បិណ្ឌ១ ក្រុមហ៊ុនប៊ូសស្រ្តង សូមអញ្ជើញប្រជាជនខ្មែរទាំងអស់ រួមគ្នាធ្វើបុណ្យឧទ្ទិសមហាកុសលផលបុណ្យជូនវីរៈកងទ័ពពលីឱ្យបានឡើងឋានសួគ៌ក្លាយជាទេវត្តា។ ប្រជាជនខ្មែរនឹងចងចាំអស់មួយជីវិតនូវការលះបង់ដ៏មហិមា ការពារបូរណភាពទឹកដីពីចោរឈ្លានពានសៀម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPlSYUadnoPg3zHg0ScRbxSEus3HNlX3dW-aklLqNtVm77-QVqLPtHAAbRpeNzvK8DpCrGXO5O5NWmVyWepmMRiYegzDZz2NMAl8H3XS9h00fWbnaoh1fLsJbiGhPBXr1Bs4kqoxmyA9sfbVldZGOj7oHDMQC3cJ2NwDlEr6GSObVMll2IdpYBy_vNS0HN/s4767/BS%20(2).jpg

ក្រុមហ៊ុនប៊ូសស្រ្តង ផ្ដើមធ្វើបុណ្យឧទ្ទិសកុសលជូនវីរៈកងទ័ពពលី ដោយនិមន្តព្រះសង្ឃ ១០០០ព្រះអង្គ ប្រារព្ធធ្វើនៅថ្ងៃបិណ្ឌ១ ត្រូវនឹងថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ។ ដូច្នេះបងប្អូនពលរដ្ឋខ្មែរ កុំភ្លេចចូលរួមឱ្យបានច្រើនកុះករ ដើម្បីគោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពពលី និងធ្វើបុណ្យរួមគ្នាឧទ្ទិសមហាកុសលផលបុណ្យជូនពួកគាត់ឱ្យបានទៅបដិសន្ធិក្នុងសុគតិភព និងរួចផុតចាកទុក្ខទាំងពួង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTzDvPCq2aCT78sDv3GTPJa5wvNTYbMDVocIxbhoIrMhXLy9tGDfGH3XEzb-_oIRBCle-amZvBim_7TfjTKVdQjFlxE96NY8ryaKXdUfu3jFWra2eTPV_Ds0Mgxtpbxm0cDQFeeuQjVstvlmTLkUEW9U0kWJjvylWD4iVya2LmwLG7YAOoglDbLocRImy7/s1280/Map.jpg

អរគុណក្រុមហ៊ុនប៊ូសស្រ្តង ដែលកន្លងមកតែងតែជួយផ្ដល់អង្ករ ២២០តោន ភេសជ្ជៈ ៦០០០កេស កន្ទេល ១០០០០ និងភួយ ១០០០០ ដល់ជនភៀសសឹក ថែមទាំងជួយគ្រួសារកងទ័ពរបួស និងពលីក្នុងយុទ្ធនាការណ៍ ប៊ូសស្រ្តង1លានកំប៉ុង បរិច្ចាគ១០០០លានរៀល ហើយនៅតែបន្តជួយធ្វើបុណ្យដ៏ធំឧទ្ទិសកុសលដល់កងទ័ពពលីទៀត។ ខ្មែរជួយខ្មែរ ខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzNoNBuWN65kCjZHyew_TPQkWofFn8dW8uuSyuTVTVUN1nfrEOiVkXpjrzfpMU4AlBoPyqXG2TTw6jxy5o8dsu_PmkIh4CLnxbPPVFP8W1uwklGAy__1f83EmSwb-UYBaUP1lkQ-xzcaYIFi2yZye8KT0FnAeFuk-ZZggrlRds0i2yyqJXo_K3kDPLrzR8/s1280/%E1%9E%87%E1%9E%98%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9E%94%E1%9E%BB%E1%9E%8E%E1%9F%92%E1%9E%99.jpg