ថ្មីៗនេះម៉ាកគ្រឿងសម្អាងមួយបានប្រកាសថាការផ្សាយផ្ទាល់របស់ Esther Yu ក្នុងឱកាសពិធីបុណ្យ Qixi នៅថ្ងៃទី២៩ ខែសីហា ត្រូវបានពន្យារពេល។ បន្ទាប់មកម៉ាកនេះបានប្ដូររូបCover ពីទូតសុឆ្ទន្ឆៈ Esther Yu មកជារូបថតរបស់ Zhao Lusi ។
ទង្វើនេះបានធ្វើឱ្យមានការរំជើបរំជួលភ្លាមៗ ដោយសារតែ Zhao Lusi និង Esther Yu ថ្មីៗនេះត្រូវបានគេនិយាយថាមានជម្លោះ ដោយសារតែ Zhao Lusi បាននិយាយបង្ហើបម្តងហើយម្តងទៀតនៅលើការផ្សាយផ្ទាល់ដែលមនុស្សជាច្រើនជឿថានាងចង់និយាយពី Esther Yu ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ការផ្សាយបន្តផ្ទាល់របស់ Esther Yu ត្រូវបានផ្អាកភ្លាមៗ ដោយសារតែ រឿងអាស្រូវថ្មីៗរបស់តារាស្រីរូបនេះទាក់ទងនឹងអាកប្បកិរិយា បុគ្គលិកលក្ខណៈ និងប្រវត្តិគ្រួសាររបស់នាង។ ជាពិសេស អាជីវកម្មគ្រួសាររបស់ Esther Yu បានជាប់ក្នុងបញ្ជីស្វែងរកពេញនិយមបំផុតនៅលើ Weibo ។
.png)
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានឱ្យដឹងថា ភាពចម្រូងចម្រាសនេះកើតចេញពីគណនីមួយបង្ហោះបង្កឱ្យមានការសង្ស័យថាក្រុមហ៊ុនរបស់ឪពុករបស់ Esther Yu មានជាប់ពាក់ព័ន្ធក្នុងអំពើខុសច្បាប់ដូចជាការខ្ចីប្រាក់ ការកេងបន្លំមូលនិធិសាធារណៈ ការបណ្តាក់ទុនមិនទៀងទាត់ជាមួយសហគ្រាសរដ្ឋ និងការគេចពន្ធ។ លើសពីនេះ ក៏មានសេចក្តីរាយការណ៍ថា ជីតារបស់ Esther Yu គឺជាប្រធានសហជីពការងារនៃក្រុមហ៊ុនមួយ ខណៈឪពុករបស់ Esther Yu បើកក្រុមហ៊ុនរុករករ៉ែដែលមានកម្រិតខ្ពស់នៃការត្រួតស៊ីគ្នាជាមួយនឹងសកម្មភាពអាជីវកម្មរបស់សហគ្រាសរដ្ឋ។ ប្រសិនបើជាការពិត វានឹងក្លាយជាការរំលោភលើបទប្បញ្ញត្តិដែលហាមឃាត់សាច់ញាតិរបស់នាយកប្រតិបត្តិជាន់ខ្ពស់នៅក្នុងសហគ្រាសរដ្ឋរបស់ចិនមិនឱ្យធ្វើអាជីវកម្មក្នុងវិស័យពាក់ព័ន្ធ។
ទោះជាយ៉ាងនេះក៏ដោយភាពចម្រូងចម្រាសពាក់ព័ន្ធនឹង Esther Yu មិនមែនជារឿងអាស្រូវក្នុងឧស្សាហកម្មកម្សាន្តទៀតទេ ប៉ុន្តែជាករណីដែលមានសញ្ញានៃការបំពានច្បាប់ ខណៈករណីនេះស្នើឱ្យអាជ្ញាធរស៊ើបអង្កេត និងបង្ហាញលទ្ធផលជាសាធារណៈ។.png)
ភ្លាមៗនោះ នៅថ្ងៃទី ២៨ ខែសីហា Esther Yu បានប្រកាសថានាងបានអនុញ្ញាតឱ្យក្រុមហ៊ុនច្បាប់របស់នាងប្តឹងគណនីសរុបចំនួន៥៦ ។ ទោះជាយ៉ាងនេះក្តី សេចក្តីប្រកាសមិនបានបញ្ជាក់ជាក់លាក់អំពីព័ត៌មានដែលកំពុងផ្សព្វផ្សាយនោះទេ គឺគ្រាន់តែនិយាយជាទូទៅអំពីការប្តឹងគណនីដែលបានធ្វើសេចក្តីថ្លែងការណ៍ប្រមាថ បង្ខូចកេរ្តិ៍ឈ្មោះ និងធ្វើឱ្យខូចមុខមាត់អ្នកសិល្បៈ។
យោងតាម QQ ការពិត អាជីវកម្មគ្រួសារមិនទាក់ទងផ្ទាល់ជាមួយ Esther Yu ទេ។ ប៉ុន្តែនាងជាតារាសម្តែងដ៏ល្បី និងមានឥទ្ធិពលមួយរូប ដូច្នេះហើយនៅពេលដែលក្រុមហ៊ុនរបស់ឪពុកនាងត្រូវគេចោទថាប្រព្រឹត្តិល្មើសច្បាប់ វានឹងបង្ហាញនូវតម្លៃមិនល្អ មិនត្រូវបានមហាជនគាំទ្រឡើយ។ ជាពិសេស Esther Yu ត្រូវបានគេស្គាល់ថាជា ព្រះនាងសៀងហៃ ដែលមានប្រវត្តិជាអ្នកមាន។ ជីវិតដ៏ឡូយឆាយផ្អែកលើសកម្មភាពជំនួញខុសច្បាប់របស់គ្រួសារនាងនឹងធ្វើឱ្យតារាស្រីរូបនេះត្រូវគេបោះបង់ចោល។
Esther Yu កំពុងតែប្រឈមមុខគឺមិនត្រឹមតែសំណួរជុំវិញគ្រួសាររបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងហានិភ័យនៃរូបភាព និងបុគ្គលិកលក្ខណៈរបស់នាងផងដែរ ដោយសារតែត្រូវបាន «លាតត្រដាង»ដោយមិត្តរួមការងារ និងមនុស្សក្នុងឧស្សាហកម្មជាច្រើនចំពោះអាកប្បកិរិយាមិនល្អរបស់នាង។
ក្នុងសប្តាហ៍កន្លងទៅ Esther Yu បានបាត់បង់អ្នកតាមដានជាង ៧២០,០០០ នាក់នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង។ តារាសម្តែងកើតក្នុងឆ្នាំ ១៩៩៥ រូបនេះកំពុងមានវិបត្តិសកម្មភាពរបស់នាងដែលត្រូវបានប៉ះពាល់៕










