គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥ ការនាំចេញគ្រឿងសមុទ្រពីថៃទៅកាន់សហរដ្ឋអាមេរិក ត្រូវបានគេប៉ាន់ប្រមាណថាខាតបង់ទឹកប្រាក់អស់ចំនួន ៤,៨ពាន់លានបាត (ប្រមាណជិត ១៥០លានដុល្លារ)។ ការធ្លាក់ចុះនេះ គឺដោយសារតែពន្ធបដិការថ្មីរបស់សហរដ្ឋអាមេរិក ដែលជំរុញឲ្យតម្លៃផលិតនាំចេញរបស់ថៃកើនឡើងខ្ពស់ជាងមុន។ នេះបើយោងតាមសារព័ត៌មាន The Nation ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7H3EK447oo1DanHceklU7lBCNajedt6Dlvzj0XGo7d9tkFY1cS7A-LGLd1zxyE18aBtc7lKbWzQfYRn0s77_6L4K0gbnVbRqOiCingEDm4EtPly5YWJ8W5AcBmQ8jYVP9yTpDb7BI6T66HT3RQ0Zr5Lxa8Hnd_rdxajYQyAV8DHhndo3r9avssrUfXKbL/s1280/photo_2025-08-25_08-56-43.jpg
ប្រភពខាងលើនេះបានឲ្យដឹងថា តម្លៃនាំចេញគ្រឿសមុទ្រពីប្រទេសថៃទៅកាន់សហរដ្ឋអាមេរិកមានចំនួន ៤៦,៤១ពាន់លានបាតក្នុងមួយឆ្នាំ ធ្វើឲ្យប្រទេសមហាអំណាចមួយនេះ ក្លាយជាអតិថិជនដ៏ធំបំផុតរបស់ថៃ។ ប៉ុន្តែក្រោយការកំណត់ពន្ធថ្មី ១៩% ដែលខ្ពស់ជាងពេលមុនៗ បានធ្វើឲ្យគ្រឿងសមុទ្រទាំងនោះមានតម្លៃថ្លៃសម្រាប់អ្នកទិញនៅអាមេរិក។ កត្តានេះបានធ្វើឲ្យទីផ្សារគ្រឿងសមុទ្រថៃមានភាពថយចុះ ខណៈតម្រូវការសរុបរបស់អ្នកទិញត្រូវបានកាត់បន្ថយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhviUOIXWWZ8GN6U7ys5zWSUhwZYYE4lerrY7y155-esJbk8jph0W90sYZFER_66E-2jq7Njd_efpAdRBQ-VBFCjnlUIhhWywCdN6vM3UBMcXjmXKPiXOG53rop4wBlUEbl7DQwrsjQ-Q5_zgf8V_iWt5mQGn9BHxOwouCb2qbjTXLpJ0UdFJdDqBXWdTzv/s1280/photo_2025-08-25_08-56-44.jpg
ជាមួយនឹងការកាត់បន្ថយនៃតម្រូវការសរុបនេះ ការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា អាចនឹងមានអត្រាស្រុតចុះពី ៥ ទៅ ១០% ទាំងបរិមាណ និង តម្លៃ គិតត្រឹមបំណាច់ឆ្នាំ២០២៥។ លើសពីនេះ អាជ្ញាធរថៃក៏កំពុងតែពិចារណារកដំណោះស្រាយលើបញ្ហាមួយទៀត នោះគឺកាតព្វកិច្ចប្រឆាំងការលក់បង្គាដែលកំពុងបន្តលើបង្គាថៃ ដែលបន្ថែមថ្លៃសេវា ០,៨១% ពីលើពន្ធថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn3n_odFp5cnGCBj9QQqv4md6K2iax1XTBp-vNVnvIchuBoxys0vYhLXcnbhja3ciTVxgZ8rYNFmx05eYaCunKn4I4HvoWaTLU35pTlJ-U5EmGd9dazqSUa-HduhVOtpyjvVYtpFqDTKmNVGp6UueCzBM4jSzgtOnGAK0Bjmudz05Bkrj6FYzIj3RsTNDr/s1280/photo_2025-08-25_08-56-45%20(2).jpg
ដោយឡែក សម្រាប់ការនាំចូលទំនិញពីអាមេរិកមកថៃវិញ ត្រូវបានគេព្យាករណ៍ថាទំនងជាមិនមានការកើនឡើងនោះទេ នេះគឺបណ្ដាលមកពីអត្រាពន្ធទាប ឬស្មើសូន្យ ចំពោះពន្ធនាំចូលរបស់ថៃដែលកំណត់លើអាមេរិក។ គួរឲ្យដឹងថា ទំនិញអាមេរិកជាប្រភេទអាហារសមុទ្រដែលនាំចូលប្រទេសថៃកន្លងមករួមមាន ត្រីសាលម៉ុន និងត្រីធូណាជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4fIkkVI7vZoMjaOurNweG4EI5IAj9rjAInFbbLz7QSMkob1PNsTJlyBCTncm3AdKq0mSfOwHDuWUUXakCodfqTCilzRsfUVyXNzFtY-4IFHNHGonmdH0KN47CVMtEDJk01Bnqn2CmR-bttfwHWLUbpeXVQc9K1z34KftC7bTTFbHPPmkOs0SKFt2Lz6vE/s1280/photo_2025-08-25_08-56-45.jpg