នៅថ្ងៃសៅរ៍ទី៣០ ខែសីហានេះ គណៈប្រតិភូ សភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ជាសមាជិកសភាប្រចាំរដ្ឋ Texas បានចុះទៅពិនិត្យស្ថានភាពរបស់ជនភៀសសឹក កម្ពុជានៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យដោយផ្ទាល់ ក្រោយពីសហរដ្ឋអាមេរិកបានជួយសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-OxdLi7E7dSJNRmXsGWPMkFKmh5DivtZdu50QccmTxs_9B5vAQ7y5HDl9bolqUE_E_7aC2crF2ynMQQg4uiIU5CjYinQPKHGBxH7CM2lmLc0Vr_w2-7OsQMeu1TW36rYcQVkgu4ZuwcLtNzAAR0RGUzzGEyN5fuwBWUeh5CQJwdFxkNennQEWSFr5IpqR/s1280/photo_2025-08-30_16-28-30.jpg
បន្ទាប់ពីបានជួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់កម្ពុជារួចមក លោកស្រី Beth Van Duyne និងគណៈប្រតិភូ សភាសហរដ្ឋអាមេរិកផ្សេងទៀត បានធ្វើដំណើរចុះទៅជំរុំភៀសសឹកនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ ដើម្បីឈ្វេងយល់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដោយសារតែសង្គ្រាមរវាងកម្ពុជា និងថៃ ដែលបានប្រយុទ្ធគ្នា៥ថ្ងៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKPWCZkSZE5vOEGVP4wE4fosI_I1XhjZL3l9pEtEIkZ6vLiKzD7a8ibNl_o9dcnPFjxrcEfLFDGKM3Jqf1jz5TSLzMiKnaW80wxhtLeviR2NAQz6nx_Mp4KXbN2ZjeGqwc51usDvyoRfEst9HNw42B8YWCSsjKYvqu9i9QN8juN1VpCtW_dCUwkDGIuF-u/s1024/photo_2025-08-30_16-28-31.jpg
មុនការចុះទស្សនកិច្ចនៅជំរុំជនភៀសសឹក លោកស្រី Beth Van Duyne ប្រធានគណៈប្រតិភូសភាអាមេរិក ធ្លាប់បានបញ្ជាក់ប្រាប់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួបសន្ទនាកាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅថា អាមេរិក នឹងបន្តយកចិត្តទុកជានិច្ចដាក់លើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvTzR65p7yIsk2zSlhyT_MftrUsJexWOC0ISxVtuyQ6k8zGHoVJXraBnBzhvtwooESTsnc-HM1jLauPYhgfcSkMWdayRv1d1bUMuS_oxVqPGvL4fuo35aD8ajz_vas4LKTTK5uMRfSiOITGRhYZWQZVOIteslQBRZpdaPzbQPUiN3s1pF4iDCHTYd1LZoh/s1024/photo_2025-08-30_16-28-32%20(2).jpg
បន្ថែមពីលើនោះ លោកស្រី Beth Van Duyne ក៏បានកត់សំគាល់ពីការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា និងការវិវត្តជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដោយលោកស្រីបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ក្នុងការធ្វើឲ្យសើរឡើងនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcxb0zoTvZzoyl4J0EFd0fl4aPCS956lWtQY9bWadGnTTg5MejbXbkhPQnvouUGaqR_o0mx0HxRxxBnL_vI0k563-UQMHe0fzhiMj0fxugrVVU11lLlbIaX8Jw1LpAYQDtuBR7lolP3tsLBXnriW329MnMduCBhVmI5DkfEfDYV4W_TOPskmQt9wpyhsBA/s1024/photo_2025-08-30_16-28-32.jpg

សូមបញ្ជាក់ថាគណៈប្រតិភូ សភាសហរដ្ឋអាមេរិក (CODEL) បានចាប់ផ្តើមទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហា ដោយបានជួបសន្ទនាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត មុននឹងធ្វើដំណើរ ចុះទៅត្រួតពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជា នៅថ្ងៃទី៣០ ខែសីហានេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY-lLRKOFHtKyK1ew21m-X5jsoXJkEwCSKK4ZWh2OO9DSPhToLalErhXR4eEyINTNEc5knuKIyPKFKpewA74IgGmfXsBX7ePRwhMRycvMcohDleK2TWHA1gr95dodcHoQJxuOFWYzWnDHcvS470TGPxEwyBOk1PlHoxh1FCGvE6V9cMnFvZjRTEg46DuPV/s1024/photo_2025-08-30_16-28-33.jpg