ថៃ៖ តាមរយៈការស្ទង់មតិរបស់ NIDA កាលពីពេលថ្មីៗនេះបង្ហាញថា ប្រជាជនថៃភាគច្រើនពេញចិត្តនឹងការផ្តាច់ទំនាក់ទំនងជាមួយប្រទេសកម្ពុជាទាំងស្រុង ក្រោមហេតុផលជម្លោះព្រំដែន និងយល់ឃើញថាកម្ពុជា គឺជាអ្នកជិតខាងអា.ក្រក់ ដែលមិនគួរឲ្យទុកចិត្តតែងរំលោ.ភបំពានលើអធិបតេយ្យថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី24 ខែសីហា ឆ្នាំ2025។
.jpg)
តាមរបាយការណ៍របស់ NIDA ដែលបានមកពីការស្ទង់មតិលើប្រជាជនថៃ ជុំវិញក្ដីព្រួយបារម្ភរបស់ពួកគេចំពោះទំនាស់ព្រំដែនរវាងកម្ពុជា-ថៃ និងការយល់ឃើញរបស់ពួកគេមកលើកម្ពុជា បានឲ្យដឹងថា៖ 54% នៃមនុស្សទាំងនោះបានហៅកម្ពុជាថាជា “អ្នកជិតខាងដ៏អាក្រ.ក់ដែលថៃមិនគួរយកធ្វើជាមិត្ត” ។ ខណៈ 29% ទៀតបាននិយាយថា ទំនាក់ទំនងជាមួយកម្ពុជាអាចរក្សាទុកបាន ប៉ុន្តែមិនគួរទុកចិត្តទៀតទេ។ ដោយឡែក មានមនុស្សចំនួន 14% បានចាត់ទុកកម្ពុជាថាជា «សត្រូវលេខ1របស់ថៃ»។ និងមានត្រឹម 2% ប៉ុណ្ណោះដែលយល់ឃើញថា កម្ពុជានៅតែអាចធ្វើជាមិត្តរបស់ថៃបាន។
ក្រៅពីការលើកឡើងពីកម្ពុជា ចំពោះជម្លោះព្រំដែននេះផ្ទាល់ ប្រជាជនថៃជាង 65% បានយល់ឃើញថា បច្ចុប្បន្នប្រទេសមហាអំណាចបាននិងកំពុងជ្រៀតជ្រែកចូលក្នុងទំនាស់រវាងកម្ពុជា-ថៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ពលរដ្ឋថៃទាំងនោះ លើកជាគំនិតថា រដ្ឋាភិបាលថៃមិនគួរអនុញ្ញាតឲ្យមានភាគីផ្សេងចូលមកលូកដៃក្នុងបញ្ហានេះនោះទេ។.jpg)
ក្រុមមនុស្សទាំងនោះបាននិយាយថា៖ ប្រទេសថៃគួរតែបដិសេធការជ្រៀតជ្រែកបែបនេះ ហើយពង្រឹងតែការដោះស្រាយតាមរយៈយន្តការទ្វេភាគីជាមួយកម្ពុជាទៅបានហើយ។
លទ្ធផលនេះបានបង្ហាញពីការឡើងកម្ដៅនៃមតិសាធារណៈរបស់ថៃចំពោះប្រទេសកម្ពុជា ដោយមតិភាគច្រើនបានទទូចឲ្យមានការកាត់ផ្ដាច់ទំនាក់ទំនងជាមួយកម្ពុជា។ ការមិនទុកចិត្តគ្នាមិនត្រឹមតែកំណត់គោលដៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងពង្រីកដល់តួអង្គអន្តរជាតិ ដែលប្រជាជនថៃភាគច្រើនជឿថាកំពុងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនជាជាងសន្តិភាព។
ដោយឡែកបើងាកមកខាងកម្ពុជា ប្រជាជនកម្ពុជាជាច្រើនក៏យល់ឃើញលើអត្តចរិតរបស់ថៃស្រដៀងគ្នា នឹងការណ៍ដែលថៃយល់ឃើញចំពោះកម្ពុជាផងដែរ ប៉ុន្តែខុសគ្នាត្រង់ថា កម្ពុជាមិនទាមទារឲ្យមានការកាត់ផ្ដាច់ទំនាក់ទំនងជាមួយថៃនោះទេ ពោលគឺគ្រាន់តែពហិការឈប់ប្រើប្រាស់ និងទិញទំនិញថៃបន្តទៀត ដើម្បីដាក់សម្ពាធលើផ្នែកសេដ្ឋកិច្ច មិនដល់ថ្នាក់កាត់ផ្ដាច់ការទូតទាំងស្រុងឡើយ៕










