ប្រិយមិត្តមួយចំនួនជ្រាបមកហើយ ប៉ីប៉ី ឌី និង អ្នកវិភាគឯករាជ្យ មានបញ្ហាចម្រូងចម្រាសគ្នានៅលើបណ្តាញសង្គមបន្ទាប់ពីមានការវាយតម្លៃកុន ៥.៦/១០និងមានការចោទប្រកាន់ថាការវាយតម្លៃនេះខុសថ្ងៃដែលតេស្ត screen ចំនួន៧/១០ ក្រោមហេតុផលដោយសារតែការពហិការមិនចាក់បញ្ចាំងក្នុងរោងកុនដែលមានប្រភពមកពីថៃ។ អ្នកវិភាគឯករាជ្យ បានចេញមកអះអាងថានោះគឺជាការលាបពណ៌ដែលផលិតករស្អប់សេចក្តីពិត ហើយថាផលិតកររូបនេះទេវតានឹងបារ៉ាមុខ។.png)
នៅថ្ងៃទី៣ ខែកញ្ញា ផេក Stephen Row : អ្នកវិភាគឯករាជ្យ បានបង្ហោះសំណេរយ៉ាងក្តៅគគុកថា «ពេលដែលខ្ញុំមានកូនខ្ញុំនឹងប្រាប់កូនខ្ញុំថា..កូនដឹងទេ? កាលជំនាន់ប៉ា ធ្វើការកាន់ផេកឱ្យឥស្សរជន និង រោងចក្រក្នុងស្រុក មានផលិតករខ្មែរដ៏ថោកទាប១រូប ស្អប់សេចក្តីពិត ប្រឌិតរឿងថាប៉ាមើលកុន គាត់ថ្ងៃ Censorship (ក្រសួងហៅថ្ងៃនេះថា ថ្ងៃ តេស្ត screen) ហើយរង្វាយតម្លៃថា 7/10* ! ។ គួរឱ្យអស់សំណើចបំផុត ក្នុងជីវិតជាអ្នកវិភាគកុនរយ:ពេល១០ឆ្នាំពេលកាលបរិច្ឆេទ និង ម៉ោង គាត់និយាយនោះ គឺជាពេលខ្ញុំ មើលថែម្តាយខ្ញុំ នៅខេត្ត (ស្ត្រីចំណាស់ម្នាក់ដែលមិនដឹងអី តែផលិតករឡាយជេរថាមី) ហើយនរណាក៏ដឹង.. ថា ២ឆ្នាំហើយដែលខ្ញុំនៅខេត្តកំពង់ឆ្នាំងបណ្តើរតែឆ្កែដើរតាមសួន (យូរៗឡើងមកម្តង ប្រជុំ គេផ្តាច់ភ្លើងក៏មាន លោកបន្ថែមថា «មិនទទូលយកការពិតមិនគប្បី លាបពណ៌សាសន៍ខ្លួនឯង ផលិតកររូបនេះទេវតានឹង ប៉ារ៉ាសមុខ! still 5.6/10»។
គួរឱ្យដឹងថា ការចេញមកអះអាងរបស់ អ្នកវិភាគឯករាជ្យ ថាខ្លួនត្រូវបានគេលាបពណ៌នេះ ដោយសារតែកាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ចាងហ្វាយផលិតកម្ម ហ្វីម ខនណើរ ប៉ីប៉ី ឌី បានចេញវីដេអូមួយបន្ទាប់ពីលោកបានវាយតម្លៃកុនខ្មែរនេះទទួលបានពិន្ទុវាយតម្លៃ៥.៦/១០ ខណៈបានវាយតម្លៃកុនមួយផ្សេងទៀតរបស់ឥណ្ឌូនេស៊ីបានចំនួន ៦/១០។ ក្នុងវីដេអូនោះដែរ ប៉ីប៉ី ឌី បានបញ្ជាក់ថាខ្លួនលោកទទួលយកការរិះគន់ទាំងអស់ប៉ុន្តែការ Rate ដែលគ្មានក្បាលគ្មានកន្ទុយមិនបញ្ជាក់ពីចំណុចខ្វះខាតហើយមានការប្រៀបធៀបជាមួយនឹងកុនផ្សេងលោកទទួលយកមិនបាន។
ប៉ីប៉ី ឌី ក៏បានចោទប្រកាន់ទៅកាន់អ្នកវិភាគឯករាជ្យថា ការ Rate នេះគឺស្ថិតនៅខាង Team រោងកុនថៃ ព្រោះលោកចាំយ៉ាងច្បាស់ថាថ្ងៃដែលខ្លួនយកទៅបញ្ចាំងសាកល្បងគឺមានការ Rate ៧/១០ ប៉ុន្តែក្រោយពេលពហិការមិនយកកុនទៅបញ្ចាំងបែរជាមានការ Rate ៥.៦/១០៕










