ណារ៉ាធីវ៉ាត់៖ ជម្លោះជាមួយប្រទេសជិតខាងផង ផ្ទៃក្នុងអុកឡុកផងធ្វើឲ្យថៃប្រុងជើងការកាន់ខ្លាំងឡើង ដោយយ៉ាងហោចណាស់មានមន្ត្រីស្ម័គ្រចិត្តរបស់ថៃ១នាក់ទៀតហើយ បានរងរបួសធ្ងន់ធ្ងរត្រូវបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែកដោយក្រុមផ្ដាច់ខ្លួនភាគខាងត្បូងដើម្បីវា.យប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យក្នុងស្រុក Tan Bai ប្រទេសថៃ កាលពីយប់ថ្ងៃទី២០ ខែសីហា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod បានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធ.ត់នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ នៅមូលដ្ឋានអង្គភាពការពារសង្កាត់ Sala Mai ដែលមានទីតាំងនៅជាប់ស្ថានីយប្រេងឥន្ធនៈផ្កាយរណប ក្នុងសង្កាត់ Ban Khok Ma Fueang ស្រុក Tak Bai ខេត្ត Narathiwat ។
សាក្សីក្នុងដែលបាននៅផ្ទាល់នឹងទីតាំងដែលមានការបំផ្ទុះនេះបានរៀបរាប់ថា អ្នកបំផ្ទុះនោះបានដាក់គ្រាប់បែ.កបង្កប់នៅរថយន្ត Toyota Yaris រួចបានបើកវាសំដៅចូលទៅប៉ុស្តិ៍ត្រួតពិនិត្យ Tan Bai ដោយផ្ទាល់ដើម្បីធ្វើការបំផ្ទុះ។ ក្រោយពេលរថយន្តផ្ទុះភ្លាមៗ មន្ត្រីថៃជាង១០នាក់ ដែលឈរជើងនៅមូលដ្ឋាន បានបើកការបា.ញ់ប្រហារទៅលើជនបង្កវិញ ប៉ុន្តែគេបានរត់គេចខ្លួនបាត់ស្រមោល។

គួរឲ្យដឹងថា ស្ថានភាពក្នុងប្រទេសរបស់ថៃនៅពេលនេះមានភាពវឹកវរជាខ្លាំង ជាពិសេសនៅតំបន់ភាគខាងត្បូង ដែលក្រុមផ្ដាច់ខ្លួនមូស្លីមម៉ាឡេបានអុកឡុកបង្ករហិង្សាប្រដាប់អាវុ.ធស្ទើជារៀងរាល់ថ្ងៃ។ កាលពីថ្ងៃទី១៦ ខែសីហា ថ្មីៗកន្លងទៅនេះ សកម្មប្រយុទ្ធប្រមាណពី ១០ ទៅ ១៥នាក់ បានចូលរួមក្នុងការវា.យប្រហារលើរោងចក្រគីមីមួយកន្លែងបណ្តាលឱ្យរោងចក្ររងការខូចខាត និងត្រូវផ្អាកប្រតិបត្តិការ។ 
ជាការឆ្លើយតប អាជ្ញាធរថៃបានដាក់ពង្រាយកម្លាំង និងរឹតបន្តឹងសន្តិសុខនៅតាមតំបន់ព្រំដែន និងចំណុចរសើបនានា ដើម្បីទប់ស្កាត់ការវាយប្រហារដែលអាចកើតមានឡើងទៀត។ តែទោះជាយ៉ាងណា អំពើហិង្សានៅខេត្តភាគខាងត្បូងរបស់ថៃនេះ បានក្លាយជាជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃរវាងរដ្ឋាភិបាលថៃ និងក្រុមបះបោរផ្តាច់ខ្លួន ដោយបើយោងតាមក្រុមស្រាវជ្រាវ Deep South Watch ជម្លោះនេះបានបណ្តាលឱ្យមនុស្សជាង ៧,៥០០នាក់ស្លាប់ និងជាង ១៣,៥០០នាក់ផ្សេងទៀតរងរបួស ចាប់តាំងពីឆ្នាំ២០០៤ មក៕










