ប្រទេសថៃ៖ នាយកដ្ឋានឧតុនិយមថៃ នៅថ្ងៃសុក្រនេះបានចេញសេចក្ដីព្រ.មានបន្ទាន់មួយ ប្រាប់ប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈនៅពេលឆាប់ៗខាងមុខនេះ ព្យុះស៊ីក្លូនត្រូពិចអាចនឹងធ្វើដំណើរឆ្លងកាត់ប្រទេសថៃ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងជាមួយនឹងហានិភ័យនៃទឹកជំនន់លិចទូទាំងប្រទេសមានភាគរយច្រើនអាចកើតមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXHYiwB5OCQBSO2dzCMTZBUcrnJZzhOTV3SUzvvZoSSAB2QLnr6Fh6jd0H_8yOyV33mjTcxkOhqcuiLjkMK1J5ff9Xjd2uo7-wNa_UcSpK5Vls1IvR9Q-3estfHRjK8bDPtRFMOnZAwwdSdQdrukVw6d7QfFeAmxJ_vzP49xNJ6LTCYQ4E4AVLNK9dLFFU/s1000/photo_2025-08-29_13-32-39.jpg
យោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី29 ខែសីហា បានឲ្យដឹងថា ប្រទេសថៃប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង គួបផ្សុំនឹងហានិភ័យទឹកជំនន់ភ្លាមៗ ខណៈដែលសម្ពាធទាបអាចប្រែទៅជាព្យុះស៊ីក្លូនត្រូពិច។ នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ទុកថា ទិសដៅនៃខ្យល់មូសុងបានលាតសន្ធឹងពាសពេញភាគខាងជើង រួមទាំងមានឥទ្ធិពលលើប្រទេសឡាវ និងវៀតណាមផ្នែកខាងលើផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCZ1aQCaTGwtlll1JXKTuQRJBRpJQA4G6IrT8YhtJe3TNpHhtEWw2ZePTpmU4mCo1azuMl8atoyHEZcbJj8KGGn1JxPjzYGBqANNiV2aveizT6_wAvBR1dD0Habe8a8TnuZ1fMDbj9Hu81bapqa-m8lL5hYxrh559ivD29F-zj48LM9_YeCi5cmyGTXQQW/s1280/photo_2025-08-29_13-32-35.jpg
ជាមួយគ្នានេះ ខ្យល់មូសុងទិសនិរតីដែលមានកម្រិតមធ្យម ក៏នឹងធ្វើឲ្យប៉ះពាល់ដល់សមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ ដែលនាំមកនូវលទ្ធភាពនៃភ្លៀងធ្លាក់ខ្លាំងនៅតំបន់ផ្សេងៗ។ ដូច្នេះអាជ្ញាធរថៃបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះហានិភ័យនៃទឹកភ្លៀង ដែលអាចបង្កជាជំនន់ទឹកភ្លៀង ពិសេសនៅតាមតំបន់ជិតមាត់ទឹក ជើងភ្នំ និងតំបន់ទំនាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOHxO4HkRH4IroUwpLm4YRsoI1hNYe3KTqjQs6tV4pKtixsNMGZyviuaBIkII7ABee4sFnFSbiZgQ9CSZxC3CggJkq4WYvN9dTzDAxXxbvF3ZkwjNFRMlK3KavhSH1fPSqKT16vPEUrkPh0wOrNtByAilxkGtgEbRGwSZ9GC1dIYigSVBzxodj4Zn375zf/s1280/photo_2025-08-29_13-32-37.jpg
គួររំលឹកថា រយៈពេលជិត២សប្ដាហ៍មកនេះ ប្រទេសបានជួបប្រទះនឹងគ្រោះធម្មជាតិឥតស្រាកស្រាន្ត ជាពិសេសគឺគ្រោះទឹកជំនន់ ខ្សល់ព្យុះ និងបាក់ដីជាដើម។ កាលពីថ្ងៃព្រហស្បត្តិម្សិលមិញនេះ អាជ្ញាធរថៃបានរាយការណ៍ថា មនុស្សយ៉ាងតិច ៥នាក់បានស្លា.ប់ ជាង១០នាក់បានរងរបួស និង ៧នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដីដែលបង្កឡើង ដោយព្យុះ Kajiki ដែលបានវាយប្រហារតំបន់ភាគខាងជើងប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglzDajL-HpNX-R36r9dimDuGBUIO0-Cr8Ae9yuG3L45hlV8pbpfVpGBOgUZRBafue6nwKPVbatTLjfLHLB5xKESvxCJBc-uZUXM0zfDMJSdRSJsT8xTaPLzRpiOkWY7stCyrG5hDwKufO8XWfN_-J3InojWqLYvq-efbAv47WZY-Lvn_jt4nmnzcCAOsik/s1280/photo_2025-08-29_13-32-38.jpg

ក្រសួងមហាផ្ទៃថៃបានបញ្ជាក់ថា បើទោះជាពេលនេះឥទ្ធិពល Kajiki ហាក់ថមថយហើយក៏ដោយ ប៉ុន្តែខេត្តចំនួន៨របស់ថៃ នៅតែបន្តរងការជន់លិចនៅឡើយ ដែលកំពុងប៉ះពាល់ដល់ប្រជាជនជិត ៦,០០០នាក់ មកពី ១,៦០០គ្រួសារ។ ទន្ទឹមនឹងនេះ ក្ដីព្រួយបារម្ភក៏នៅមិនទាន់បាត់ទៅណាផងដែរ ខណៈផុតពីព្យុះមួយនេះ ព្យុះសុីក្លូនដ៏កំណាចមួយទៀតនឹងចូលមកវា.យលុកបន្ទាប់៕