ប្រទេសថៃ ៖ លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានរាយការណ៍ពីស្ថានការណ៍ព្រំដែននៅ១១ទីតាំង ក្នុងខេត្តចំនួន៧ ថា ស្ថានការណ៍ទូទៅប្រក្រតី ខណៈកងទ័ពថៃបានត្រៀមកម្លាំង និងប្រុងប្រយ័ត្ន២៤ម៉ោង ។ ក្រៅពីនេះ ថៃត្រៀមចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី២ នៅខេត្តកោះកុង ប្រទេសកម្ពុជា និងខេត្តត្រាត ប្រទេសថៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvkJAnG2JGw5CK3l5aGHhmYvSNNcUnzG_ZiC44M0y9ftpkJqZwY49ISNdeSpiBOlKM2pgmGsmrND18kO57696DX78DRfmLpmn5c_IOOGI7X20ViTtJAwepPbCs0ThA4F_F-GCHB_QiAWR7ClXR29Cfo15PhqsUNzwELVNQNyrPqRKDBL4U6BX-alav1RUw/s1280/photo_2025-08-19_15-13-11.jpg

លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃនិយាយថា កាលពីថ្ងៃទី៣ ខែកញ្ញា គណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានប្រជុំផ្នែកសន្តិសុខ និងកិច្ចការបរទេស ហើយកាលពីថ្ងៃទី២ ខែកញ្ញា ថៃបាននាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ធ្វើដំណើរទៅខេត្តចាន់បុរី និងខេត្តត្រាត ដើម្បីពិនិត្យមើលការបំពេញការងាររបស់កងទ័ព និងបោសសម្អាតមីន ។ ការនាំក្រុមអ្នកសង្កេតការណ៍អន្តរកាលទៅពិនិត្យមើលទីតាំងនេះ គឺថៃចង់ឱ្យអន្តរជាតិមើលឃើញថា ថៃពិតជាសហការរក្សាសន្តិភាពក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLkAXF4A92fsqci8h3EV5cOJMeE5XR-sVMyfKhWWlijpVLNIi0pU672Xq7PBupsB5J_60Z14JRWsZ89EyTTQSaTL2cA7f0TItVR6AUQa33ZMQyC9Zmj7n1HmQz88wbAJjtgM83A5Qp478A4bkK8CmD5gXcn9E6lDtI3hSKSDTAWwf6JI-aafU-085-ryHm/s1280/image_2025-09-04_11-18-21%20(2).png

ប្រទេសថៃបានត្រៀមចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី២ នៅខេត្តកោះកុង ប្រទេសកម្ពុជា និងខេត្តត្រាត ប្រទេសថៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា ព្រមទាំងចាត់វិធានការលើឆាកអន្តរជាតិដើម្បីរាយការណ៍ទម្លាក់កំហុសលើកម្ពុជាពីការបង្កប់មីន ប្រាប់ទៅមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN), រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា និងគណៈកម្មការកាកបាទក្រហមអន្តរជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfGE1RPr2FyIAfmZvSJ-vluZgIAtpcrefAdnT0AL8kwhm1IapA1zGdS-ltnjPnOtWJR-KtRP3SMkjVRwPCZO46SK-0i8XODC33G1eon-uQStXRBwZ_D3R4FOfBdGJK6rukoyeiwkRWmb6TzJAfvlrOd_U5UxRFRwFtcv7j8ykc2T1MPVl7KTgamf7EyCJv/s1280/image_2025-09-04_11-18-22.png
ក្រៅពីនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក៏មានគម្រោងសាងសង់របងប្រវែង១៦គីឡូម៉ែត្រ ត្រង់ចំណុចព្រំដែនលេខ៥០-៥១ នៅភូមិបានណងចាន់ និងភូមិបានណងញ៉ាកែវ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) ដើម្បីការពារកុំឱ្យពលរដ្ឋខ្មែរតវ៉ានឹងទង្វើឈ្លានពានរបស់កងទ័ពថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBkN9HXd-ZwCMRKHor-Y3oQk4yoLYdaeoZEVWd8qtAlGWl04glcWNiAfkdSJUwpS8tdqqCNRJ4wg4pkMrkqKkiChZIvQtvsfSfEocu5QCgDLO4w_fCveH1JbrYcipp9AB7Jcula_Y7LVQTGEd15GWdHPG2ozH0SAwrmD4uQnhRnypYh139bhNy33v-Sl0E/s1280/image_2025-09-04_11-18-23.png

កាលពីថ្ងៃទី៣ ខែកញ្ញា អភិបាលខេត្តស្រះកែវបានចេញសេចក្តីប្រកាសឱ្យពលរដ្ឋខ្មែរ ចំនួន១៧០គ្រួសារ ចាកចេញពីព្រំដែនភូមិណងចាន់ និងភូមិបានណងញ៉ាកែវ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) និងអះអាងថា នេះជាទឹកដីរបស់ថៃ ។ ថៃចាត់ទុកថា ការតវ៉ារបស់ពលរដ្ឋខ្មែរ គឺល្មើសអធិបតេយ្យ និងច្បាប់របស់ថៃ ថែមទាំងគំរាមចាត់វិធានការពលរដ្ឋខ្មែរតាមច្បាប់ បើហ៊ានតវ៉ាជាមួយកងទ័ពឈ្លានពានថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjarLhYz2uxOFPOU-VSbnZFO4xxUI_XWlOW6BZeO30bT4-46aPIV_Om0gH2MJb2loaT6YIgq2yUp69cxxwuEzEPBmYHpRmrz0wmotSnBk4-po8-3yxCiuvZFLtiW2o758HyWiJjFK8egzmjjWeYrWSnP6xK9NrS42hVce4j_uV7Q48EsAYDCH9f-ZJTvmUl/s512/image_2025-09-04_11-18-21.png

គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ថៃនៅតែបន្តឈ្លានពានមកលើកម្ពុជា តាមរយៈការយកបន្លាលួស និងសំណាញ់មកព័ទ្ធយកដីភូមិ បិទផ្លូវ និងលំនៅឋានរបស់ពលរដ្ឋខ្មែរ ដោយមិនគោរពកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំ RBC ស្ដីពីការមិនពង្រីកជម្លោះ និងមិនខ្លាចច្បាប់អន្តរជាតិ ៕