ហ្សាកាតា៖ ការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងនៅទូទាំងប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីអ្នកដឹកជញ្ជូនម្ហូបអាហារវ័យក្មេងម្នាក់បានស្លា.ប់ដោយសារស្នាដៃរបស់ប៉ូលីស ហើយវាបានក្លាយជាសោ.កនាដកម្មដុតបញ្ឆេះនៃកំហឹងប្រជាជនទូទាំងប្រទេស ឲ្យខឹងស្អ.ប់រដ្ឋាភិបាល ព្រមទាំងដាក់គោលដៅលើផ្ទះអ្នកនយោបាយ និងក្រុមអភិជនមួយចំនួនធ្វើជាទីតាំងវា.យលុកសម្រុកចូល ដោយពួកគេយល់ថាក្រុមមនុស្សទាំងនេះហើយគឺជាប្រភពដើមនៃអំពើពុករលួយ កេងចំណេញលើកម្លាំងញើសឈា.មរបស់ប្រជាជនស្លូតត្រង់។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើនបានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១ ខែកញ្ញានេះ បាតុ.ក.ម្មដែលបានចាប់ផ្ដើមឡើងកាលពីថ្ងៃចន្ទ ទី២៥ ខែសីហា សប្ដាហ៍មុន បានរីករាលដាលទៅជាកុប្បកម្ម ដែលមានអំពើហិ.ង្សារវា.យប្រហារ ដុតបំផ្លាញទីតាំងមួយចំនួន រួមទាំងការចូលលុកលុយក្នុងផ្ទះរបស់អ្នកនយោបាយប្រមូលយកសម្ភារៈមានតម្លៃមកក្រៅផងដែរ។ សកម្មភាពនេះ បានធ្វើឲ្យរដ្ឋាភិបាលឥណ្ឌូណេសុីដឹកនាំដោយលោកប្រធានាធិបតី Prabowo Subianto រង្គោះរង្គើរកាន់តែខ្លាំង។
នៅទីក្រុងហ្សាកាតា ក្រុមបាតុករត្រូវបានគេរាយការណ៍ថាបានលួ.ចឆ្មក់ចូលក្នុងលំនៅដ្ឋានរបស់រដ្ឋមន្ត្រីផ្នែកហិរញ្ញវត្ថុ Sri Mulyani Indrawati ដើម្បីវា.យកម្ទិច និងប្រមូលយករបស់របរមួយចំនួនចេញមកក្រៅ។ សកម្មភាពនេះត្រូវបានគេមើលឃើញថាឆ្លុះបញ្ចាំងពីការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះឥស្សរជននយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសឥណ្ឌូណេសុី។
ភាពតានតឹងដែលបានបានផ្ទុះឡើងកាន់តែខ្លាំងនេះ ជំរុញឲ្យលោក Prabowo Subianto បានប្រកាសលុបចោលដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ដើម្បីបន្តដោះស្រាយ និងគ្រប់គ្រងវិបត្តិនៅក្នុងប្រទេសនេះ ជាមួយនឹងការសន្យាថា នឹងមានការស៊ើបអង្កេតពេញលេញលើការស្លា.ប់របស់អ្នកដឹកជញ្ជូនម្នាក់ដែលត្រូវបានប៉ូលីសបើករថយន្តបំបុ.កផ្ដាច់ជីវិតនោះ។
គួរជម្រាបថា ការតវ៉ាដែលក្រោយមកបានរីកធំរហូតក្លាយជាអំពើហិង្សាសម្លា.ប់ជីវិតប្រជាជនអស់យ៉ាងហោចណាស់ ៦នាក់បើគិតមកទល់ពេលនេះ គឺបណ្ដាលមកពីការមិនពេញចិត្តចំពោះគោលនយោបាយថ្មីៗដែលកំណត់ដោយរដ្ឋាភិបាល លោក Prabowo ជាពិសេសការតម្លើងប្រាក់ឧត្ថម្ភប្រចាំខែចំនួន ៣ពាន់ដុល្លារក្នុងម្នាក់ ដល់សមាជិកសភាជាង ៥០០នាក់ ដែលលើសពីប្រាក់ខែគោលរបស់ពលរដ្ឋទូទៅស្ទើគុណនឹង១០ ទើបធ្វើឲ្យពលរដ្ឋដែលខិតខំរកចំណូលបង់ពន្ធចូលរដ្ឋទាំងលំបាកលំបិនកើតការផ្ទុះកហឹ.ងទាមទាររកយុត្តិធម៌សម្រាប់ខ្លួនឯង៕










