ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាននានារបស់ថៃឱ្យដឹងថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី បានដឹកនាំក្រុមមន្ត្រីគណបក្សភឿថៃទៅជជែកជាមួយក្រុមមន្ត្រីគណបក្សប្រជាជន (ឬគណបក្សប្រឆាំង) នៅទីស្នាក់ការគណបក្សនៅផ្លូវរ៉ាមកំផែង ដើម្បីសុំឱ្យគណបក្សប្រជាជនគាំទ្របេក្ខជនខ្លួន គឺលោក ឆ័យក្សេម និទិសិរិ កាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ទី៣២ ក្រោយតុលាការធម្មនុញ្ញដកតំណែងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ កាលពីថ្ងៃទី២៩ ខែសីហា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdPRbbutrVeVJKeSr7smOa2lehGCgxLfq1DCeuDIUkL1a10ZcJRzOIiovbPenXEF-0xiIswVWQiep0JE3ht_hJ0PcqpQkng0ClhnhbAZsp7Xp3Q2a5B_CjixxpwL3IVzX9_QtBdhK9RG0rK0tc-WvnouyKU91pv8xnBXVRdOnCbMWKcsPP1p6cbirr1PLN/s600/photo_2025-09-01_09-47-27%20(3).jpg
គណបក្សភឿថៃសន្យាថា នឹងទទួលយកសំណើទាំង៣ចំណុចដែលគណបក្សប្រជាជន (ឬអតីតគណបក្សកាវក្លៃ) ស្នើដើម្បីបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែគណបក្សភឿថៃរងនូវការរិះគន់ពីគណបក្សនយោបាយផ្សេងៗ និងសាធារណជន ពីព្រោះគណបក្សភឿថៃធ្លាប់ក្បត់ពាក្យសន្យារបស់ខ្លួនក្នុងការបង្កើតរដ្ឋាភិបាលជាមួយគណបក្សកាវក្លៃកន្លងមក ។ លើសពីនេះ គណបក្សភឿថៃខ្វះសមត្ថភាពដឹកនាំប្រទេស និងក្បត់ឆន្ទៈពលរដ្ឋ គឺគណបក្សពុំអាចធ្វើអ្វីតាមការសន្យាក្នុងអំឡុងពេលឃោសនាបោះឆ្នោត ថែមទាំងមានវិបត្តិសេដ្ឋកិច្ច និងជម្លោះព្រំដែនជាមួយកម្ពុជាអូសបន្លាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioXPFFV2Nzdd3vsWiIwBhyphenhyphenBj30Ji_tVJonfEKVPoYlQ-ZnAnab4T1LUWsPVOxneAE1QpjBeDHR0G_CjwDJNwlCLkUG0kL5HU4gmGOc6icekFn1bXlofJYmUHqgCwrH2JWCAEMBE5_-rE1pMUQVk_Cw_XfftPPTusZPR6YrK4MrRelGhRHeTHDP9LYR5qsJ/s1024/image_2025-09-01_13-31-06.png
ក្រោយដឹកនាំមន្ត្រីគណបក្សភឿថៃទៅជជែកជាមួយគណបក្សប្រជាជនឱ្យគាំទ្រលោក ឆ័យក្សេម និទិសិរិ កាន់តំណែងនាយករដ្ឋមន្ត្រីទី៣២ លោក ភូមិថាំ នាយករដ្ឋមន្ត្រីស្តីទីនិយាយថា គណបក្សភឿថៃទទួលយកសំណើទាំងអស់របស់គណបក្សប្រជាជន និងរីករាយរំលាយសភាក្នុងរយៈពេល៤ខែ ។ ការជជែកជាមួយគណបក្សប្រជាជន ក៏មានមន្ត្រីមកពីគណបក្សផ្សេងទៀតដែលចូលរួមជាមួយរដ្ឋាភិបាលបានចូលរួមជជែកដែរ ប៉ុន្តែមានពលរដ្ឋថៃកាន់ស្លាករិះគន់គណបក្សភឿថៃដែលក្បត់ពាក្យសន្យាជាមួយគណបក្សកាវក្លៃ និងបង្កើតរដ្ឋាភិបាលចម្រុះកាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5nz0kH7bX7igUnqO5zbAveQW8jCyKuu66D-p-bkjLpcrrkx0Oa1aObS1yRsltVLeibm5Hr6JDPdbZZ_s9T58GL3K05MQomqx019aJZz7XH9W5Nznwvpqasyh4Xk-F6-DbBO6_L5xAkI_6o7YZrdw44iGFx3mtkfUQM5SLNo_VI_s-O0m2sY1uNy6ZEANk/s1280/photo_2025-09-01_09-47-27%20(2).jpg

គួរបញ្ជាក់ថា គណបក្សភឿថៃបានដឹកនាំមន្ត្រីមកទីស្នាក់ការគណបក្សប្រជាជនដើម្បីសុំការគាំទ្រ គឺយឺតជាងគណបក្សភូមិចៃថៃ រយៈពេល២ថ្ងៃ ពីព្រោះពេលតុលាការធម្មនុញ្ញដកតំណែងលោកស្រី ផេថងថាន កាលពីថ្ងៃទី២៩ ខែសីហា គឺលោក អនុថីន ឆាន់វីៈគូន ប្រធានគណបក្សភូមិចៃថៃបាននាំក្រុមមន្ត្រីមកជួបលោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជនភ្លាមៗ ដើម្បីសុំសំឡេងគាំទ្រពីគណបក្សប្រជាជនឱ្យលោក អនុថីន ឆាន់វីៈគូន កាន់តំណែងនាយករដ្ឋមន្ត្រីថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZaWPudgVGGIAk4i1zRThJJvOkcH0Giz0dQJpmTWY8r-YW65AUYN61-dBq6jhDrKgc12jrFJrkRNaXuCbkRJKH23R7O_JaAECCswrjuJ2ncpIKl4lYMA2HTSByCm1Gc1yxTON0EC19xS4kFnDqONpXWM2bTH-Z6Oi3iQRtVmLc_FuckyVno-lEi4L_T62T/s1280/photo_2025-09-01_09-47-27.jpg

គណបក្សភឿថៃបានចេញសេចក្តីថ្លែងការណ៍ថា បានពិភាក្សាជាមួយគណបក្សនយោបាយមួយចំនួន និងឯកភាពទទួលយកសំណើចំនួន៣ចំណុច របស់គណបក្សប្រជាជនដើម្បីបង្កើតរដ្ឋាភិបាលដោះស្រាយបញ្ហាបន្ទាន់ ។ បន្ទាប់មក នឹងរំលាយសភាតំណាងរាស្ត្រ ក៏ដូចជារៀបចំការបោះឆ្នោតឱ្យពលរដ្ឋសម្រេចចិត្តផ្នែកនយោបាយតាមពេលកំណត់ដែលគណបក្សប្រជាជនបានស្នើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX2ik64dbjZ-EM6QGnj3bILBP74q0UKDEGjdT8G32rWXVbZJJ8WkmCBSReEeqNgV-GWssoc5K2NoEakCcDnnZgqWShyY6IJcNEVLEUhDLW42skQbwIpCjIa6Ii0CameD2e0mMxi4XIvnSac8OZ4IWSYU8A_KkJLlmxhTvVIsRPvHsgGb1U6OfxkeGKwRSW/s1280/photo_2025-09-01_09-47-28.jpg

គណបក្សប្រជាជនបានប្រកាសសំណើ៣ចំណុចសម្រាប់គណបក្សនយោបាយនានាដែលចង់បង្កើតរដ្ឋាភិបាល រួមមាន ៖
១-នាយករដ្ឋមន្ត្រីថ្មីត្រូវរំលាយសភាក្នុងរយៈពេល៤ខែ
២-គណៈរដ្ឋមន្ត្រីថ្មីត្រូវធ្វើប្រជាមតិធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបង្កើតរដ្ឋធម្មនុញ្ញថ្មី
៣-គណបក្សប្រជាជននឹងពុំចូលរួមជាមួយរដ្ឋាភិបាល និងបន្តបំពេញតួនាទីជាគណបក្សប្រឆាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIqZ7i2_qdknoEBDiV1l8KeOP-hMevfVf8YntcJ2SpTHnw5x3AszeL3CWJpc4sy0gpaYxVR1i3PaPBv23HylJKncz11CalfYVb9wGOveSWvZ5M1Wnx1Be7f_mjOubd34fzaGz_aPqC1hd-ffVFbAX9NPUcqxteb6QXFIjJvIuTLXxZd2I9ZmgIdc5LDoT1/s1280/photo_2025-09-01_09-47-29.jpg

គណបក្សប្រជាជនពុំទាន់ប្រកាសច្បាស់លាស់ថា តើនឹងគាំទ្របេក្ខជនមកពីគណបក្សភូមិចៃថៃ ឬបេក្ខជនគណបក្សភឿថៃ ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីទេ ហើយនៅថ្ងៃទី១ ខែកញ្ញានេះ គណបក្សប្រជាជននឹងប្រជុំគណៈកម្មាធិការ និងសមាជិកសភារបស់គណបក្សដើម្បីសម្រេចថា តើនឹងគាំទ្របេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សណាដើម្បីដឹកនាំរដ្ឋាភិបាលថ្មី ៕