(បាងកក)៖ នាថ្ងៃសុក្រ ទី២៩ ខែសីហា លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីពៅរបស់មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្រ្តីថៃ លោក Thaksin Shinawatra ត្រូវបានតុលាការធម្មនុញ្ញនៃប្រទេសថៃ ដកហូតតំណែងនាយករដ្ឋមន្រ្តីជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន The Nation ចេញផ្សាយមុននេះបន្តិច។.png)
សេចក្ដីសម្រេចនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះបានបញ្ជាក់យ៉ាងច្បាស់ថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញរកឃើញថា មានពិរុទ្ធពីបទរំលោភរដ្ឋធម្មនុញ្ញ អំឡុងពេលវីដេអូឃ្លីប រវាងលោកស្រី និងប្រធានព្រឹទ្ធសភាកម្ពុជា។.png)
សារព័ត៌មានធំៗរបស់ថៃជាច្រើនបានចុះផ្សាយថា តុលាការបានដកស្រង់សម្តីរបស់លោកស្រីPaetongtarn ទៅកាន់ប្រធានព្រឹទ្ធសភាកម្ពុជាថា មេបញ្ជាការភូមិភាគទី២ ឧត្តមសេនីយ៍ Boonsin Padklang គឺអ្នកប្រជែងរបស់លោកស្រី ដែល“បានបង្ហាញពីភាពទន់ខ្សោយនៃនយោបាយក្នុងស្រុក [ថៃ]”។

បន្ថែមពីលើនេះ តុលាការក៏បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីធ្វើសម្បទានបើកចំហឲ្យសម្តេច ហ៊ុន សែន ហើយនឹងផ្តល់ប្រយោជន៍ដល់សម្តេច ហ៊ុន សែន ដោយមិនគិតគូរពី «សន្តិសុខជាតិ» របស់ថៃ ក្នុងការប៉ុនប៉ងស្រោចស្រង់ប្រជាប្រិយភាពរបស់លោកស្រី ដូច្នេះការដាក់ផលប្រយោជន៍របស់លោកស្រីលើសផលប្រយោជន៍ជាតិ៕










