យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាឱ្យដឹងថា ឥណ្ឌានឹងស្តារទំនាក់ទំនងល្អជាមួយចិនជាច្រើនផ្នែក ដូចជា ៖ បើកការហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញ ជំរុញពាណិជ្ជកម្ម ការវិនិយោគ ជួញដូរនៅតំបន់ព្រំដែន៣កន្លែង និងផ្តល់ភាពងាយស្រួលក្នុងការស្នើសុំទិដ្ឋាការ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlB3l2l0g10diWI-Uoajl9jleMKJlpdKxALjwrDwdZRxo6dLnx_JEhc04cI9QlMPNvbsVZiE5ziRmQTa_RJit2R-V8ljIZtwB7uXClmm_2MVOP_fi__Xx3DiFx601uYtposZf3P5AOad9h02Tsjh3KO7cfq602p501eXp_7s9a1OMCYR8kEY02yiePTSSC/s1200/image_2025-08-21_09-48-15%20(2).png
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាត្រូវបានចាត់ទុកថា គឺជាសញ្ញាវិជ្ជមានក្នុងការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយពីបានប្រឈមមុខ និងប៉ះទង្គិចនៅព្រំដែនកាលពីឆ្នាំ២០២០ ខណៈជើងហោះហើរត្រង់រវាងឥណ្ឌា-ចិនត្រូវបានផ្អាកដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7ViO9kTkARCmud2DcPZ0g4k0w90Ar41qAm122kiFqqKjBm91tWceEt77wQuh3xeQTRat1l4-s0o6joMX9w-idR-SKBkYnJXUEWEHCEPV04aXYfAFT6uSeZI8vCPGPYHJ-8qVOkJOvBQJStDGwPoSdwF-xK_hOYDVTN6Vv5muo0K80wwUFmXBJVhoJtvso/s714/photo_2025-08-20_15-50-14.jpg

ការចេញសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា គឺក្រោយពីលោក វាំង អ៊ី រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានធ្វើដំណើរទស្សនកិច្ចនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ចំនួន២ថ្ងៃ ដើម្បីចរចាជាមួយលោក Ajit Doval ទីប្រឹក្សាសន្តិសុខជាតិរបស់ឥណ្ឌា ស្តីពីការបញ្ចប់ជម្លោះព្រំដែនដែលអូសបន្លាយពេលជាច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj94sfJf69MWv8JSULPhCDIPRAUk3Kbq3PvqpQiqdaq3yWGt35Gvb82_xySTW0-qOGcrD_BE0k9rONOEDO-lei7RnqqlLjj0j_rCHDROPoomu2nln8O7CSBoP-rZ26Xg3785SeJzb3X_GftutNuw1i2Q-Soldv0AA06VLCgwnzOpyT6u1dQN8wsrePk2P_6/s976/image_2025-08-21_09-48-15%20(3).png

មន្ត្រីក្រសួងការបរទេសឥណ្ឌាបញ្ជាក់ថា ការចរចាបញ្ចប់ជម្លោះព្រំដែនបានលើកឡើងពីប្រធានបទជាច្រើនពាក់ព័ន្ធនឹងការដកថយកម្លាំងកងទ័ពទាំងពីរប្រទេសចេញពីតំបន់ជម្លោះនៅជួរភ្នំហិម៉ាឡៃ ការកំណត់ និងបោះបង្គោលព្រំដែន រួមទាំងពិភាក្សាពីកិច្ចការព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnxsypvGL_ehCIoXu3hN0kUaT9DOUcYxjwZLsR_DC5GunvIQO7SuOIPcKg2qbFImBnzIOmw2oVsjpbZyV8oDFDTk3l6YlknlESSIbx_isqLZyKdBUnfqmhCTY38LGIP9-oQlo5v_vyWqCiDBoSQkSGefpvj07ENQ6B6-TlQXzyx9sLTsE2sD3t1ljFBk_e/s780/image_2025-08-21_09-48-15.png

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនដែលផ្សព្វផ្សាយនៅថ្ងៃទី២០ ខែសីហា គឺចិន និងឥណ្ឌា បានព្រមព្រៀងគ្នាបង្កើតក្រុមការងារពិភាក្សា និងសម្របសម្រួលកិច្ចការព្រំដែន ក៏ដូចជាជំរុញការចរចាព្រំដែន ។ យន្តការនេះនឹងពង្រីកការចរចាពីតំបន់ព្រំដែនខាងកើត និងកណ្តាល ហើយប្រទេសទាំងពីរនឹងចរចាជាថ្មីពីព្រំដែនខាងលិច ដែលការចរចា គឺនៅចិន ក្នុងឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi82V6IF50ff94QiosHBX_2CSw_rE5N2TPx71-W7MVfK5voe8tPwd2tJ-bpz-teui416X3TFg2Su5s0SFC7J54oubS3TCzO0508pJq5Dg1wrXAVbajQ2afyHejvx7HDtbxRK7oUIqIBRR9hsQe9G8RoyFQzRNNsWWDLmvxP-Iv45OFx2ghffo8CPOJcVNoW/s1024/image_2025-08-21_09-48-17.png
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសរសេរក្នុងបណ្តាញសង្គម X ក្រោយពីជជែកជាមួយលោក វាំង អ៊ី រដ្ឋមន្ត្រីក្រសួងការបរទេសចិន ថា ទំនាក់ទំនងមានស្ថិរភាពរវាងឥណ្ឌា-ចិន នឹងមានសារៈសំខាន់សម្រាប់សន្តិភាព និងការរីកចម្រើនទាំងក្នុងតំបន់ ក៏ដូចជាពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzwC5jBkOhyphenhyphenPuhZCct5MWZdpg3aJiFMpsJGlsBqz5jqSDWvP5PGHfnMegp2TRdBQ4q44qlVKuKgcun6qiVcc7_j9s5qhraS6Gy2BLUJMpwv0z8qEmb-1lVUb8LuSjKl2-ScCb9ubNLvOYB_gz5uwmShdXv8uzE2qOo80_SrVoKLNOZ-jhdbPHzA0asXMd_/s2048/image_2025-08-21_09-48-16.png

គួរបញ្ជាក់ថា ការព្យាយាមពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺស្របពេលពុំអាចទាយទុកជាមុនពីគោលនយោបាយការបរទេសរបស់លោក Donald Trump ប្រធានាធិបតីអាមេរិក ។ ថ្មីៗនេះ ឥណ្ឌាប្រឈមនឹងការដំឡើងពន្ធទំនិញនាំចូលអាមេរិកខ្ពស់ ដោយសារឥណ្ឌាពុំបញ្ឈប់ទិញប្រេងឥន្ធនៈពីរុស្ស៊ី ៕