(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេសអគ្គនាយកអន្តោប្រវេសន៍ បានចុះធ្វើការត្រួតពិនិត្យ និងសិក្សាវា.យតម្លៃក្នុងការដាក់បំពាក់នូវកាមេរ៉ាសុវត្ថិភាពនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នៅទីតាំងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZLPYrrLXrLLZHG8Z9RMpUOi8Y70z-KXwe4NIFXHj93IAlKlQaqb6gMhhltAiyKxUv8rssowy7L11EbBhRTuyOC7MvC5U30PVT-cFaNdb6NHOMCsGahQS8mpXn1QLGLDrFsf9US7RT545UqYD0ifZyQemqEEEk0XYwit6tkJdIja7hj2PK8UmfzhrGs3E9/s1280/photo_2025-08-29_08-58-16.jpg

យោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថានៅថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រុមការងារបច្ចេកទេសអគ្គនាយកអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យ សិក្សាវាយតម្លៃទីតាំងបំពាក់កាមេរ៉ា សុវត្ថិភាព នៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ទឹងបត់ ភ្នំដី និងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រំដោយមានការចូលរួមពីនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្រ្តីប៉ុស្តិ៍មួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicN1EPE8rVJt8aR2oSF69_9pMEYXpKn1Q9wdXzFUHd7tJGwsp85RqcXLCm85YWHWMFz_F9uuolPvSLCbyGLZxKQtXcJ5-bEqp7JhKJ3Xi5TbWhURAIj5R9kmEvVujP3AEEUdI5rsgQv5hLW5qgi3RRpOD3WnWRZMMj889ny-4wpASGP_g4hmrbWucn7b7p/s1280/photo_2025-08-29_08-58-10.jpg

គួរជម្រាបថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមច្រកព្រំដែននេះ ត្រូវបានគេមើលឃើញថាគឺជាជម្រើសដ៏ល្អមួយក្នុងការថែរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ព្រមទាំងអាចផ្ដល់ងាយស្រួលដល់ការតាមដានសកម្មភាពចេញ-ចូលតាមច្រកព្រំដែនបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiahMVrJg4VchGq6oOWbbHZgQoJ7UxuYZK_WPAX9bSME8Ops5ws8Sii_IhtAA4GH0KZMFcs5tKiyNzRdarMhqYP7eQ1xlu6GSS8u2hJzoYDe9Rcg2zaAORFJ-dLtKsQByd8SkmBRM1hS2DTg-VsdIKP9uLrizJiiHiSkQlQ7IYUnX04VISZGbxMCJGmq8BX/s1280/photo_2025-08-29_08-58-12.jpg

បើទោះបីជាច្រកទ្វាព្រំដែនរវាងកម្ពុជា-ថៃ នៅបន្តបិទ និងមានការកំណត់ម៉ោងធ្វើដំណើរឆ្លងកាត់យ៉ាងតឹងរឹងក្ដី ប៉ុន្តែភាគីទាំងពីរបានឯកភាពគ្នាថានឹងកែប្រែស្ថានភាពនេះ ដើម្បីឲ្យវិលទៅរកប្រក្រតីភាពឡើងវិញនៅពេលខាងមុខនេះ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងមេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា និង មេបញ្ជាការកងទ័ពភូមិភាគទី២ ថៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwdaxRiuy1-QwlGcuFJvlaZYWzBEomdOoCcs7cfCjZTkXECloeWvlauesCz5Mx_q4sA4NZCtsMO7_nH6-f_aO9Jh6AMNeUJy-lXSUSWPbc4MM0qVkPZ6SM7SicwShbTUca4isDQkbLHCoMU8E69IfDrjra4OI-I168A2FyVdAQItSlQ5jM7z1Elz68HffF/s1280/photo_2025-08-29_08-58-11.jpg