ភ្នំពេញ៖ សារព័ត៌មានអន្តរជាតិដ៏ល្បីលំដាប់ពិភពលោករបស់អង់គ្លេស BBC បានចុះផ្សាយពីស្ថានភាពជនភៀសសឹកកម្ពុជាថាមានភាពភ័យខ្លាចក្នុងការត្រឡប់ទៅផ្ទះវិញ ក្រោយយោធាថៃបានវាយប្រហារល្មើសច្បាប់អន្តរជាតិ បន្សល់នូវគ្រាប់មិនទាន់ផ្ទុះ និងឧស្ម័នពុលនៅពាសពេញភូមិ និងផ្ទះរបស់ពួកគេ។ សារព័ត៌មាននេះ ក៏បានចុះទៅសង្កេតមើលដោយផ្ទាល់ពីភាពខ្វះខាតនៅជំរុំភៀសសឹក និងឡើងទៅមើលការខូចខាតរបស់ប្រាសាទព្រះវិហារ ក្រោយការទម្លាក់គ្រាប់របស់យោធាថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGZfkhIQYq-otYgZ6yhvclzQTsz-sMnr50UKXrmhBxkwo918Ye3-SOUAG_hfubYOWnnHE7U1PsD0CHzsoQK3T-l0tyfUlHPVgEQjTRUdPFAMKkLtAwLuc-VuoH0IdjXKxbeeAvBEsHT9R9_rvYYalpTkm7jfutmPykDkR6CokoaCoacK9U79s8EWvtN3r-/s1024/photo_2025-09-09_08-55-44%20(3).jpg

ស្ថានភាពជាក់ស្តែងនៅជំរុំភៀសខ្លួនកម្ពុជា ក្រោយការសម្ភាសន៍ជាមួយប្រជាជនស្លូតត្រង់កម្ពុជា ជាមួយស្ថានភាពខ្វះខាត និងភាពភ័យខ្លាចក្នុងការត្រឡប់ទៅផ្ទះវិញ ក្រោយថៃបានវាយប្រហារល្មើសច្បាប់អន្តរជាតិ បន្សល់នូវគ្រាប់មិនទាន់ផ្ទុះ និងឧស្ម័នពុល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoIiDgmj3VOYoFSJDKmdVwb7Ubp9aNWrjJJcjGvvuaLEl-a9wvAjr5jjoMNEjI7NdUpnUb-iXM7xMAlPyxkKoSu1NJFfke6_i4H8unQAGbrVxLOvppKVs2nKfuloKZ4OUKl3vI0e216mdjpN6mCfVIkyV1jrnP5p9Y9WBNguJ2Fe-igzUMKEvEdhNCzgO2/s1024/photo_2025-09-09_08-55-44.jpg

យោងតាមខ្លឹមសារអត្ថបទរបស់ BBC កាលពីថ្ងៃចន្ទទី៨ ខែកញ្ញា បានឲ្យដឹងថា៖ ប្រជាជនកម្ពុជានៅតាមបណ្ដោយព្រំដែនបានរងទុក្ខលំបាក និងបាត់បង់ផ្ទះសម្បែងក្នុងភាពតានតឹងព្រំដែនជាមួយប្រទេសថៃ ខណៈដែលភាគីថៃបានប្រើបន្លាលួសព័ទ្ធយកដីសហគមន៍កម្ពុជាក្បែរព្រំដែន បើទោះបីជាមានបទឈប់បាញ់ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb5cTA3nsYNgZixEbx4_7b5ZIfKwYzS4PWFEdoG-TGZSCKK_q4uG6Q7l1Qt-nDnsMuCsuo8sZdXj6_BNniV8einX2vciRhFaac84Ay3tikBDXNfnQt5PAWxQ729kVPn9F4gSC-9IddR7ORbUm3Xrb2hy0yiLyH-MscVZS5CcKHH2kTunR0KpqhG1F4zfZH/s1280/image_2025-09-09_10-32-23%20(2).png

ជាមួយគ្នានេះ BBC បានលើកពីសំដីរបស់ពលរដ្ឋភៀសសឹកកម្ពុជាយ៉ាងដូច្នេះថា៖ ពួកគាត់មានភាពភ័យខ្លាច និងមិនហ៊ានក្នុងការត្រឡប់ទៅផ្ទះវិញទេ ក្រោយស្ថានការណ៍មិនទាន់ល្អប្រសើរនៅឡើយ ដោយសារមានគ្រាប់មិនទាន់ផ្ទុះក្នុងតំបន់របស់ពួកគាត់ ដែលបានបន្សល់ពីការបាញ់គ្នាក្នុងរយះពេល៥ថ្ងៃ ព្រមទាំងការប្រើប្រាស់ឧស្ម័នពុលរបស់ភាគីថៃ បណ្តាលឲ្យពួកគាត់មិនហ៊ានក្នុងការត្រឡប់ទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUPV8Q8lgrrVIMYl38U1wPJy1U5JQkRdVrxRhJJ51iCfov0ydLltFpumppnpq-d3ExuhYhuau8CsF2YDbAe3NsxCtmod0ZPoHajrrMKzMci8WVGNJbYlP9kTzENXSg-tC5oFN52_N8UTiTjygBq-pNUHPvi8QlX_Hz0hv41L2gOqb2Qqsl5AUm047WQKRv/s1920/image_2025-09-09_10-32-24.png
នៅក្នុងភូមិជោគជ័យ អ្នកស្រុកនិយាយថា ទាហានថៃបានបង្ខំពួកគេឱ្យចាកចេញពីផ្ទះសម្បែង និងស្រែចម្ការកាលពីថ្ងៃទី១៣ ខែសីហា ជាកន្លែងដែលប្រជាជនកម្ពុជាបានរស់នៅ និងធ្វើការជាច្រើនទសវត្សរ៍មកហើយ ដោយទាហានថៃទុកពេលតែប៉ុន្មាននាទីប៉ុណ្ណោះដើម្បីប្រមូលរបស់របរ។ អ្នកភូមិម្នាក់ឈ្មោះ Huis Malis បានប្រាប់ BBC ថា «ខ្ញុំបានសួរទាហានថៃថាតើខ្ញុំអាចត្រលប់ទៅយកឆ្នាំងបាយរបស់ខ្ញុំវិញបានទេ ពួកគេបានឱ្យពេលខ្ញុំត្រឹមតែ ២០ នាទីប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-UF1FbggjylhPtf7ZqXvC0oNC-hGftd1JFWW4Fopus37Rz5fn2Sz_VaWjZRjbwASwf-PPpD-a0S_rairbhwcHrN2VdF2jzPO7mL9HAuWjpeE4mJDGg5-YZtzVC3ZNLa-NN8m476YQAMevYQtWjb6UuUimMOH6W2Bifvg9IUPvCXdXXfqxqxXbMpt5yquy/s1000/image_2025-09-09_10-32-23.png

សារព័ត៌មានយក្សដ៏ល្បីមួយនេះ ក៏បានឡើងទៅដល់ប្រាសាទព្រះវិហារ ដើម្បីមើលឃើញការប៉ះពាល់បាក់បែកលើប្រាសាទ ដោយសារការបាញ់កាំភ្លើងធំរបស់ថៃកាលពីចុងខែកក្កដា។ ពួកគេបានបង្ហាញថាជណ្តើរថ្មបុរាណរបស់ប្រាសាទចំនួន២ ត្រូវបានខូចខាត ខណៈផ្នែកផ្សេងទៀតក្នុងប្រាសាទ ត្រូវបានបាក់បែប ដែលជាការប៉ះពាល់យ៉ាងខ្លាំងដល់ប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានចុះក្នុងបញ្ជីនៃអង្គការUnesco។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-mMP3G9jvqRuqkqgf77-6meoMaL0dcdHYGzyEYGGqdFwAMGveWX8kzo7tAVNdvFY6aOCuSVwxeDS09aQN9wvw9JDfTp97gJjZpcnY2riRrV01bg5T1Hw0ml4FgrICoRgT7VClPVSvc3qJAYvPxmzAjl1tu4CHRwKbgTcEresXb03OOhOx12E-vNrMPUE6/s1024/photo_2025-09-09_08-55-44%20(2).jpg
លើសពីនេះ កម្ពុជាបានអំពាវនាវទៅអង្គការយូណេស្កូជុំវិញការខូចខាតប្រាសាទព្រះវិហារ ហើយអំពាវនាវឲ្យមានការដោះលែងទាហានកម្ពុជា១៨នាក់ដែលថៃចាប់ជាចំណាប់ខ្មាំងក្រោយបទឈប់បាញ់។ ខណៈថៃនៅតែចោទទាហានកម្ពុជាថាដាក់គ្រាប់មីននៅតាមព្រំដែនដែលបានធ្វើឲ្យទាហានថៃរងរបួស និងធ្វើឲ្យប៉ះពាល់ដល់បទឈប់បាញ់ ទោះបីកម្ពុជាបដិសេដមិនបានធ្វើក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikfOpuI-c6pXWvKfc-ad2C0pnms4uFBsXUvl0f9qk837zNBiXy-eKiPHanEsOurabIPMd2x97r8cbg2F-8CUuAqVnzuBwuJAVfQugsDQc-AkBhO15z5YCLLqJ8VgX4z_lhtFjJJXjk0gyzppsPJE9LMZ0goNASzb0VcavhNo6MFh8KwaPLGUq43h0NwJ8w/s1024/photo_2025-09-09_08-55-45.jpg
ដើម្បីបកស្រាយពីការចោ.ទប្រកាន់នេះ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ភ្នាក់ងារ BBC ថា «ស្រមោចមិនអាចវាយប្រហារដំរីបានទេ» ប្រជាជនកម្ពុជាចង់បញ្ចប់ជម្លោះ និងកសាងទំនាក់ទំនងឡើងវិញជាមួយប្រទេសថៃ។ ប៉ុន្តែការថប់បារម្ភនៅតែមានព្រោះប្រទេសកម្ពុជាដែលក្រីក្រជាង និងតូចជាង មានការភ័យខ្លាចថាត្រូវបានឈ្លានពានដោយប្រទេសថៃជិតខាងដ៏ធំរបស់ខ្លួន៕