ពាក្យចចាមអារ៉ាមអំពី Jennie សមាជិកក្រុម BLACKPINK មានទំនាក់ទំនងស្នេហាជាថ្មីកំពុងទទួលបានការចាប់អារម្មណ៍លើអ៊ីនធឺណិត បន្ទាប់ពីមានការបង្ហោះនៅលើបណ្តាញសង្គមដោយបានអះអាងថាតារាចម្រៀងល្បីឈ្មោះរូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងអាម៉េរិក និងជាកីឡាករជិះស្គី Nico Hiraga ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4uFIA9RCdnQOqYkrOV3bUeOJLzTQ_z1hWgjqnrerqMiugZCLJSu_mPUxf5fUD4cw0QwPhKt1YD_i6WV3voVmDZZDUJACF8TOF2XOOeG7-K12fSE-QQBkn9eWSudSk_8PEFUKNswd0KCf0tn9VqsoaY_Mfw78u7tqv4F1KYZI3mkSFOsdqI-IKsXZnmhjV/s1472/image_2025-09-05_10-41-19%20(2).png
យោងតាមការបង្ហោះចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Jennie និង Nico ត្រូវបានគេចោទប្រកាន់ថាបានប្រទះឃើញរួមគ្នានៅទីក្រុង Vancouver ប្រទេសកាណាដា។ អ្នកលេងអ៊ីនធឺណិតអន្តរជាតិបានចែករំលែករូបថតពីឆ្នាំ២០២៤ ហើយសរសេរថា Jennie ជាមួយមិត្តភ័ក្តិ និងមិត្តប្រុសរបស់នាង។ អ្នកបង្ហោះនោះក៏បានចង្អុលទៅរូបថតរបស់ Jennie និង Nico ដែលថតជាមួយគ្នាជាព័ស្តុតាងបន្ថែមទៀតនៃទំនាក់ទំនង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEQ0CIBuj7-Z8TKFRxQaQqyVAlivgIfuVDLxUJ2wSAOz4rNxhkqpt8NVzZS42aS39vCTJb-orCag2_lOX4LyTpc1H_qI_-N82GQ0e7zm-oB8G39lSwHhh_ax71PdjnoRv5sSM7-r1Dcl8IOwC0vB5npFVwVzyMsltKcH7n2wWL07Tc3jwNWUoG3l6tcxOf/s1280/image_2025-09-05_10-49-35.png
ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េភាគច្រើនបានច្រានចោលការរំពឹងទុកនេះ ដោយលើកហេតុផលថា រូបថតទាំងនោះគ្រាន់តែបង្ហាញថាពួកគេជាមិត្តជិតស្និទ្ធប៉ុណ្ណោះ មិនមែនជាគូស្នេហ៍នោះទេ។ អ្នកនិយមលេងអ៊ីនធឺណិតក៏បានចង្អុលបង្ហាញថា សមាជិកក្រុម BLACKPINK តែងតែបង្ហាញការស្រលាញ់រាប់អានជាសាធារណៈចំពោះមិត្តភក្តិប្រុស ជាពិសេសប្រសិនបើមិត្តភក្តិទាំងនោះជាភេទទី៣ ឬមានទំនាក់ទំនងអាជីវកម្មជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqQu4wAA7Z6Xyk3Ujr7-CgvWUUiods7Sc1t6yHsqqSErycv2hSGvNOskxcWdJMv0rqYNZbE7Aj2KXg7HImH2g7VgfWtlCp6IbQLW9HzPYLRC_-b0r3vPytuKLeMJdmzqA7RqbZ_2K5hWtEwPIgsyBeIJcnjH8THpjQ3dw09zmuhhYSTEC9o27Jo3Uvzqh9/s1000/image_2025-09-05_10-41-20%20(2).png

អ្នកលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិថា៖ ប្រតិកម្មហួសហេតុពេកគឺគួរឱ្យអស់សំណើចណាស់។ ប៉ុន្តែប្រសិនបើគេថតចំហបែបនេះ វាទំនងជាមិត្តភក្តិនឹងគ្នា, BLACKPINK មិនអាច ដើរលេងជាមួយមិត្តភ័ក្តិបានទេ? ជាមួយនឹងភាពជោគជ័យ ពួកគេប្រហែលជាមានទំនាក់ទំនងជាច្រើននៅក្រៅប្រទេស។ គ្រាន់តែឃើញនៅជាមួយគ្នាមិនមានន័យថាមនុស្សប្រុសនោះជាមិត្តប្រុសដោយស្វ័យប្រវត្តិនោះ ,ច្បាស់ណាស់គេគ្រាន់តែជាមិត្ត…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUaG933nliOJliO3ifGlj2Nso1GaephHaHWUETypuoaS3nsYTmlBjaUoWNL9MZJ1uGTnIP6OsTMcYsXBa0-xfVIVo2un53iU5f3rwX3Fy1qVkjqI5WamWYOQTWGe6lClHmMYovOFwxzsxVnjLz_nyc4_RESlR5hPLW_sIkBe0_uEOD5wb_YbBohLQyOYXi/s1000/image_2025-09-05_10-41-19%20(3).png
គួរឱ្យដឹងថា Nico Hiraga ស្ទើរតែក្លាយជាកីឡាករជិះស្គីអាជីពប៉ុន្តែបន្ទាប់ពីរងរបួសកាលពីនៅអាយុ ១៩ ឆ្នាំវាបានបំផ្លាញក្តីស្រមៃរបស់លោកដោយ Nico បានប្តូរទៅសម្តែងវិញ។ ទោះជាយ៉ាងនេះក្តីលោកនៅតែជាអ្នកជិះស្គីដ៏សកម្មរហូតមកដល់សព្វថ្ងៃនេះ៕