ប្រទេសថៃ ៖ អំពើហិង្សានៅបណ្តាខេត្តភាគខាងត្បូងប្រទេសថៃបានអូសបន្លាយអស់រយៈពេលជាង២ទសវត្សរ៍មកហើយ បច្ចុប្បន្ន អំពើហិង្សា និងការបំផ្ទុះគ្រាប់បែ.កកើនឡើងកាន់តែខ្លាំងក្នុងតំបន់នេះ បើទោះជារដ្ឋាភិបាលថៃ និងកងទ័ពបង្ក្រាប និងទប់ស្កាត់ក្តី ។ វាធ្វើឱ្យពលរដ្ឋថៃបារម្ភពីជម្លោះនៅភាគខាងត្បូងអាចនឹងរាលដាលខ្លាំងឡើង បង្កអសន្តិសុខក្នុងសង្គម និងចង់ឱ្យរដ្ឋាភិបាលថ្មីបង្កើតសន្តិភាពក្នុងតំបន់ឆាប់ៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ8w8t6fUfBlVaDlB1hCee_NWmVY_3DAhed_LkLAWjLPMYCsPDc3sZupauAHWtRq9ZvB8jod_8zMX13zL3tnCIUG9jkxDFvURnamqHsOXcdEI_K1FmA4au77Z0NNilKK0UXCeWyFk1VRfgzWTv5ZHZW1wnxWs-W6cCNyAQ1y9jgGjkCyfDQf4IpQPw_gtG/s1280/photo_2025-09-03_09-19-58.jpg
ក្រុមប្រឹក្សាសង្គមស៊ីវិលព្រំដែនភាគខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ទៅកាន់គណបក្សប្រជាជន (ឬគណបក្សប្រឆាំង) ដែលមានសិទ្ធិសម្រេចផ្នែកនយោបាយ ឱ្យបន្ថែមលក្ខខណ្ឌទៅគណបក្សនយោបាយនានាបង្កើតគោលនយោបាយស្វែងរកសន្តិភាពនៅភាគខាងត្បូង ពីព្រោះជម្លោះក្នុងតំបន់នេះបានអូសបន្លាយអស់ជាង២ទសវត្សរ៍ គ្មានដំណោះស្រាយ និងបណ្តាលឱ្យពលរដ្ឋស្លាប់ រងរបួសយ៉ាងច្រើន ។ រដ្ឋាភិបាលថ្មីគួរផ្តោតសំខាន់លើជម្លោះនៅភាគខាងត្បូង ខណៈកន្លងមក គណបក្សប្រជាជនបានដាក់លក្ខខណ្ឌ៣ចំណុច ទៅកាន់គណបក្សនយោបាយនានាដែលចង់ឱ្យបេក្ខជនកាន់តំណែងនាយករដ្ឋមន្ត្រីថ្មី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjywk_aTHg-nHejkRUQKP5ZMF3TT-hj9Y92U8pLsiRdGVaKaprQ4MLd67hr30OczWg4fubYCfxp5tSr303LL49LjNyYTj04RoBBz1nH5AKWThcaWD66VqJF9NCtGz2n_jsst_tvqx34pFhDiURkj2ODOkd217FfciyWanBXzy3kRxIybgHIdktMMAajCnbH/s1024/image_2025-09-03_13-18-58.png
កាលពីថ្ងៃទី២ ខែកញ្ញា ក្រុមប្រឹក្សាសង្គមស៊ីវិលព្រំដែនភាគខាងត្បូង និងអង្គការបណ្តាញប្រជាជន ចំនួន៤៥ បានផ្ញើសេចក្តីថ្លែងការណ៍ទៅគណបក្សប្រជាជន ដើម្បីឱ្យគណបក្សនេះបន្ថែមលក្ខខណ្ឌ ទី៤ សម្រាប់គណបក្សនយោបាយដែលបង្កើតរដ្ឋាភិបាលថ្មី ។ សេចក្តីថ្លែងការណ៍នេះចង់ឱ្យនាយករដ្ឋមន្ត្រីថ្មី និងរដ្ឋាភិបាលថ្មី ស្វែងរកសន្តិភាពនៅបណ្តាខេត្តភាគខាងត្បូង ដោយកំណត់ជារបៀបវារៈជាតិ និងជំរុញឱ្យទទួលបានសន្តិភាពពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFjpF0XLRZ_rKOYgFRkAvOV1tEbismAhkTikOZsGviFssBx3rgmmRqXCEPQdptcxOYrM5rOGH08dlEpTqoAn0lqd64a7KbaDEmsrEGkH5MI7BmoI9td4mtEnf6RHhjDuN5FRY1oXRWjjmBAnP4zxz8sqwMMSiKrkqDbyDjfRQ2_68IBF8HvDnCGAIopBG3/s1024/image_2025-09-03_13-18-58%20(2).png

សេចក្តីថ្លែងការណ៍បញ្ជាក់ថា បន្ទាប់ពីគណបក្សប្រជាជនក្លាយជាគណបក្សសំខាន់ក្នុងការសម្រេចចិត្តបង្កើតរដ្ឋាភិបាល ហើយគណបក្សនេះបានប្រកាសលក្ខខណ្ឌ៣ចំណុច សម្រាប់គណបក្សនយោបាយនានាបង្កើតរដ្ឋាភិបាល ប៉ុន្តែក្រុមប្រឹក្សាសង្គមស៊ីវិលព្រំដែនភាគខាងត្បូងស្នើឱ្យគណបក្សប្រជាជនបន្ថែមលក្ខខណ្ឌមួយទៀត គឺស្វែងរកសន្តិភាពនៅភាគខាងត្បូង ។ លក្ខខណ្ឌថ្មីនេះមានគោលបំណងបញ្ឈប់ការប្រើប្រាស់អំពើហិង្សាក្នុងតំបន់ដែលអូសបន្លាយជាង២ទសវត្សរ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiIssU4i3QImKwXoZhgQTXEzRQVuE9BC5JaAAPboA_-6z6bkERjfvIg5wVkxakNIuMDRd-MwjBEYqfDuB8_AEt38lxJFnXbs2zqMcbuaPQ3l4WqjUIbsi78IW01lIxj76_Fch5_KsjqPJwg6REsq5CdGluPSeVx5wNgOb6aewDBA-CFQFcNbmhBI8ccT-w/s1011/photo_2025-09-03_09-19-59.jpg
ជម្លោះនៅភាគខាងត្បូងប្រទេសថៃធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាលក្នុងរយៈពេល២១ឆ្នាំមកនេះ គិតចាប់ពីឆ្នាំ២០០៤ ។ ទិន្នន័យបង្ហាញថា អំពើហិង្សាកើតនៅបណ្តាខេត្តភាគខាងត្បូង ស្មើរហូតដល់២២,៩២៨លើក, មនុស្សស្លាប់៧,៦៧៦នាក់ និងរងរបួស១៤,៣៨៥នាក់ ក្នុងនោះយុវជនស្លាប់២៤៣នាក់, រងរបួស១,២០៥នាក់ ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២០ ព្រមទាំងមានកុមារជាង៧,០០០នាក់ ក្លាយជាកុមារកំព្រាបាត់បង់ឪពុក-ម្តាយដែលជាបង្អែករឹងមាំក្នុងគ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYcxQ5qdcMMSV5ZZLnNvHv7WCYCVukLy1zC2PZOx1h91Qbp1Fx8L1i7QfMd4gfNC1ApxWtR-oPM6SvTYrWHZ4ydn6cPj33RtjlL_MsfCFkw2C8F8LTFXfE5-YKki2NRke78NHN1ll5j__cEovQ7TX6myHe_P-3jja5nSTLIszHnuiyohu-BjdwHcv6aiLh/s1280/image_2025-09-03_13-18-58%20(3).png

ក្រៅពីនេះ រដ្ឋាភិបាលថ្មីត្រូវប្រើប្រាស់ថវិកាជាតិជាង៥សែនលានបាត ដែលបានពីការបង់ពន្ធរបស់ពលរដ្ឋសម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ច ដោយសារពលរដ្ឋក្នុងតំបន់នៅតែប្រឈមបញ្ហាជាច្រើន ដូចជា ៖ ភាពក្រីក្រ ថ្នាំញៀន ការសិក្សាទាប កុមារខ្វះអាហារូបត្ថម្ភ និងបញ្ហាផ្លូវចិត្តកើនឡើង ។ ពលរដ្ឋនៅភាគខាងត្បូងពុំអាចទទួលយកផលប៉ះពាល់ និងរងទុក្ខវេទនាបន្តទៀតទេ ទើបក្រុមប្រឹក្សាសង្គមស៊ីវិលព្រំដែនភាគខាងត្បូងអំពាវនាវឱ្យរដ្ឋាភិបាលថ្មីស្វែងរកសន្តិភាពនៅភាគខាងត្បូងដើម្បីឱ្យពលរដ្ឋរស់នៅមានសុវត្ថិភាពយ៉ាងឆាប់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQXxst0mOuo60D2TPvaHI4gyhIxvi9VrATzLMz9Tko-7EPoxzmJEHj8VfkOe8SWKcpUNpfFU-npL4HU_pvbHwUNfiHNkOYbmdN0H5n-NG8T-LOb4THRsFVg9JKMygFoqLbgORdZA76ahQGjwr-Y2wAzJS4SgAamUz2avFakZbDyXgJzkCI1mVaV69Oh6U6/s862/image_2025-09-03_13-18-59.png

គួរបញ្ជាក់ថា បណ្តាខេត្តភាគខាងត្បូងប្រទេសថៃតែងតែកើតអំពើហិង្សា និងការបំផ្ទុះគ្រាប់បែកជាញឹកញាប់នៅទីប្រជុំជន ទីសាធារណៈ ដែលបណ្តាលឱ្យពលរដ្ឋថៃ ក៏ដូចជាអាជ្ញាធររងរបួសជាបន្តបន្ទាប់ ។ រដ្ឋាភិបាលថៃ និងកងទ័ពបានទប់ស្កាត់អំពើហិង្សាក្នុងតំបន់នេះកុំឱ្យរីករាលដាលកាន់តែខ្លាំង ពីព្រោះនឹងបង្កអសន្តិសុខក្នុងតំបន់ និងប្រទេសទាំងមូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNGIWlXLK54H6TeZEqPRiLEQBbCQHxNXTrsIaB8bInVLQ1fqDxQG_xCSi_M_LWIdnuQmcrom5p8Vpsov5PnpNTmTOfZBLog9-JJANHWuSfDmLwuTA3duC_UXVBTk17rKyP5fVjnD7NyAK0bXemMmSp9gUbmzwWM1mSscp8qmzeJuZzdjDIBIcTOLL-dd4j/s976/photo_2025-09-03_09-19-58%20(2).jpg

ក្រោយលោកស្រី ផេថងថាន ធ្លាក់ពីតំណែង គណបក្សនយោបាយនានាដណ្តើមតំណែងនាយករដ្ឋមន្ត្រីថ្មី និងស្នើឱ្យគណបក្សប្រជាជន (ឬគណបក្សប្រឆាំង) គាំទ្រឱ្យបេក្ខជនខ្លួនកាន់តំណែងនេះ ដូចជា ៖ គណបក្សភូមិចៃថៃ និងគណបក្សភឿថៃ បានស្នើឱ្យគណបក្សប្រជាជនផ្តល់សំឡេងគាំទ្រ ។ បើគណបក្សប្រជាជនជ្រើសយកគណបក្សភូមិចៃថៃ របស់លោក អនុថីន ឆាន់វីរៈគូន គឺគណបក្សភឿថៃ (ឬបក្សអាវក្រហម) គំរាមរំលាយសភា បើជ្រើសយកគណបក្សភឿថៃ ពួកអាវលឿងនឹងបង្កចលាចលពេញប្រទេស ហើយមេទ័ពអាចធ្វើអន្តរាគមន៍ដោយរដ្ឋប្រហារ ៕