ថៃ៖ សារព័ត៌មានមិនដឹងល្ហើយរបស់ថៃជាច្រើនបានចុះផ្សាយបំភ្លៃថា រដ្ឋាភិបាលកម្ពុជាបានទាក់ទងមកសុំទោសក្រុមអនុព័ន្ធយោធាដែលបានចុះត្រួតពិនិត្យនៅតំបន់ Ao Nang (ច្រកអានសេះ) ចំពោះផលរំខានដែលពួកគេទទួលបាន ដោយសារមានទាហានខ្មែរមួយក្រុមបានផឹកស្រាស្រវឹង និងមិនអាចគ្រប់គ្រងខ្លួនឯងបានទើបចូលទៅរករឿងពួកគេដូច្នេះ។

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃរួមមាន Khaosod, The Nation Thailand, Thairath និងផេកជាច្រើនទៀត ដែលសុទ្ធតែជាសារព័ត៌មានធំៗបានចុះផ្សាយព័ត៌មានទាំងគ្មានប្រភពថា៖ រដ្ឋាភិបាលកម្ពុជាបានចេញមុខសុំទោសអនុព័ន្ធយោធាដែលជាអ្នកសង្កេតការណ៍ទាំងអស់ ជំនួសទាហានកម្ពុជាប៉ុន្មាននាក់ ដែលបានរារាំងរំខានពួកគេក្នុងកំឡុងពេលចុះមកត្រួតពិនិត្យនៅតំបន់ Ao Nang។

ប្រភពដដែលនេះបានរៀបរាប់បន្តទៀតថា៖ រដ្ឋាភិបាលកម្ពុជាបានពន្យល់ថាបញ្ហានេះបណ្តាលមកពីទាហានខ្មែរមួយចំនួននៅពេលនោះស្រវឹងស្រា និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ពួកគេបញ្ជាក់ថា៖ កម្ពុជាបានសុំទោសដល់ក្រុមមន្ត្រីការទូតទាំងអស់ដែលរងផលប៉ះពាល់ ឬរំខានដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានទាំងនេះ។

គួរជម្រាបថា គិតទល់ពេលនេះមិនមានប្រភពផ្លូវការណាមួយខាងកម្ពុជាចេញមកបញ្ជាក់ថាមានការសុំទោស ឬបកស្រាយដូចអ្វីដែលសាព័ត៌មានថៃបានរៀបរាប់នោះទេ ពោលគឺថៃចុះផ្សាយបំភ្លៃតាមតែចិត្តនឹកឃើញរបស់ខ្លួនប៉ុណ្ណោះ។
លើសពីនេះ ចំពោះមូលហេតុដែលនាំឲ្យមានការថ្នាំងថ្នាក់ពីសំណាក់ទាហានខ្មែរ ហាមឃា.ត់មិនឲ្យអនុព័ន្ធយោធាបរទេសចូលមកត្រួតពិនិត្យនៅទីតាំងច្រកអានសេះនោះគឺបណ្ដាលមកពីតំបន់នេះគឺជាទឹកដីរបស់កម្ពុជាដែលស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប៉ុន្តែហេតុអ្វីថៃនាំអនុព័ន្ធយោធាបរទេសចុះមកពិនិត្យការខូចខាតនៅលើទឹកដីកម្ពុជាបែបនេះ? ឬមួយថៃចង់ថាទីតាំងខាងលើនេះជារបស់ខ្លួនឯង?









