ក្រោយផ្សាយព័ត៌មានតែការពិត និងលាតត្រដាងពីទង្វើខ្មៅងងឹតរបស់ថៃទៅកាន់ពិភពលោក លោក Gary Franchi ប្រធានឆ្លើយឆ្លងព័ត៌មានប្រចាំនៅសេតវិមាន បានលើកឡើងថា៖ ពេលនេះលោក និង លោក Michael B Alfaro ទីប្រឹក្សាលោក Donald Trump ដែលបានចុះមកកម្ពុជានោះ ត្រូវបានថៃដាក់ក្នុងបញ្ជីខ្មៅហើយ ព្រោះពួកលោកបានផ្សាយពីព័ត៌មានពិតនៅតំបន់ព្រំដែនកម្ពុជា-ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLemOAbmLxJ_e0v7trX0Vvbk2ks08pcNIcSGzhSFx6wljDi6whsRw53UjYwBVD-Awl5pQPmzeOJH0UnOY-tSmi_i_WjjHMdcKogfLXc3HM0n4gszfbDC1mOR44N_gKwbR96eOfqg_f7U0o3yS36WpgQ8sHwKp-Y-LqbvlLhyphenhypheny7Hf7IdcYgY6ucyeDuk8kb/s960/photo_2025-08-22_10-36-01.jpg
បើតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោក Gary Franchi បានឲ្យដឹងថា ថៃដាក់ឈ្មោះពួកយើងក្នុងបញ្ជីខ្មៅ ក្រុមជ្រុលនិយមថៃជាច្រើនថែមទាំងបានវា.យប្រហារយើង ហើយកងទ័ពថៃ និងអ្នកសារព័ត៌មានឆ្វេងនិយមថៃ បានព្យាយាមលាបពណ៌យើង ដោយហៅលោក Michael ថាជា “អ្នកបញ្ចុះបញ្ចូល ឬជាអ្នកយកព័ត៌មានសុីឈ្នួលដែលកម្ពុជាជួល” ព្រមទាំងចោ.ទខ្ញុំថា “គ្រាន់តែជា YouTuber ម្នាក់តែប៉ុណ្ណោះ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBEYRjo9k8MY_6U1f-0QWebKuMfX8pK6l2bLzDhXgWzRdeZ5pO4rwXnF3A60ZTOJTkydlbLRYxePfge4ZAoWBALCsNAIaJINSfuHzk8Zo7Bhxjiy-vjc-0pk-nqSUUQfSWmFq3CLFgbbmVcND6LUhtF2nUxq62YOuo3TZ90fz3jhbsPejqwnl9Ecm6IKYS/s1280/photo_2025-08-22_10-35-58.jpg
ជាមួយគ្នានេះ លោក Gary បានគូសបញ្ជាក់ថា៖ ថៃអាចដាក់យើងក្នុងបញ្ជីខ្មៅ អាចលាបពណ៌យើងបាន ប៉ុន្តែពួកគេមិនអាចគេចពីការពិត ឬលុបចោលនូវអ្វីដែលបានកើតឡើងរួចហើយនោះទេ។ ការលើកឡើងនេះ លោក Gary ចង់សំដៅដល់កិច្ចចរចាសន្តិភាពរវាងកម្ពុជានិងថៃ ដែលមានការចូលរួមផ្ដួចផ្ដើមដោយលោក Donald Trump គឺថៃមិនអាចបំពានវាបានទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaAro4pKMZ-AkFnhVmB38D4Hkxrv6dl8NpFHaE0KwaQ0y0kiyVJ6Yope_LeWN05Kn74gdwf_G6oQ8m6207hS8EuOkDskQ_M6h_pBLPxPIT7EAxpyDWxSjWjfKors9JYuwYKz6yxM8s2LrZBeAGymD5-c6zUw9TapGWICLNxXnWyR6XNX4JcxkcEbFLgqka/s700/photo_2025-08-22_10-36-05.jpg
ប្រធានឆ្លើយឆ្លងព័ត៌មានសេតវិមានរូបនេះបានឲ្យដឹងដែរថា៖ នៅពេលថៃបរាជ័យក្នុងការលាបពណ៌ពួកលោក ពួកគេបានដាក់លោក និង Michael TOក្នុងបញ្ជីខ្មៅទាំងស្រុង ដែលជាការប៉ុនប៉ងក្នុងការបំបិទសំឡេងរបស់ពួកលោក។ លោកបន្តថា៖ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពនេះបានលាតត្រដាងពីការភ័យខ្លាចរបស់ពួកគេទៅវិញទេ ព្រោះការពិតបានទៅដល់សេតវិមានរួចហើយ។

គួរបញ្ជាក់ថា លោក Gary Franchi និង លោក Michael B Alfaro ដែលសុទ្ធតែជាបុគ្គលមានឥទ្ធពលក្នុងការបញ្ចេញសំឡេង តែងជួយផ្សព្វផ្សាយពីការពិតទាក់ទងនឹងស្ថានការណ៍ជាក់ស្ដែងរវាងកម្ពុជា-ថៃប្រាប់ទៅកាន់ពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQIYTwNB2Mcja0yd8qRgg9WzDsZaKtw25sdqvDp1UFRdYP_XZ7wsz8IqyFsqABLS6zgXmg6EclZdqqJ2mWQBrp06e0ocR678Bc8Sm4NX96mRccp10On6shZh9vYgYWNz98O2jxhbgHMPIgkoV2Ug2WEA5-Ba5O3GNtTup7CTLy140S9LUi3B3kFOp6eCIA/s1280/photo_2025-08-22_10-36-04.jpg

សកម្មភាពរបស់ពួកលោកដែលតែងតែធ្វើបែបនេះ ទទួលបានការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល សារព័ត៌មាន និងពលរដ្ឋថៃ ជាហេតុនាំឲ្យពួកគេក្ដៅក្រហាយ បង្កើតសាច់រឿងមិនពិត ចោ.ទប្រកាន់និងលាបពណ៌ថា ពួកលោកទាំង២គ្មានតួនាទីធំដុំ និងមិនគួរឲ្យទុកចិត្តនោះទេ ប៉ុន្តែពិភពលោកមិនឆោតល្ងង់ដូចថៃយល់ឃើញឡើយ ហើយខណៈនេះអន្តរជាតិជាច្រើនចាប់ផ្ដើមដឹងពីអត្តចរិតពិតប្រាកដរបស់ប្រទេសថៃហើយ៕