លោកស្រី ប៊ុន ចាន់និមល ចាងហ្វាងផលិតកម្មសាស្ត្រាហ្វៀមបានបង្ហាញអារម្មណ៍រំភើបចិត្តបន្ទាប់ពីភាពយន្តខ្នាតធំរបស់ខ្លួនមានចំណងជើងថា «បូជាស.ពពោះធំ» ទទួលបានភាពជោគជ័យក្នុងការចាក់បញ្ចាំងនៅប្រទេសមីយ៉ាន់ម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU3AzcoORIOeE_44i9UhnJk-6_WDdb5v6nrMnUL1wpr5nqj1ZgATVN80oX5uUC0fUbsa20W28vfHv0m08bfBr4iCDI_BBM28OIeT4KrU_InYaobWK2ZlGqc_EVigfCcp6UBTlPP0Sn0ey0mYPnvOi9kpR0Os9PXTRiDngDN26G3IPGBwJMnszWctM92aRA/s2048/image_2024-09-21_15-45-33.png

ចាប់ផ្តើមពីការផលិតខ្សែភាពយន្តខ្លីឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គម ផលិតកម្មសាស្តា្រហ្វៀមកាន់តែបង្កើនគុណភាពស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ទោះបីជាមានពេលខ្លះប្រឈមនឹងការរិះគន់មួយចំនួនក្តី។ ខ្សែភាពយន្តខ្នាតធំមួយចំនួនរបស់លោកស្រីក៏បានយកទៅចាក់បញ្ចាំងនៅក្រៅប្រទេសខណៈថ្មីៗក៏ទទួលបានភាពផ្លែផ្កាគួរឱ្យរំភើប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Zhdf5RThb23OfTbciqUy6sEeaRzwb_yq0O-KUraUWErXIbL-2AEX6Oqd-VozzxvZQgKB-xSsDB111-Wu0cZ9rYM_cSpSAsbTXmmYr1nfZuK5DnypBM-0Tq09an0_YE9PR9ZPaQ13cMI2qG2elgJtbUXluCPRlFE9oq-Kfrw8QZlcXIO1m-N6GC8Hrxfr/s2048/image_2024-09-21_15-45-34.png
នៅថ្ងៃទី១ កញ្ញា លោកស្រី ប៊ុន ចាន់និមល បានបង្ហោះរូបពីរសន្លឹកដោយភ្ជាប់មកជាមួយការរៀបរាប់ថា«ទទួលបានអារម្មណ៍រំភើបមួយនេះពីក្រៅប្រទេសភាពយន្តរឿង «បូជាសពពោះធំ» បានបញ្ចប់ការចាក់បញ្ចាំងដោយជោគជ័យនៅប្រទេសមីយ៉ាន់ម៉ា។ តែពេលនេះខ្ញុំចង់បង្កើតបណ្ណាល័យនៃការចងចាំដ៏ល្អ នោះគឺភាពយន្តខ្មែររបស់យើងអាចលក់អស់កៅអីបានដែរនៅក្រៅប្រទេស។ រូបភាពទាំងពីរនេះ គឺបានចេញពីរោងភាពយន្តនៃថ្ងៃចាក់បញ្ចាំងទី៣ នៅវេលាម៉ោងថ្ងៃត្រង់ នៅលើរោងភាពយន្តនៃប្រទេសមីយ៉ាន់ម៉ា។ មួយជំហានម្តងយើងកាន់តែអភិវឌ្ឍន៍..រួមគ្នានាំភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោក…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnCto8nagCkkfdQ9WbZMkqn0ZQDmo13313po5Vm13m1qxJBQIen_ytMiomM8dObbLN3Cj2eAbBHwSv_re4XYfMrbQgCPggQLmJy4jZKBEaHh9iW3_uDwXSeaLpjz8lDhW_cW2nuNsuGofyI1TOXIC7NqjySy8L1tVNZo5EXv0-cMLLSCRBYHg6U4Pk5oDd/s3161/image_2025-09-01_16-04-45.png
ដំណឹងរីករាយអំពីភាពយន្តខ្មែរនៅក្រៅប្រទេសកាន់តែមានភាពលេចធ្លោអ្នកគាំទ្រជាច្រើនរួមទាំងលោក ទ្រី សក្កដា អ្នកបង្កើតមាតិកា សំរិទ្ធ ឡុង ក៏បានចូលរួមសម្តែងក្តីអបអរសាទរដល់លោកស្រី ចាន់និមល ផងដែរ។ កាលពីកន្លងទៅលោកស្រីធ្លាប់បាននបង្ហាញថា ទម្រាំនឹងចេញភាពយន្ត «បូជាស.ពពោះធំ» ឱ្យទស្សនិកជនទស្សនាយ៉ាងហោចណាស់មានមនុស្ស១៤០នាក់បានចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvyvDxFuPA3kK4EiWK5o50f_OHHZ4WBPpOcjF-7Zrk9JE8BNrZusOYKfUyeb68A49XFKbd_W1pjOS6a6RqsZY2-qKUseqB7bZTucwIKGL24TfZ0KOuBeuttdEFlxFPd6zCxmRS0rko6buiPShzmAK-2NOHcMRqB4sWcP_8Myr1IoGWc7nULDU-sbvtQqJn/s3161/image_2025-09-01_16-04-43.png

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានភាពជោគជ័យលើភាពយន្ត «ម៉ែក្រឡាភ្លើង» លោកស្រី ប៊ុន ចាន់និមល ធ្លាប់បានប្តេជ្ញាចិត្តថា៥ឆ្នាំយ៉ាងតិចខាងមុខទៀតលោកស្រីនឹងធ្វើឱ្យភាពយន្តខ្មែរមានការទទួលស្គាល់៕