(ភ្នំពេញ)៖ យោងតាមលទ្ធផលនៃការធ្វើកោសល្យវិច័យ និងការធ្វើតេស្តសំណាកបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ ការស្លាប់របស់ដំរី «ឡាក់គី» កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ គឺបណ្តាលមកពីជំងឺខ្ទុះក្នុងស្បូន (Pyometra)។ នេះបើតាមការឲ្យដឹងរបស់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ” នៃរដ្ឋបាលព្រៃឈើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7KHfOYmMl43JK1ZzGBzeGaZB69c21zN7qxcsTwAkTfvC__2Q_Lh3uwufCvcfA-1gXH_Z_rU5ErLtu2Ij39BQIqVlDEinq7CLdVQzDdrnLczGgkWviJnsjYjGryIoIkBgQZy0X1qWAOxosfnQWXf2XTfDfMSLyAPXkQFRn-4DB7VK-DsoojohizjThjoS/s1280/photo_2025-09-01_11-06-29.jpg
លទ្ធផលការធ្វើកោសល្យវិច័យខាងលើនេះបានបញ្ជាក់ថា ជំងឺនេះកើតឡើងលើដំរីញីក្នុងវដ្តរដូវត្រៀមបន្តពូជ ដោយការប្រែប្រួលកម្រិតអ័រម៉ូនប្រូហ្សេស្តេរ៉ូន (Progesterone) និងកម្រាស់ស្រទាប់ស្បូន បង្កើតជាមជ្ឈដ្ឋានងាយឆ្លងពពួកបាក់តេរី Escherichia coli (E.coli) ឬបាក់តេរី Enterococcus faecium (E. faecium) ដែលជ្រៀតចូលតាមមាត់ស្បូនទៅក្នុងតួស្បូន រួចលូតលាស់បង្កជាខ្ទុះក្នុងស្បូន និងរលាកធ្ងន់ធ្ងររហូតធ្វើឱ្យបាក់តេរីឆ្លងចូលក្នុងចរន្តឈាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeo_R7K1bOg7oYyEGTvHbQ54Jb4kIRtKs74_U9WsKqHu2BbvL3ptsXIhFeJfG1Zj_qejhKJWSU2uvDl_VQU6oswxNFqtUVTRc6oulXx_cQZsHiUGErIcWjhoLUOAgkBzc9A0FHMgDlnvSz8oU9xqvcioRcSZagRDcS9KzeR6bWOFAtOfCMkaYeBiYewMa2/s1280/photo_2025-09-01_11-06-35.jpg

អ្នកជំនាញបានធ្វើការពន្យល់បន្ថែមថា ពពួកបាក់តេរី E.coli និង E. faecium ដែលរកឃើញក្នុងស្បូនរបស់«ឡាក់គី»មានភាពស៊ាំខ្លាំងទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក(ថ្នាំផ្សះ) ដូចជា Amoxicillin/Clavul, Gentamicin, Ciprofloxacin និងថ្នាំអង់ទីប៊ីយ៉ូទិក១០មុខផ្សេងទៀតបាត់ទៅហើយ ដែលបណ្ដាលឲ្យស្ថានភាពរបស់ឡាក់គីពិបាកជួយសង្គ្រោះ ដោយសារតែថ្នាំអង់ទីប៊ីយ៉ូទិកមិនអាចជ្រាបចូលទៅក្នុងស្បូនបានពេញលេញ ដើម្បីកម្ចាត់ក្រុមបាក់តេរីខាងលើដែលមានភាពស៊ាំនឹងថ្នាំយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPLupO5-RGDvRa_yAZbh3fXrkxYG2e2g3a_2uVtj96Y8cmlYRpojy7yQq7xEoFQEm9coEY-jtDkETcBaiGxMroufcJs-NQ_1cFCoZ7Q8jhTZ6hom9Vs5hy0Qc5mcySMN6uOP51vV_n90AmfNqweDOVl_2En8VgMUo9_hrteqG6F6QXAH0wiawXuyItFZC1/s1280/photo_2025-09-01_11-06-37.jpg

ក្រុមអ្នកជំនាញអះអាងថាជាទូទៅ វិធីសាស្ត្រព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាពគឺការវះកាត់យកស្បូនចេញ ប៉ុន្តែការវះកាត់បែបនេះគឺអាចអនុវត្តបានតែលើសត្វតូចៗដូចជាឆ្កែ ឬឆ្មាតែប៉ុណ្ណោះ។ ចំពោះការវះកាត់លើសត្វដំរីវិញ គឺមានភាពស្មុគស្មាញខ្លាំង ហើយឱកាសនៃភាពជោគជ័យមានកម្រិតទាបបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLszFaWYVbKWL3rs1lsK2y7aBiVIBlQvhAXLLDRb3Z6IlfnB05OiBbeio5C2qG5sOkLS_8kT3Xdi-34Nl4uuuMCCrhV3-I_e0Q9PMLs3uGk4zHW7PY84nLuHRDZTKTiWiMrTuy14HTBqCPpSid8YOy86aL8_OBYb7dw2-DaulkSPPf9A2xxUIVDrKohzPo/s1280/photo_2025-09-01_11-06-36.jpg

អាស្រ័យដូចលទ្ធផលដែកបានជម្រាបជូនខាងលើ ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ” នៃរដ្ឋបាលព្រៃឈើសង្ឃឹមថា ករណីនេះនឹងជួយបង្កើនការយល់ដឹងបន្ថែមរបស់សាធារណជនអំពីភាពស្មុគស្មាញនៃការថែទាំសុខភាពសត្វព្រៃ និងជំរុញឱ្យមានការបន្តគាំទ្រកិច្ចការអភិរក្ស និងថែរក្សាសត្វព្រៃនៅមជ្ឈមណ្ឌលភ្នំតាម៉ៅរឹតតែទូលំទូលាយទៅថ្ងៃអនាគត៕