រាជធានីភ្នំពេញ៖ ធនាគារពិភពលោកបានប្រកាសផ្តល់ជំនួយថ្មីដល់កម្ពុជា ជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥ លានដុល្លារអាម៉េរិក ដើម្បីកែលម្អការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWbVFZjr-UdGY-DvqIs0o9UNM2FfAttqwRkxuPxBqDJpa5HpDfCQZ5koHg596IU68bvld0jqhAhARjLxGpQplZXMSbmFXWRudr-YxWhDo26XYvA5dPZC5LL_2EcV_6g_YDgXVj1A3H4fPlfb-vZ8sS76bckCMnpT8XETcjZUEmf7LJf5LV74zbROM5cxZ8/s990/image_2025-09-03_15-21-53%20(2).png
យោងតាមការប្រកាសរបស់ធនាគារពិភពលោក នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា កុមារកម្ពុជាជាង ១,៧ លាននាក់ ត្រូវបានកំណត់ថានឹងជាអ្នកទទួលបានប្រយោជន៍ពីការកែលម្អការអប់រំនៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោកបានអនុម័តគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាននៅប្រទេសកម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoYjG-B2GPQOMem-nO3X0lb2AzxprOxXaXTkfhhiV2kBMOfWfuzJiZhPEds6iUdo-VfNv872QHo_pS6Q1rB0bPVW3MKBlnEs9NFQUW_MYjc0YZN_BOjmkqOa8XCvoG4lEZa5yCHlkGM0K1KYOl35mmGXlbLCrf_yDgEkCBSOq1dBLgp7fRv8JVK_DiSs_P/s990/image_2025-09-03_15-21-53.png
ក្រោមជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥ លានដុល្លារអាម៉េរិក ពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី (Early Learning Partnership Multi-Donor Trust Fund)គម្រោងនេះនឹងជួយពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkXUTnGs41LI4VynioEO7ANYIw0TNhcOBeNxAXdUUrOUTsiaMJxY2Jvd6MHVyRoeGVWgzteDwjrfyxUkHCDWKzIF0qifpknU9bSb_FY8bWmUG5i12wmJRCYQZMpTUb8zWiw4yjLr6J7oUGTjERtP33Cj6HMzpJVeo-_32qsKMcP8S5DnyyRuMI6SriEZ1W/s960/photo_2025-09-03_08-54-31%20(2).jpg

លោកស្រី តានញ៉ា ម៉េយ័រ (Tania Meyer) ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «កំណើនវែងឆ្ងាយទៅមុខរបស់កម្ពុជា អាស្រ័យលើភាពរឹងមាំនៃមូលធនមនុស្សរបស់ប្រទេសនេះ។ គម្រោងនេះនឹងជួយធានាថាកុមារទទួលបានជំនាញមូលដ្ឋានដែលពួកគេត្រូវការ ដើម្បីឈានទៅសម្រេចជោគជ័យនៅក្នុងសាលា និងការងាររបស់ពួកគេនាអនាគត។ ធនាគារពិភពលោកមានមោទនភាពក្នុងការជួយគាំទ្រការកសាងប្រព័ន្ធអប់រំមួយកាន់តែរឹងមាំ និងមានភាពធន់ជាងមុន ដែលអាចជួយរៀបចំដល់កុមារកម្ពុជាសម្រាប់ការងារនាពេលខាងមុខ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3KbKaIVLVmOU0eV5V82P-Z-VdhyphenhyphenMOKKnCrf7gLrV-RKOv4GtDhKNBhQeRHhw44xtkCZ-UGT9yqlZ1IcjAy-mD-dcStX_Q-z26iRySpmUOzhoticQlMOrcYX1TooFGCJZuzCE8AHyt12rxfOt30kNx5ffYv4DHdqPWzBqxNu2t4J74ogecJK00aR7Zki9J/s1280/photo_2025-09-03_08-54-32.jpg
គម្រោងនេះនឹងជួយដល់ការការបង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈចំនួន ៦០ កន្លែង និងថ្នាក់មត្តេយ្យសិក្សាថ្មីចំនួន ៦០ ថ្នាក់ ដើម្បីជួយម្ដាយដែលកំពុងធ្វើការឱ្យមានលទ្ធភាពទទួលបាននូវសេវាថែទាំកុមារមានសុវត្ថិភាព និងមានតម្លៃសមរម្យ ហើយស្របគ្នានោះជួយកុមារត្រៀមលក្ខណៈសម្រាប់ចូលរៀននៅកម្រិតបឋមផងដែរ។ បន្ថែម លើសិស្សបឋមសិក្សាជាង ១,៧លាននាក់ ដែលនឹងទទួលផលប្រយោជន៍ពីគម្រោងនេះ មានកុមារតូចអាយុពី ០ ដល់ ២ឆ្នាំ ប្រហែល២២០០នាក់ និងកុមារអាយុពី៣ដល់៥ឆ្នាំជាង៥០០០០នាក់ នឹងទទួលបានអត្ថប្រយោជន៍ពី ការពង្រីកមណ្ឌលថែទាំកុមារ និងថ្នាក់មត្តេយ្យសិក្សា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd4RcYrp2sjeHX2ZbtKex_Myy131x25anHWIWyPcpEIeKk8vttUe6JsZ4Fcf_1q0w6M1VGeLI3CHIYlWUFn-kZGQDBGTePbPMZ2VlN2afkDa3yygDnZujBZiu9D2xJf_qGMOiVShIKkFH_QQpGRpxIIYVkvYVmTAIhmydGgkx9HNu1tPNoYXUrsk9CAfdi/s1280/photo_2025-09-03_08-54-31.jpg
ដើម្បីពង្រីកកម្មវិធីអំណាន និងកម្មវិធីគណិតវិទ្យាថ្នាក់ដំបូង នៅទូទាំងប្រទេស គម្រោងនឹងផ្ដល់ការណែនាំ និងការបង្វឹកដល់គ្រូបង្រៀនជាង ៣៧ ០០០ នាក់ និងផ្តល់ការ បង្រៀនដល់សិស្សដែលរៀនអន់ជាងគេដែលជាគោលដៅត្រូវជួយ។ លើសពីនេះ ដើម្បីកាត់បន្ថយភាពណែនណាន់ ក្នុងថ្នាក់ និងបង្កបរិយាកាសសម្រាប់រៀនសូត្រឱ្យបានកាន់តែប្រសើរ គម្រោងនឹងគាំទ្រថវិកាសម្រាប់ការសាងសង់ ថ្នាក់រៀនថ្មីចំនួន ៩០០បន្ទប់ និងសម្រាប់សង់បន្ទប់ទឹក និងកន្លែងលាងដៃសម្រាប់កុមារា និងកុមារី ប្រើប្រាស់ដោយឡែកពីគ្នាផងដែរ៕