមុទ្រជាស្ពានវែងលំដាប់ទី៣ ក្នុងតំបន់អាស៊ាន បន្ទាប់ពីស្ពាន Sultan Haji Omar Ali Saifuddien នៅប្រទេសព្រុយណេ ប្រវែង៣០គីឡូម៉ែត្រ និងស្ពាន Sultan Abdul Halim Muadzam Shah នៅម៉ាឡេស៊ី ប្រវែង២៤គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2LNl3Mx-gM2FGycMttFqwfpAxDNa8DGpEnIdj9mf9WWsHNUf87gBhuCOrn2c8aAoxr32LBUejCu6gx7aIAqDUJ1UMKPrKNKtBZ_HEaYSPORTg52CNxHyUvjaKC3M7vnyxfbPgxaI_6mD_7qZInvWcxVz1aJCEx_We0xxIP3UjvLmSmRy7lKlZC1Md_mCY/s1920/image_2025-08-22_08-57-28.png

លោក Pham Thanh Ngai ប្រធានគណៈកម្មការប្រជាជនខេត្ត Ca Mau ឱ្យដឹងថា Ca Mau គឺជាខេត្តតែមួយគត់ដែលមានតំបន់ជាប់សមុទ្ររហូតដល់៣ជ្រុង ជាពិសេស កោះ Hon Khoai គឺជាផ្លូវដឹកជញ្ជូនអន្តរជាតិដ៏សំខាន់ ។ ទីតាំងយុទ្ធសាស្ត្ររបស់ខេត្តនេះ គឺស្ថិតនៅផ្លូវដឹកជញ្ជូនតាមកប៉ាល់ក្នុងតំបន់អាស៊ាន ទើបស័ក្តិសមសម្រាប់សាងសង់កំពង់ផែទឹកជ្រៅ និងជាផ្លូវថ្មីទៅកាន់ភាគខាងត្បូងប្រទេសវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFgISZ_mjoimS6jGnWCKKOOgznkCGAnE3OD7TFMRvVmMX-TqNVWSfHiTBG-FzGLenmjGzn6qMQAtK6GEO0eWjIusGBDdoTVpETERwgwcHZMU_t319IZP01Ah4FOjU_Vy34pfGAIpAEGnrl4IJSLk4bPbQzxZgF2OVQxVNQO2y5ZftXziaEgevvDVjrZDGe/s2000/image_2025-08-22_09-03-09.png

ក្រៅពីការសាងសង់ស្ពានឆ្លងសមុទ្រ វៀតណាមក៏មានគម្រោងសាងសង់កំពង់ផែទឹកជ្រៅទំហំធំនៅលើកោះ និងផ្លូវល្បឿនលឿន Ca Mau-Dat Mui ប្រវែង៨០គីឡូម៉ែត្រផងដែរ សម្រាប់តភ្ជាប់ពីភាគខាងជើងទៅភាគខាងត្បូងប្រទេស ។ វាមិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្ម និងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែនឹងពង្រឹងដល់ការការពារប្រទេស និងសន្តិសុខក្នុងតំបន់របស់វៀតណាមដោយសារនៅជាប់ផ្លូវដឹកជញ្ជូនអន្តរជាតិ ៕