ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Better News បានដកស្រង់សម្តីរបស់អ្នកនាំពាក្យគណបក្សថៃសាងថៃថា ពុំទទួលយកបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ពីព្រោះគណបក្សភឿថៃអស់សិទ្ធិបង្កើតរដ្ឋាភិបាលស្របច្បាប់ ប្រទេសថៃត្រូវការនាយករដ្ឋមន្ត្រីថ្មីមកពីគណបក្សផ្សេងដើម្បីដោះស្រាយបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច ។ រីឯអតីតសមាជិកសភាតំណាងរាស្ត្ររបស់គណបក្សកាវក្លៃ ប្រកាសពុំទទួលយកបេក្ខជនគណបក្សភឿថៃដាច់ខាត ពីព្រោះធ្លាប់ក្រឡាស់សម្តីជាមួយគណបក្សកាវក្លៃកន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsLpl-1rM414vEafpVxnm_bWAebUWHYVckpaZXGgCq3o1F6V-YvxYT1seF1sKGcUqtFPATKaQOzTxzu-g0qdDh8eWg0JWJJyY4d-Rh1vbuRlJG9DbAjWAzSQs-eZp3tSbOQv_Bh-TWHz0rxQdPJJ5Df0wmRfpbFaeZry5aW5mtjKnaqLKqiSDJWG32PTrD/s1280/photo_2025-09-01_12-49-45.jpg
លោក ប៉ារិយ៉ត អាំងគូនគិទិ អ្នកនាំពាក្យគណបក្សថៃសាងថៃ បាននិយាយកាលពីថ្ងៃទី៣១ ខែសីហា អំពីតុលាការធម្មនុញ្ញដកតំណែងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជាកូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដោយសារលោកស្រីខុសក្រមសីលធម៌រដ្ឋមន្មនុញ្ញថៃក្នុងសារសំឡេងបែកធ្លាយជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ នេះបង្ហាញយ៉ាងច្បាស់ថា គណបក្សភឿថៃអស់សិទ្ធិបង្កើតរដ្ឋាភិបាលដោយស្របច្បាប់ទៀតហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyt6HxLXS4MpfRjKXU9-d_d9suhWXOw6R18zNbqtFAxMEo-O0iH0mztJ7aVPRbGczywx6YuE1zBojWQkGmL8GgghyZ47k-hCBVml1qEFttPNDjGP-XV0Mn_nARdYjRAErB73wvg9nlJAd1yiv1LRt3JgCX-entJNWFIxJhjm-crCCJAZkgJDTP9Jv07-7W/s1200/photo_2025-09-01_12-49-45%20(3).jpg

អ្នកនាំពាក្យគណបក្សថៃសាងថៃបញ្ជាក់ថា សន្តិសុខជាបញ្ហាប្រឈមដ៏ធំរបស់ថៃនាពេលនេះ ហើយពេលនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃធ្លាក់ពីតំណែងដោយសារអសមត្ថភាពដឹកនាំប្រទេស គឺគណបក្សភឿថៃពុំអាចបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសឱ្យឆ្លងផុតពីវិបត្តិឡើយ ។ ប្រទេសថៃត្រូវការនាយករដ្ឋមន្ត្រីថ្មី រដ្ឋាភិបាលថ្មី ដើម្បីដោះស្រាយបញ្ហាសន្តិសុខ ស្តារសេដ្ឋកិច្ច និងជំរុញជីវភាពពលរដ្ឋ ខណៈគណបក្សថៃសាងថៃបានស្នើដំណោះស្រាយដើម្បីឱ្យថៃបន្តដំណើរឆ្ពោះទៅមុខដោយស្ថិរភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWAhcmP1aG2eZJixCs2-jlgsiYqW6miQxt4v0FhCdiufUScErDgIRBpBtLGEc7XgTWS00Qlo4Gq0-M0CwF0ZKIiHJJFaWPngPs92DnAJM8qr9dkwBmNCCDsu_QmiBuYn_m-bHyu1mYdEOOj9hPbkGUeK5qQOAw6tN9TcQ4NTC5Aiv2RgCd20SP-5qqwH26/s800/photo_2025-09-01_12-49-45%20(2).jpg
លោក ប៉ារិយ៉ត អាំងគូនគិទិ ក៏បានដាស់តឿនទៅកាន់អ្នកនយោបាយគ្រប់គណបក្សថា ត្រូវតែគិតពីផលប្រយោជន៍ជាតិ កុំគិតតែចង់បានតំណែងនាយករដ្ឋមន្ត្រីមុនការរំលាយសភា ពីព្រោះបើខ្វះភាពស្មោះត្រង់ និងពុំធ្វើអ្វីដើម្បីពលរដ្ឋ គឺពលរដ្ឋនឹងពុំអភ័យទោសឱ្យអ្នកនយោបាយទេ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpoK8njh4iJq-CJWB-v9vg4pfIc2jc4lrtaWGOugapUj1zAwiMHvxOf4ZDNk7g3yG3Zmd_QmUK6v0WwHB1mwsam360KrVEGxuEoVttnz9FEkNYFM4Zc0-uwZAQW_vLm7wk-6NQ7Z1S4O8-U3F72WAhM0gHyPd80U28yGkPiJsl0aBBqAs6-yE0l90rZaJ7/s3500/image_2025-09-02_08-24-40.png

    ដូចគ្នានេះ អ្នកស្រី អាំម៉ារ៉ាត ឈូកប៉ាមីតគូន អតីតសមាជិកសភាតំណាងរាស្ត្ររបស់គណបក្សកាវក្លៃ បានសរសេរក្នុងហ្វេសប៊ុកឈ្មោះ «Amarat Chokepamitkul» ថា ពុំឯកភាពឱ្យគណបក្សភឿថៃបង្កើតរដ្ឋាភិបាល និងពុំទទួលយកបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃដាច់ខាត ពីព្រោះគណបក្សនេះធ្លាប់ក្រឡាស់សម្តីជាមួយគណបក្សកាវក្លៃកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAwolAfdXknyW2JLPgNrYuDLaT6QQumoAsVlX5jAXS2vBmoGDfyW8eZjy-FeXdd16H5xqW7rgAcPsjR_tjl4998WYtuAhJDzOwSoCuhE4sQDvg-ce_wwVzEgAfIDS8aZBqUmeZGjzaRXs6xPVye0_sm-_cEgmGpsCP8ieW2J-5krAyWQu42wHKUtC4nF-B/s862/image_2025-09-02_08-23-38.png

    អ្នកស្រីបញ្ជាក់ថា គណបក្សភឿថៃធ្លាប់បំផ្លាញកិច្ចព្រមព្រៀង MOU ជាមួយគណបក្សកាវក្លៃដោយឥតអៀនខ្មាស់ ដែលបន្សល់នូវការឈឺចាប់រហូតដល់បច្ចុប្បន្ន និងបំផ្លាញឱកាសពលរដ្ឋថៃដែលប្រើប្រាស់សិទ្ធិក្នុងការបោះឆ្នោតរំពឹងចង់ផ្លាស់ប្តូរនយោបាយ បែរជាគណបក្សភឿថៃក្បត់ឆន្ទៈពលរដ្ឋ ។ លើសពីនេះ គណបក្សភឿថៃតែងតែវាយប្រហារគណបក្សប្រជាជនជាបន្តបន្ទាប់ និងពុំចាត់ទុកគណបក្សប្រជាជនជាបងប្អូន ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKXkv140EKcPk8RMUGHmDukTdplgm0YOaSD4Pu-OVPJdThwtOBljIRMP5YhJYYWD1K9Q8pGcKr7t8-cFnjwY0Un2nMR5k8zYPFKlpk1ugPKcphK96pITTKSxLRsQkmJqHHSmaibKXc-_GwFou3AJZ-yeI82apF4o7xj95lxOwcqB3EWeO8TV6xaJkaBLER/s1280/image_2025-09-02_08-23-38%20(3).png
    លោកស្រីបានជំរុញឱ្យគណបក្សនយោបាយផ្សេងបង្កើតរដ្ឋាភិបាល ទើបអាចដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាង ពីព្រោះរដ្ឋាភិបាលគណបក្សភឿថៃពុំអាចដោះស្រាយជម្លោះព្រំដែន និងកាន់តែធ្វើឱ្យស្ថានការណ៍នេះអូសបន្លាយ ។ ភឿថៃ ពុំមែនជាគណបក្សនយោបាយទេ ភឿថៃគ្រាន់តែជាក្រុមហ៊ុនប៉ុណ្ណោះ ដែលសមាជិកគ្រប់រូប គឺជាបុគ្គលិករបស់លោក ថាក់ស៊ីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA143ukoTVJqls2jsTaGacznvNLseqIV6uIXss5IfpPV5RK7PLMwWqlO1FJW_SHKvcQTmYeg742BSrUvmCxgBsceIcaXxn7PsTb2J2bN4VSLOoYYCq2Am4394aEgbJJRs9YjyjUxCay3VQPbWzd8R7-p1Vtepsh-wPVJmwvDWz9D7x0i4IyiUhBMNU-inV/s750/image_2025-09-02_08-23-38%20(2).png

    គួរបញ្ជាក់ថា គណបក្សភឿថៃបានសុំឱ្យគណបក្សប្រជាជន (គណបក្សប្រឆាំង) ជួយគាំទ្របេក្ខជនរបស់ខ្លួន លោក ឆ័យក្សេម និទិសិរិ ធ្វើជានាយករដ្ឋមន្ត្រីថ្មី និងសន្យាទទួលយកសំណើទាំង៣ចំណុចរបស់គណបក្សប្រជាជន ប៉ុន្តែគណបក្សប្រជាជនពុំទាន់ឆ្លើយតបយ៉ាងណាទេ ។ មានសេចក្តីរាយការណ៍ថា កាលពីថ្ងៃទី៣១ ខែសីហា លោក ថាក់ស៊ីន បានខ្នះខ្នែងជជែកជាមួយអ្នកនយោបាយផ្សេងទៀតដើម្បីសុំសំឡេងគាំទ្រគណបក្សភឿថៃបង្កើតរដ្ឋាភិបាល ៕