ភូកេត៖ ទីសក្ការៈបូជានៅក្នុងវត្តដ៏ល្បីមួយ នៅខេត្តភូកេត ប្រទេសថៃ បានកំពុងប្រឈមនឹងការដួលរលំធ្លាក់មកតាមជម្រាលភ្នំ ដោយសារភ្លៀងធ្លាក់ខ្លាំងៗដែលបង្កឲ្យមានការបាក់ដីនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ភ្លាមៗអាជ្ញាធរក្នុងតំបន់បានប្រកាសបិទផ្លូវជុំវិញនោះ និងដាក់ទីតាំងខាងលើក្នុងតំបន់ប្រកាសអាសន្ន ដែលមានហានិភ័យនៃការបង្កគ្រោះថ្នាក់ខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5SVkB4BEYRKhTY29uYuJTgtUs4WlTSNqwCy2sgHPnTJVPFWwS4RaqxieNJtaJKmqREAeIQXnwoamTuvx9Y0tzqT_Kp5i-aXBQEkz2NmyNJNJEiwfXngQPzICCZwz8s5H_DSwrW5oNHJuizRSqI9dfuYDc4npUN10_xM-qI2RF80i20KnY7XTkHZMjP9Uq/s1280/photo_2025-09-02_11-21-10%20(2).jpg
យោងតាមការចុះផ្សាយរបស់ Phuket Express នៅថ្ងៃទី1 ខែកញ្ញា ឆ្នាំ2025 បានឲ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងបរិវេណនៃវត្តមួយលើកោះសិរិ ជាកោះតូចមួយតភ្ជាប់ទៅនឹងដីគោកភូកេត។ ការរអិលបាក់ដីនេះ បានចាប់ផ្តើមនៅដើមសប្តាហ៍មុន ដោយបានបន្តធ្វើឱ្យមានអសុវត្ថិភាពនៅលើភ្នំ ជាពិសេសត្រង់ចំណុចថ្មមាសមួយដុំ ដែលជាទីស័ក្តិសិទ្ធរបស់អ្នកគោរពបូជាជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCID4xlyw7edahvT-xadfv06Yfhd7nBYfwsQUmZ5IxV7b2_Q9TH26JaF2h9sumUr3ExBMvmtzWtQDkBoirmY342DnppNn1TfmD8aPEg-Ytw4xvxEincO6sNzXDSqhBl2wzoLXRA2hiLfmbGf6wQuoY8XZ3scm0UA3bAEnxt6CDrBBLysHVu-nEygJUIAjl/s1024/photo_2025-09-02_11-21-10.jpg
លោក Sophon Suwannarat អភិបាលខេត្តភូកេត បានបញ្ជាឲ្យមានការបិទទីសក្ការៈនេះភ្លាមៗ មិនឲ្យភ្ញៀវទេសចរ និងអ្នកគោរពបូជាទាំងអស់ចូលបានឡើយ រហូតដល់មានការជូនដំណឹងម្ដងទៀត។ ទន្ទឹមនឹងនោះ អាជ្ញាធរមូលដ្ឋានក៏ត្រូវបានណែនាំ ឱ្យតាមដានតំបន់ជុំវិញនេះឱ្យបានដិតដល់ ដើម្បីរកសញ្ញានៃការហូរច្រោះដែលបង្កឲ្យមានការបាក់ដីបន្តទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjegN6_rOiLRo4LRhxOxN14wWFUeaYvNSZwZWXc9c_S1dWdMmF3Pr5aOCzzRfqCOYRSEaZbL03Ad5QUlu3NthtKTQFDfNK7ZipOAddwft3A8aX0Su9C6Y4w3hjsJooWOCmuDDeJ6Ki_dwQrXiGzqxF0tj8hNj-5vCrvb0BcDKrpB1UD5WAA1Bltcpz2KTSI/s1024/photo_2025-09-02_11-21-11.jpg

សូមជម្រាបថា វត្តកោះសិរិ ដែលគេស្គាល់ថាមានបរិយាកាសស្ងប់ស្ងាត់ និងទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ Andaman គឺជាកន្លែងគោរពវិញ្ញាណក្ខន្ធសម្រាប់ទាំងអ្នកស្រុក និងអ្នកប្រតិបត្តិសាសនាមកពីគ្រប់ទិសទី តាមរយៈរូបចម្លាក់ថ្មមាស ដែលស្រដៀងនឹងព្រះចេតិយ ចៃធីយោ នៅមីយ៉ាន់ម៉ា របស់វត្តនេះ មកសុំរកពរជ័យជាហូរហែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuofNR_tw-LOGpaUZ7zGBkPU7ZG8dwFVlQvtXSPjdWL61UpVMeHiJTJsjjfjdWWKFiinrcOf3lW-Ocr3yayfuHoWYGtr0zVy6mg9EV4HkwIizMrt9djtlf6RuZ8yedceqmpWvssrhlCP9yYCDNBgu2ioukzfpPwUPdGc47qqJwf69T___-iGn6D4tu2Ogw/s1280/photo_2025-09-02_11-21-12.jpg

បច្ចុប្បន្នអាជ្ញាធរ និងប្រជាជនក្នុងតំបន់កំពុងមានការព្រួយបារម្ភពីភាពងាយនឹងបាក់រលំនៃទីទីសក្ការៈដ៏ល្បីមួយនេះ ខណៈការបាក់ដីនៅតំបន់ជុំវិញនេះត្រូវបានគេជឿថាបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្មីៗកន្លងទៅ។ មន្ត្រីជំនាញបានជំរុញឲ្យប្រជាពលរដ្ឋនៅតំបន់ក្បែរនោះរក្សាការប្រុងប្រយ័ត្នខ្ពស់ និងរាយការណ៍ពីសញ្ញានៃចលនាដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXhj5ryI9efGVbT4FVioQ7psPh5fiwMHHpNUMXb7j6sxZZF60QfZ-5HL8xPNLcFJjt9CDeQ1dP7mUf9VA-2RvGnS0NeYhHse68gptmcaUiyKDcNd-FtsVPbVkncgCVLbr3zjQOJJ8YnSZ4TLcyUrckLSRNh_C3JwR6TZcnwwbtBIbRyBTxHK8O5ahVgN35/s1280/photo_2025-09-02_11-21-13.jpg

បើតាមការកត់សម្គាល់ ប្រទេសថៃនៅមួយរយៈពេលចុងក្រោយនេះ បានទទួលរងនូវការវា.យប្រហារពីគ្រោះធម្មជាតិផ្ទួនៗគ្នាឥតឈប់ឈរ ក្នុងនោះរួមមានទាំងគ្រោះរញ្ជួយដី និង ខ្យល់ព្យុះដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និង ការបាក់ស្រុតដី នៅស្ទើទូទាំងប្រទេស។ បញ្ហាគ្រោះធម្មជាតិទាំងនេះ ក៏កើតមានឡើងចំពេលដែលប្រទេសថៃកំពុងជួបប្រទះនឹងអស្ថិរភាពនយោបាយទៅទៀត ដែលចុងក្រោយអ្នកដែលទទួលទុក្ខលំបាកខ្លាំងជាងគេនោះ គឺប្រជាជនថៃ៕