បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ពីររូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហ្វីយ៉ាតា ត្រូវបានអ្នកលេងបណ្តាញសង្គមថៃចូលមកលុកលុយយ៉ាងសម្បើមបន្ទាប់ពីស្ថិតក្នុងឈុតប្រពៃណីខ្មែរ។ អ្នកលេងបណ្តាញសង្គមថៃបានចោទប្រកាន់មិនព្រមទទួលស្គាល់ការពិតដោយនិយាយថា ហ្វីយ៉ាតា ស្លៀកសំលៀកបំពាក់ថៃ ចង់ធ្វើជាជនជាតិថៃ។ ចំណែក ពេជ្រ វត្តីសារ៉ាវឌ្ឍី វិញក៏មិនខុសគ្នាប៉ុន្មាននោះទេបន្ទាប់ពីបង្ហោះរូបប្រម៉ូតព្រលានយន្តហោះថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYFfAfxhyphenhyphenScsxCDC4euoiDn6apsDPJDNolB8O87qLxIGPN0693i9LsJAYYTu9ay3fTvGtuxYEhR4N3cpoBd_UtmLT6dFu_IccZ65eV7TNpHcTqn9r6DDSr6GHRiLEtODWQRIamehKZkvZ7Mb93ZSyfUoxLmG6i7YgdICEaSLN9iXCuOAbvzmdqlGP1CbCE/s2048/image_2025-08-30_15-09-23.png

កាលពីថ្ងៃទី២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបប៉ុន្មានសន្លឹកស្ថិតនៅក្នុងឈុតដ៏ស្រស់ស្អាតបញ្ជាក់ពីអត្តសញ្ញាណខ្មែរក្នុងការប្រកាសថា ព្រលានយន្តហោះ តេជោអន្តរជាតិ នឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងថ្ងៃទី៩ ខាងមុខនេះហើយ។ ការបង្ហោះរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅលើគណនីទិកតុកត្រូវបានជនជាតិសៀមជាច្រើនចូលមកខម្មិនដោយថាសំលៀកបំពាក់ដែលនាងស្លៀកគឺជាសំលៀកបំពាក់របស់ថៃ និងពាក្យបញ្ចើចបញ្ចើរថា ពលករខ្មែរ ឌឺដងមកលើព្រលានយន្តហោះថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcJPjzt4m6em4cp5DHawVhyB5PveohP69eH0ieDTrxohXtfwQtp-ufhjWzJpkLVRsdFYhLblpTy-nQpeBQ-p9G3sS8L2vSes01Oc_AnvC3RaomoZeX3YqLFDl03_UvnA5xrSAgb5cqkLNl8lvRhH1Hx8ruwCvJ2roQ471K6B9RzoRemowVx8CQ7sgdO1mw/s2048/image_2025-08-22_08-27-29.png

ងាកមកកាន់ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា វិញក៏មិនខុសគ្នាពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៉ុន្មាននោះទេបន្ទាប់ពីថតឱ្យសម្អាងការមួយក្នុងឈុតប្រពៃណីខ្មែរ មានជនជាតិសៀមជាច្រើនរូបចូលមកខម្មិន។ នៅថ្ងៃទី៣ កញ្ញា មានការចែករំលែកវីដេអូមួយពី ហ្វីយ៉ាតា ស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតជាមួយនឹងទីតាំងនៅប្រាសាទប្រែរូបជារបស់ពិតទៀតកាន់តែមានភាពទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXEM8xI95Ki6IMG7i9KhAsxnqyTTgiyOQa8-etvg6pFhJW2mPrAAmwMxZmLol7M3sbktVS1QTIgXakkcZQGwFko_srhBxVnnHyY3h9fdgiGAPA1ayuIh4q-hJTYmHc-FkFKMHvUh99YBi84UwfxwtLVh6fy4GHgll7dcX2DVOlyusSWm26ZPDpOtsf_zoY/s2048/image_2025-08-30_15-09-20.png

ឃើញរូបភាពនេះហើយ ស្រាប់តែមានអ្នកលេងបណ្តាញសង្គមថៃចូលមកលុកលុយជាច្រើនដោយចោទប្រកាន់ថា ហ្វីយ៉ាតា ស្លៀកឈុតប្រពៃណីថៃ ហ្វីយ៉ាតា ចង់ធ្វើជាជនជាតិថៃ និងបានអរគុណនាងថែមទាំងដែលផ្សព្វផ្សាយពីសំលៀកបំពាក់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRM9l8ERDHUh89mHWDOY6pJrg7sWqcokddCLguCY96nyl6WZsumYfuYYbB2LTgN8Hy2YlL1zrN2qgY-Q3pIQDeVujYow17ZVTYnyKGaK9BlX5-5qxMVV2kES3HeZsFYSE7JIxJ8G4ND-m6ppTsN_fs2ZhAaRK241oIEpDPEjf-9QCFaFxfDdayula61V-i/s2048/image_2025-09-04_09-59-10.png

នេះមិនមែនជាលើកទី១នោះទេ សម្រាប់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលត្រូវបានជនជាតិថៃខឹងស្អប់រូបនាងមកបញ្ចេញមតិតោងទាមមិនព្រមឈប់ ព្រោះនាងជាបវរកញ្ញាខ្មែរមួយរូបដែលមានភាពល្បីល្បាញមានប្រជាប្រិយភាពនៅប្រទេសនេះហើយនៅពេលប្រទេសទាំងពីរមានបញ្ហាជាមួយគ្នាទើបធ្វើឱ្យថៃក្តៅក្រហាយចូលមកជេរប្រមាថនាង៕