ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ទុកពេលឲ្យប្រជាពលរដ្ឋមួយចំនួន ដែលកំពុងបន្តរស់នៅជាប់របងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុរយៈពេល១៥ថ្ងៃ ដើម្បីមកទទួលយកទីតាំងដីឡូត៍ថ្មី ជាមួយក្រុមការងារដោះស្រាយ ផលប៉ះពាល់ថ្នាក់ខេត្ត។ ឱសានវាទនេះគិតចាប់ពីថ្ងៃទី១ កញ្ញាតទៅ ក្នុងករណីផុតថ្ងៃកំណត់ រដ្ឋបាលខេត្ត នឹងចាត់វិធានការរដ្ឋបាលចុះរុះរើសំណង់ដែលសង់លើដីសាធារណៈរបស់រដ្ឋ ស្របតាមច្បាប់ដែលមានចែងជាធរមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpfe3ndTsZTUym6Brd0YEjoL5CR4Yqpe3Bsu5umRlrXgCe1sADPEzppelp0P55nIeZs7UNJ6HuNRcfThLmr2rGW49OKgxCg0MGH4yXzB7QqWaJm3dTj_ryhfQl0i4yrybTzHYWK-2FWXS4hgb62cL_C7Q_wPmSZJsdnJ-L3wiCmxHek5L9nIiMdXUsUFHv/s1280/photo_2025-09-01_14-04-57.jpg
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចេញថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឲយដឹងថា៖ កិច្ចការនេះ រដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយគណៈកម្មការ អន្តរក្រសួង បានធ្វើការចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែងជាប់របងអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ និងបានត្រៀមរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ផ្សេងៗ រួមមាន៖ ផ្លូវ ទឹកស្អាត និង បណ្តាញអគ្គិសនី ចូលទៅកាន់ទីតាំងដីបម្រុងទុក ដែលគណៈកម្មការអន្តរក្រសួងបានរៀបចំសម្រាប់ជូន បងប្អូនប្រជាពលរដ្ឋ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxWG92m0zF_iA4qVov3GGPgYahMEwRQXeMcx7d1ilFXiuQedVq1ftS_WfNxWtkUVBpLGtFIgv5uTv6vQndS7D9Fe5LGq10QaeCgzZ8FKP-HISB5EKmrOTQLR8m0As_FdcvxdO06WUUOjkOqELwlpCIzjPiZp1e81y1XYD9bU2lvdAMfTYSbR3PbUypZm0-/s1280/photo_2025-09-01_14-04-58.jpg

កន្លងមក ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយគណៈកម្មការអន្តរក្រសួង បានខិតខំជួបប្រជុំសម្របសម្រួលជាមួយបងប្អូនជាច្រើនលើកច្រើនសារ ដែលមកទល់ពេលនេះមានគ្រួសារ ប្រជាពលរដ្ឋមួយចំនួនបានឯកភាពទទួលយកទីតាំងដីឡូត៍ថ្មីរួចរាល់ហើយ ប៉ុន្តែនៅមានគ្រួសារប្រជាពលរដ្ឋ មួយចំនួនទៀត នៅតែទាមទារលក្ខខណ្ឌផ្សេងៗ ដែលធ្វើឱ្យមានការរាំងស្ទះដល់គម្រោងអភិវឌ្ឍអាកាស យានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBbDCkBU1kP0ahBpUOfJKxD8v5QHnO2PohyphenhyphenmiiEUK2FyPX49NZ8z8TSaJvibAq-2s1SCCC9BZX2mD6_9WqRfGqH4MqpufZFAp7XneHkHASSq6VC1RESsFCR1Ew8a1MZpGom5bWqLYGA3nKjl1vhV4NQ-DWz8uzyMx-Z2F0f2R6QO3ZWlBWufgkgKZZLegL/s800/photo_2025-09-01_14-05-00.jpg
ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ លំដាប់ ថ្នាក់ 4E ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណភាពរបស់ខេត្តព្រះសីហនុ ឱ្យបានទាន់ពេលវេលា និងស្របតាមផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ មកដាក់ពាក្យទទួលយកទីតាំងដីឡូត៍ថ្មី ជាមួយក្រុមការងារដោះស្រាយ ផលប៉ះពាល់ថ្នាក់ខេត្ត ដោយទុករយៈពេលចំនួន ១៥ ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8yGyUtGooAHcnr8OY5vp23YMDdgzAepasrBuS0CNsXrgCyYt6yJ7oQJ1U_-f8JF58SNvTzhKQNfL_VHjdEY6gvX2wIIbWseVqOq_90DwXUELazzWlz8fxeKSlPzkuMQKhttLWcVU6XYHN1pAcCRpam6QjZLp82WrwyzfwinbVeHfChLtBwfFMogl50pru/s1280/photo_2025-09-01_14-05-01.jpg

នៅក្នុងសេចក្ដីជូនដំណឹងខាងលើបានគូសបញ្ជាក់ថា ក្នុងករណីផុតរយៈពេលកំណត់រយៈពេល១៥ថ្ងៃ រដ្ឋបាលខេត្តព្រះសីហនុ នឹងពុំលើកយកករណីនេះមកពិនិត្យសម្របសម្រួល ដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋទៀតឡើយ ហើយ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការរដ្ឋបាល ចុះរុះរើសំណង់ដែលសង់លើដីសាធារណៈរបស់រដ្ឋ ស្របតាមច្បាប់ដែលមានចែងជាធរមាន៕