ប្រុងប្រយ័ត្នផង! រាងកាយចាប់ផ្តើមមានចំណុចខ្មៅខុសធម្មតាទាំងនេះ អាចជាសញ្ញាព្រមាននៃ “ជំងឺមហារីក” ដែលមនុស្សជាច្រើនមើលរំលង។ ប្រសិនបើអ្នករកឃើញថាផ្នែកខ្លះនៃរាងកាយចាប់ផ្តើមខ្មៅខុសពីធម្មតា ទោះបីជាត្រឹមតែ ១ ចំណុចក៏ដោយ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យឱ្យបានច្បាស់លាស់។ ព្រោះថា ក្រៅ​ពី​ជា​សញ្ញា​នៃ​ជំងឺ​មហារីក វា​ក៏​អាច​ទាក់​ទង​នឹង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត ដែល​មាន​គ្រោះថ្នាក់​ស្មើ​គ្នាបានដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXqk-dtnL6amrnDXegdXLoJ16wUUYLfH60MEzMuFkPBy8mTUTlPjKMz-P-chrvVA7CSwlz_20MIIqbeSM8892R0lBXKwS0zTpYI87rhpLxofj8shn3Mn-7cKSUvFcHRWKuNQK7nSKAkhi9bzpyN8njqLTvy3i4oMwX5ChNhaCZpv3gAR5yjbNqjDt-S_-x/s1140/image_2025-08-21_10-06-02%20(2).png
ជំងឺមហារីកនៅតែជាមូលហេតុចម្បងមួយនៃការស្លាប់នៅលើពិភពលោក។ រោគ​សញ្ញា​នៃ​ប្រភេទ​មហារីក​នីមួយៗ​គឺ​ខុស​គ្នា។ ពេលខ្លះពួកវាស្រដៀងទៅនឹងរោគសញ្ញាទូទៅដែលមនុស្សជាច្រើនមើលរំលង ដែលជាហេតុធ្វើឲ្យអ្នកមិនចាប់អារម្មណ៍ រហូតបណ្ដាយឲ្យថាក្លាយទៅជាធ្ងន់ធ្ងរ​​ពិបាក​ព្យាបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3y4LMjFbbp07Mr-Yz6h4Q35_UlibSmRrWwYn5Kp_akEMI0NYF7nAmufS-uiGhaEHvRmJxBkr-JTiwoQgOZwYp-6a4Z4LGv-3uNVCqWt-Wxii_QcLYYPiECcp0EE35x2_INU-IoBUIoy46MEAZX21QbqjLJyC8Tnii3mRXs17JCf0WimCrqrDwOf6U_nDX/s1024/image_2025-08-21_10-06-04%20(2).png

ខាងក្រោមនេះ ជាសញ្ញាមួយចំនួនដែលងាយឲ្យអ្នកកត់សម្គាល់ពីរោគសញ្ញានៃជំងឺមហារីក

១.ស្បែកនៅជុំវិញកប្រែជាខ្មៅ
ប្រសិនបើតំបន់កចាប់ផ្តើមមានស្បែកក្រាស់ ខ្មៅងងឹត ឬមានអារម្មណ៍ថាគ្រើមនៅពេលប៉ះ ជាពិសេសនៅតាមផ្នត់ វាអាចជាមិនមែនគ្រាន់តែជាបញ្ហាអនាម័យ ឬបញ្ហាហ្សែនប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាសញ្ញានៃជម្ងឺ Acanthosis Nigricans ។
ទោះជាយ៉ាងណា វាក៏អាចបណ្ដាលមកពីជំងឺធាត់ ជំងឺទឹកនោមផ្អែម បញ្ហាអ័រម៉ូន ឬជំងឺផ្សេងៗទៀត។ លើសពីនេះ ក្នុងករណីខ្លះ វាក៏អាចជាសញ្ញាដំបូងនៃជំងឺមហារីកក្រពះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOYXSy8f3SINwrHd6N_jLh9htcWYRwObxr6wXzXa15h7cLqu-3UViWF-_6zzZAS9F4hDs84ReWDL7jpWju2TIzM9Zhjr1yyY8_-4T93E1PGiXwx3Alhh-Yc7Mpzk3ATVEKcf0DKtAXH2x-rUt3Xfl5NE5jZ0RLOSMrVCyVNMX3Z3bcydKXlt38l_EyuCq9/s1800/image_2025-08-21_10-06-01.png
២. ក្រចកមានឆ្នូតពណ៌ខ្មៅ ឬងងឹត
ក្រចកមានបន្ទាត់ខ្មៅ ឬឆ្នូតខ្មៅ ឬចំណុចខ្មៅដោយគ្មានមូលហេតុ វាអាចជាសញ្ញានៃជំងឺមហារីកស្បែកប្រភេទ Melanoma ឬ subnail squamous cell carcinoma ដែលជាប្រភេទមហារីកស្បែកធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZmL5PIFE4tKHJKbFiU77A42d0cUWv0PyETwKNInm0TdqzMLKXbhTuxRzaQAunR4-10QzUHHGPmQ5gBNROdsRY2bGM_Ua1nGjgYidvl3dfcaqXkfxTB6tby9hn85WXUfn4wfznZMjHp2n8JaJ6j4kfK_1Nb8hKXofQJTJTaK5ND8l7YpZLREZhSHX46QiH/s1155/image_2025-08-21_10-06-02.png
៣. មុខខ្មៅស្រអាប់ឬគ្រើមខុសពីធម្មតា
​ស្បែក​មុខ​មើលទៅ​ស្រអាប់ មិនស្រស់ថ្លា ហើយ​មាន​ស្នាម​ពណ៌ត្នោត​នៅលើ​ថ្ងាស ច្រមុះ ឬ​ឆ្អឹង​ថ្ពាល់ វា​អាចជា​សញ្ញាមួយ​នៃ​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ ឬ​ក្រិន​ថ្លើម ជាពិសេស​នៅពេលដែល​សារធាតុពណ៌​មេឡានីន និង​ប៊ីលីរុយប៊ីន​កកកុញ​នៅក្នុង​ស្បែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXDkwHWVDqPmuMq3v59Fm-injvJ_TwIBLeRS6f1LYdSLUPCLsYMuBu8b6Bna9P_dYcyvAc04Je2twxn69g4SFimDC0qeSfuprhE_KJ-5yKewcs54vZJwl0ADYH52tF8xcFBYA-vM_-rSfBHQJB5BU4ktuYj0oNYVJ7rxxdSSvp4gCAXieWx9JIBfkTIAY1/s520/image_2025-08-21_10-06-03.png

៤. ស្នាមជាំញឹកញាប់នៅលើអវយវៈ
ធ្លាប់ទេនៅសុខៗ ស្រាប់តែប្រទះឃើញ​ស្នាម​ជាំនៅលើស្បែកជា​ញឹកញាប់ ដោយ​មិនដឹង​ពី​មូលហេតុ​ វាអាចបង្ហាញពីបញ្ហាកំណកឈាម ឬជំងឺមហារីកឈាម ឬរោគសញ្ញា Myelodysplastic (MDS) ។ យ៉ាងណាមិញ មូលហេតុផ្សេងទៀតដែលពាក់ព័ន្ធនិងបញ្ហានេះ រួមមានៈ កង្វះវីតាមីន C ឬជំងឺរលាកថ្លើមធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU54JAH0O6IdKQErX1Nz_ehzvFV4Ws-G-I9l7_fMH-YUXXOiudhR0AxAErUiMHLsxw_8_6n_-ONmW4GsdoYEus7zCFUiCLISk6JobYbnp_RW6ot02E8d3F_S0E_0eG-1z3kA_oSbCMxdzcycVbr1DpF8hh2mSnVu5nXNy5FtHoljdrKVgZe-LjbUxWJ8y4/s2000/image_2025-08-21_10-06-05.png

5. បបូរមាត់ប្រែជាខ្មៅងងឹត
ជឿថានារីៗមួយចំនួនប្រហែលជាធ្លាប់ជួបហើយនូវបញ្ហានេះ។ បបូរមាត់មានពណ៌ខ្មៅខុសធម្មតា ឬមានចំណុចខ្មៅរួមជាមួយនឹងស្ងួត ប្រេះ ឬគ្មានសំណើម ប្រើផលិតផលថែរក្សាយ៉ាងណាក៏មិនបាត់ វាអាចជាប់ទាក់ទងទៅនឹងជំងឺមហារីកថ្លើម មហារីកក្រពះ ឬមហារីកមាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Sx0Xd1S6suxzLA8PmbE2NZXSWF6BS0ZuM5dIsv0jmuASLxIaawbk437kliuq2f-KRc_zxvDnRHyzYj7WoyqxkTrGIrF4u-AxVcFsLHroCFniMnUAYNhl_mR9wRtQf4L8XeCxmd72_aVy_SgJpEVzSNjfQ3jg9XdV_bhSGy5vgV-MZF4y9oKejZ8qrVwv/s691/image_2025-08-21_10-06-07.png

ទោះជាយ៉ាងណាសញ្ញា “ភាពខ្មៅខុសធម្មតា” នៅលើរាងកាយមិនមានន័យថាសុទ្ធតែជាជំងឺមហារីកឡើយ ប្រសិនបើការផ្លាស់ប្តូរទាំងនៃសញ្ញាទាំងនេះលឿន ឬអាចព្យាបាលដោយប្រើផលិតផលរក្សាសម្រស់បាន។ យ៉ាងណាមិញ ប្រសិនបើមានរោគសញ្ញាផ្សេងទៀតរួមជាមួយនឹងរោគសញ្ញាខាងលើ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាប់ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានហ្មត់ចត់ ជាងវាងទុកឲ្យជំងឺកាន់តែធ្ងន់ធ្ងរ និងពិបាកក្នុងការព្យាបាលទៅថ្ងៃក្រោយ៕