នៅក្នុងពេលឆាប់ខាងមុខ កម្ពុជានឹងមានប្រភពថាមពលដើរដោយខ្យល់ចំនួន៦កន្លែង ដោយមានអានុភាពសរុបចំនួន ៩០០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគីរី ដែលបានចុះកិច្ចព្រមព្រៀងរួចរាល់ និងបានសម្រេចអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
.png)
ក្នុងនោះមានមួយគម្រោង គ្រោងនឹងដាក់ឱ្យដំណើរការជាលើកដំបូង ក្នុងអនុភាព ១៥០មេហ្គាវ៉ាត់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០២៦។.png)
គម្រោងនេះ ស្ថិតក្រោមការបោះទុនវិនិយោគក្នុងតម្លៃ២០៧លានដុល្លារ ដែលអាចបង្កើតការងារបានប្រមាណ ១៤៤កន្លែង។
បច្ចុប្បន្នកម្ពុជា មានប្រភពថាមពល ប្រមាណជាង៥ពាន់មេហ្គាវ៉ាត់ ដែលក្នុងនោះ មានថាមពលកកើតឡើងវិញ ជាប្រភពវារីអគ្គិសនី ជីវម៉ាសស្ថានីយ៍ផលិតថាមពល ដោយពន្លីព្រះអាទិត្យជាដើម ប្រមាណ៦០ភាគរយ។
ប្រភពថាមពលនេះ បានផ្គត់ផ្គង់ដល់តម្រូវការអតិបរិមាណ ប្រចាំឆ្នាំ២០២៥ គឺ៣,៣៧១មេហ្គាវ៉ាត់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅក្នុងប្រព័ន្ធជាតិ ឬសរុបប្រមាណ៣,៤០០មេហ្គាវ៉ាត់ ដោយរួមបញ្ចូលការនាំចូលអគ្គិសនីតិចតូច ពីបណ្ដាលច្រកព្រំដែនវៀតណាម និងឡាវ៕










