តារាសម្តែង Lee Chae Min កំពុងធ្វើឱ្យមនុស្សជាច្រើនប៉ងប្រាថ្នាចង់ធ្វើជាតួឯកស្រីក្នុងសាច់រឿងបន្ទាប់ពីទស្សនារឿងភាគពេញនិយម «Bon Appétit, Your Majesty»ហើយ។ នេះជាឱកាសមាស ឱកាសប្រាក់របស់តារាសម្តែងវ័យក្មេងរូបនេះបន្ទាប់ពីបានសម្តែងជាមួយរៀមច្បង YoonA ។ យ៉ាងណាមិញ នៅក្នុងជីវិតពិតតារាសម្តែងរូបសង្ហាកើតក្នុងឆ្នាំ ២០០០ រូបនេះមានគូស្នេហ៍បាត់ទៅហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiphDcuhxJtBCP_o-SfrIHxeGf8j9UcW6izA2R78n7SZ2PtF-fbQAChZ-omF6sMFz6wy4KjKggcsl1hGyXzSQirnMUHDqxJA4g5ap6guF4hhhPPsD54AL5U1Ngvn4udU9AeqY7EjvYyPau7fDaWvaYyBwmj-fXgHD3SYg5i6WY-yestywTeV6S8r0qrG8nK/s813/image_2025-09-04_09-36-04%20(3).png
Lee Chae Min មានទំនាក់ទំនងជាមួយមិត្តស្រីក្នុងវិស័យសិល្បៈដូចគ្នាដែលបានធ្វើឱ្យទស្សនិកជនជាច្រើនដែលមិនទាន់បានដឹងមានការភ្ញាក់ផ្អើលព្រោះតារាប្រុសរូបនេះទើបតែប្រឡូកក្នុងវិស័យសិល្បៈបានប៉ុន្មានឆ្នាំប៉ុណ្ណោះ ប៉ុន្តែបានប្រកាសជាសាធារណៈអំពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹងមិត្តស្រីដែលមានវ័យស្មើគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh5NH5NQyqBdjIpWx3JYIbDzzETndOKRew6PGBteU8hIZKbzLYh6QmQ5EjJCLSPFgS9NSw1udMXdPsC6R7i-Rh6t8DInYTr-_D0B7ZefkYTx1rL5V4jtFj0XDyzquDQ-RilDYNK3bwfy0-FcM2dhjGVYecRIUhcEpjR_tM1H0bXzbDmUsEiA6mzhRCzqQk/s723/image_2025-09-04_09-36-04%20(2).png

នៅខែមីនា ឆ្នាំ២០២៤ Lee Chae Min និងតារាសម្តែង Ryu Da In ត្រូវបានគេប្រទះឃើញកាន់ដៃគ្នានៅលើផ្លូវ។ Lee Chae Min ក៏បានកាន់អាវធំ និងកាបូបរបស់ Ryu Da In ផងដែរ។ សម្លៀកបំពាក់របស់ពួកគេត្រូវគ្នានឹងការបង្ហោះនៅលើបណ្តាញសង្គមដែលបង្កឱ្យមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហា។ បន្តិចក្រោយមក ក្រុមហ៊ុនគ្រប់គ្រងរបស់ Lee Chae Min បានបញ្ជាក់ថា តារាប្រុសរូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយ Ryu Da In ពិតមែន ខណៈស្នេហារបស់ពួកគេត្រូវបានទស្សនិកជនគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheP6jhSAE_7m764vD4kV1A3oytgaRoPapWx-DnjgtL7U6Mwc6bcLGi67vWeQJbIDDelC75_k3GouU5oMt2NsmBjV89Srg_JaB56GuYV42Pc_oEhA-hCrVDiaLgT20BSkrStHdOamsDb-JhFIPIiEh9Crb-D2xDrvdYAWqzLoL-8TotkFsaiSdaBxf6R1O2/s575/image_2025-09-04_09-36-03.png

អ្នកនិយមលេងអ៊ីនធឺណិតភាគច្រើនគិតថា Lee Chae Min និង Ryu Da In គឺជាគូស្នេហ៍ដ៏ស្រស់ស្អាត។ មិនត្រឹមតែមានអាយុស្មើគ្នាទេ ពួកគេក៏មានកម្ពស់សមស្របដែរ។ Lee Chae Min មានកម្ពស់ ១.៩០ម៉ែត្រ ខណៈ Da In មានកម្ពស់ ១.៧៤ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWzZCmeDETuKq-nBRJM6Qb0QP-C5Hzp8ZqZ0XXYNfeMl2RQp1KdwAAflDhkXrfAPr0Uf3mVgvlx9vWD6Jl8-5ruslQxFIbQJxxlNvFAE11XdE1EOBOG0iOFDG2mxFpv4QEZs-sEapruHPIQUlKRwytPifpjZ9HFh_8_WPo2VDyMk5F1dg_8TcPy6Zge2Qh/s720/image_2025-09-04_09-36-03%20(3).png

នៅក្នុងបទសម្ភាសន៍មួយ Da In បានចែករំលែកថា «ខ្ញុំមិនមានអារម្មណ៍ថាមានសម្ពាធអ្វីទេនៅពេលបង្ហាញទំនាក់ទំនងរបស់យើងជាសាធារណៈ។ ជាមួយនឹងអាជីពសម្តែងរបស់យើង យើងនឹងផ្លាស់ប្តូរទៅជាតួអង្គផ្សេងៗគ្នា។ ខ្ញុំមិនគិតថាឈ្មោះរបស់ខ្ញុំធ្វើឱ្យមានភាពខុសប្លែកគ្នាច្រើននោះទេ។ ខ្ញុំគ្រាន់តែត្រូវបង្ហាញការសម្ដែងឱ្យបានល្អ និងព្យាយាមឱ្យអស់ពីសមត្ថភាពសម្រាប់តួនាទីរបស់ខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU926dXZAqBtLF3fwugQLiOUK-k84WwHBIcgFu9_lsDbZkmviemlAnF6CIJ7ezHbuouiqlv8z_HYeLIDPsIw6PfN-svAbLMxzAhG4ypOzGmPFt4YzfNAGSZX-iMlSFi9vCBZ3qTjMzdWdYnmiYBiQpZuLQ3I0i1Jmc66WbdGA2iJ_qhElr1X1lJGfG-6tR/s1024/image_2025-09-04_09-36-01.png
តារាសម្តែងទាំងពីរទទួលបានការចាប់អារម្មណ៍ដោយសារតួនាទីគាំទ្ររបស់ពួកគេនៅក្នុងរឿងភាគរបស់ទូរទស្សន៍ tvN មានចំណងជើងថា «Crash Course in Love» ឆ្នាំ២០២៣ ហើយបន្ទាប់មកមានឱកាសទទួលតួនាទីឈានមុខគេនៅក្នុងគម្រោងខ្សែភាពយន្តតាមប្រព័ន្ធអនឡាញ។

ក្នុងឆ្នាំ ២០២៤ Lee Chae Min បានធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងតួនាទីឈានមុខគេដំបូងរបស់ Netflix មានចំណងជើងថា «Hierarchy» ខណៈដែល Da In ក៏មានតួនាទីនៅក្នុងរឿងភាគដ៏ពេញនិយម «Pyramid Game» ។ ការទទួលតួនាទីជាតួឯកប្រុសក្នុងរឿង «Bon Appétit, Your Majesty» គឺជាឱកាសដ៏មិននឹកស្មានដល់ និងសំខាន់សម្រាប់ Lee Chae Min ៕