ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហាញក្តីរីករាយចំពោះការកាន់តំណែងជានាយករដ្ឋមន្ត្រីថៃថ្មីរបស់លោក អនុថីន ឆាន់វីរៈគូន ព្រមទាំងអញ្ជើញនាយករដ្ឋមន្ត្រីថៃបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ី ដើម្បីជជែកពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងកិច្ចសហការទ្វេភាគីរវាងម៉ាឡេស៊ី-ថៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtJ8E9JuwYBxC0Tsk-9jGZr7591a9JSqBiNYWvOeosLrcsBXsPGM9NQKQwv7bzXR4ghN_GWbTysjhyphenhyphenuWYPD05cB5Szd-L30CkhPbZy47znHbysZ5BLlLfsHvVtiTVokTweObozqYUqW8rKu5rpa9ReOjbG63fS9GKM7JlVkATtBVYK10YxONEp9MNX76I0/s1600/image_2025-09-08_16-21-45%20(2).png
លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបង្ហោះសារក្នុងបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃទី៨ ខែកញ្ញា ថា លោកបានទំនាក់ទំនងទៅលោក អនុថីន ឆាន់វីរៈគូន ដើម្បីបង្ហាញក្តីរីករាយក្រោយពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4nu7Q5KpHC0S6M7ftTTFfbccC5t905RSBjfHnxvxZl2mMrLyuF6JyEw_WF-mQYkPUnlAbMuYncpygy62GjmX-FHSNZnTXgxq97W7Wmfuoa2XzM3qJQhHTAh9B272HiLFFUO9I90OL7tNPtOlTLnTkjxFCPN5y7SqShQeI00thnV3nP7dXHCMOcjLjGEeM/s800/image_2025-09-08_16-21-45.png

លោក អនុថីន គឺជាមិត្តភក្តិចាស់ធ្លាប់រួមសុខទុក្ខជាមួយគ្នារហូតមក ហើយលោក Anwar Ibrahim ក៏បានអញ្ជើញលោក អនុថីន បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ីឆាប់ៗនេះ ដើម្បីពិភាក្សាពីប្រធានបទសំខាន់ៗ រួមមាន ៖ ការពង្រឹងទំនាក់ទំនងទ្វេភាគី, ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងជំរុញកិច្ចសហការក្នុងក្របខ័ណ្ឌអាស៊ាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcQKDW-jOg9MSUeAhRHww8T_O_l0aRXDY9frrrHgMxCb8Ed6wmFwdB-e7sl6OTaBU-Y0GcVTlq-rbuPlM_ipFbgbuwSFVaQOfm8xdssf0UjqSQIPm3m15bEsmH6VMCl20xL_xN4ARedl4N6a5so2b9dS_z8f8HiFjvk0EaB2lJnWUci5XPCLsgdXRWJ5qR/s1000/image_2025-09-08_16-21-46.png
ចំណែកលោក អនុថីន នាយករដ្ឋមន្ត្រីថៃថ្មីបានយល់ព្រមជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នាពេលឆាប់ៗនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD-3B51FAOY5lHI7kt1ebYPVkhHT7u_dc7WOjidDo1t6si12IWtbOTKcj5MxAYgKzXxxz0iyhPV8Jnb2LqYvHe-NAOWMwnHLWalbqa6raOT6l47XoFJ_CEtvjU-2KoytafMFY2H3YExk3un4Ey1zS_JMWapng4k65gIukN3KJoaD8txRPvvYss-aDR4pK_/s750/image_2025-09-08_16-21-47.png

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានចរចាឱ្យប្រទេសថៃបញ្ឈប់ការវាយប្រហារដោយអាវុធមកលើកម្ពុជា និងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរវាងកម្ពុជា-ថៃ ដើម្បីសម្រេចកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ។ បន្ទាប់មក លោកបង្កើតអនុព័ន្ធយោធាសង្កេតការណ៍ភ្លាមៗ, ស្នើដាក់ផ្កាយរណបលើមេឃតាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងជំរុញឱ្យថៃគោរពបទឈប់បាញ់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjatTUh_wzyYCbnrFwEvpeWPxg9S6U9qtPgYsWwLYT23Lp-2qK517_BYRjfIudJKlvbZB48pB6fvM0pwIvsA1o5MvQt22scjT5eca8vz-5kGP8FLwogoa0Ta0_OjVg8qEM4tIdzyPs0_xICNbjrnS5uXMHhTJWUNNiRKp2gI2Nz4gVoUaoebULpcXXHbuf/s1000/image_2025-09-08_16-21-46%20(2).png
រហូតមកដល់ថ្ងៃទី៨ ខែកញ្ញា លោក Anwar Ibrahim នៅតែយកចិត្តទុកដាក់ពីការបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយស្នើឱ្យនាយករដ្ឋមន្ត្រីថៃថ្មី លោក អនុថីន បំពេញទស្សនកិច្ចនៅម៉ាឡេស៊ី ដើម្បីជជែកពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានជួយខ្នះខ្នែងឱ្យកម្ពុជា និងថៃបញ្ចប់សង្គ្រាម និងឈានទៅរកសន្តិភាពឆាប់ៗ ពីព្រោះប្រទេសទាំងពីរស្ថិតក្នុងតំបន់អាស៊ាន ៕