ក្រសួងបរិស្ថាន មានគម្រោងជំរុញការដាំស្មៅយក្ស ដើម្បីពង្រឹងការទប់ស្កាត់ ការកាប់ឈើធម្មជាតិធ្វើអុស រួមចំណែកពង្រីកគម្របបៃតង និងជួយលើកកម្ពស់ជីវភាព សហគមន៍នៅតាមតំបន់ការពារធម្មជាតិ។
.png)
បើតាម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែតបានលើកឡើង៖” សារៈសំខាន់នៃការដាំស្មៅយក្ស គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការចំអិនអាហារ។ ជាមួយគ្នានេះ ស្មៅយក្សមានប្រយោជន៍ ធ្វើជាជីវអុសសម្រាប់ដុត ជំនួសឱ្យអុស ធ្យូង ដែលប្រជាពលរដ្ឋ បានកាប់ឈើធម្មជាតិ”។
លើសពីនេះ ការដាំស្មៅយក្ស នឹងជួយដល់ការពង្រីកគម្របបៃតងនៅកម្ពុជា បន្ថែមពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញយុទ្ធនាការ “ពន្លកបៃតង” ជំរុញការបណ្តុះ និងចែកកូនឈើកជូនប្រជាពលរដ្ឋ យកទៅដាំយ៉ាងតិច១លានដើមជារៀងរាល់ឆ្នាំ។.png)
គម្រោងសាល្បងការដាំស្មៅយក្ស នឹងធ្វើឡើងស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរសត្តម្ភចំនួន៣ រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព។.png)
គួរបញ្ជាក់ថា ស្មៅយក្ស ជាពូជមួយប្រភេទ ដែលលូតលាស់លឿន ផ្តល់ទិន្នផលខ្ពស់ ប្រើជាចម្បងសម្រាប់ថាមពលជីវម៉ាស ចំណីសត្វ និងផលិតផលជីវផ្សេងៗទៀត៕










