ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Reporters នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបញ្ជាក់ពីការឃុំខ្លួនកងទ័ពកម្ពុជាចំនួន១៨នាក់ដែលទាហានថៃចាប់ដោយខុសច្បាប់ គឺស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ ។ លោកមើលឃើញប្រទេសទាំងពីរពុំទាន់បញ្ចប់ជម្លោះ គ្រាន់តែស្ថានការណ៍ធូរស្រាលប៉ុណ្ណោះ ទើបថៃពុំទាន់ដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY92ZiJMbAeqq9Ajwq6wUyiL2Y2qLBDwnQFIilOxbr1uFyZwhzJ9eDCTYSA2c9Z60Pq-f3nGzKCc7O3jCqRhmK5k8yAyprgBJtGa4BmoRgdbThjePhSnIjlvq8lu2nd9PmKGp-vKpaSPmn4jWEHBgffWdWI1NNxgr7ZbUsPE1fH4xseTIeB03EvsiCLGHW/s1280/photo_2025-08-20_11-47-30.jpg

នៅថ្ងៃទី២២ ខែសីហា លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយពីកម្ពុជាអំពាវនាវឱ្យដោះលែងកងទ័ពកម្ពុជាចំនួន១៨នាក់ ថា ថៃអនុវត្តតាមអនុសញ្ញាទីក្រុងហ្សឺណែវ គឺពុំអាចឃុំខ្លួនកងទ័ពកម្ពុជារហូតដល់បញ្ចប់ការបាញ់គ្នាទាំងស្រុងទេ ។ លោកអះអាងថា ថៃបានថែទាំកងទ័ពទាំង១៨នាក់របស់កម្ពុជាយ៉ាងល្អ ហើយគណៈកម្មការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលបានមកពិនិត្យមើលកងទ័ពកម្ពុជាដែលថៃឃុំខ្លួន ក៏ថាថៃថែទាំកងទ័ពកម្ពុជាល្អដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUgFbns24uKhEm82SyTl71IlgnBQukg2LrHDnTiymopq0QQZZJuPykzEEYcKmOaLPuWAG2Zn5zwqHqTuQruJZlnRrznfRDgK_FW_aKbo9IyodZjUNpd5pST3xBQritCzmOK1u8gAm3NLJVDfGR19H4CeobESFbDyZRtIb77SKFZ2fczcB0KBCcOUVNdeha/s1024/photo_2025-08-18_17-04-34.jpg

ចំណែកស្ថានការណ៍បច្ចុប្បន្ន លោកយល់ថា ស្ថានការណ៍ធូរស្រាលជាបន្តបន្ទាប់ ប៉ុន្តែប្រទេសទាំងពីរពុំទាន់បញ្ចប់ជម្លោះ ។ វាជាសញ្ញាល្អដែលស្ថានការណ៍ធូរស្រាល ពេលនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងគណៈកម្មការកិច្ចការព្រំដែនទូទៅ (GBC) បានកំណត់ចាប់ពីពេលនេះ តើនឹងធ្វើដូចម្តេចបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH2bHL1x-BLfUd8EstQUZcf0fpUeIcnrucgT_znk04B4Zzjjy9bZ-otfCrt94r_ELkLjSjy-35qtAulRq3DBFHhyy_895jD2Lz5f9x7e7g-BIrBCdV2JUzEjgB6WP4ZKZMuM1Lz0OkMSnmx2yru-9doCgdreFQYgobILb3049NExBD1LgUBMAyA2ylNf4p/s1280/photo_2025-07-31_08-52-57.jpg

ចំណែកការស្នើឱ្យលុបចោលកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ គឺជាបញ្ហារបស់រដ្ឋាភិបាល ដោយសារមានចំណុចលម្អិតយ៉ាងច្រើន និងផលប្រយោជន៍ក៏ច្រើន ។ រីឯផលប៉ះពាល់សម្រាប់ប្រទេសថៃដោយសារការលុបកិច្ចព្រមព្រៀងទាំង២ច្បាប់នេះក៏មានដែរ ប៉ុន្តែវាអាស្រ័យលើការជជែករបស់រដ្ឋាភិបាល និងរដ្ឋសភា បើរដ្ឋសភាអនុម័ត យើងនឹងអនុវត្តតាមក្របខណ្ឌរដ្ឋសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxSRQ64WFayjee2bL-aDeZnRM965bvin0c4CEczICJaqDDkqcecG50L10DxHr9KFy8xxMLgQ3BrueN4E1m6MtcRtRcL-n0ZnC95yqpD7Elzonq4hGvSms3vK98JbRT8-CJDBq4Edv3CqmhaJ7kMg9V6qK8uPIxwEw-GL0SJ3luDRT6rMkvYSTpvAPOwpKr/s1280/photo_2025-07-31_08-52-56.jpg

យោងតាមក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ក្រោយពីបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។ រហូតមកដល់ពេលនេះ គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ គឺមានរយៈពេល២៤ថ្ងៃហើយដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង ៕