ប្រទេសថៃ ៖ ក្រោយពីចោទប្រកាន់លោក Michel Alfaro ជាបុគ្គលដែលកម្ពុជាជួលឱ្យផ្សាយព័ត៌មានមិនពិតពីថៃ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជិរ៉ាយុ ហួងសាប់ បានប្រកាសហៅលោក Alfaro ឱ្យមកផ្សាយពីថៃម្តង ។ ប៉ុន្តែការប្រកាសនេះមិនបាន១ថ្ងៃផង បន្ទាប់ពីលោក Alfaro យល់ព្រមទៅថៃតាមសំណើ បែរជាអ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះមិនឱ្យលោក Alfaro ទៅជាន់ដីថៃទៅវិញ ហើយថា នឹងហៅសារព័ត៌មានលំដាប់ពិភពលោកផ្សេងៗទៅមើលកន្លែងខូចខាតនៅខេត្តសុរិន្ទ ។
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជិរ៉ាយុ ហួងសាប់ នឹងពុំហៅលោក Michel Alfaro មកផ្សាយពីថៃ និងពុំចាំបាច់មកជាន់ទឹកដីថៃទេ ព្រមទាំងចោទប្រកាន់លោក Michel Alfaro ជាបុគ្គលដែលកម្ពុជាជួលឱ្យផ្សាយព័ត៌មានមិនពិតពីថៃ ។ រដ្ឋាភិបាលថៃនឹងហៅសារព័ត៌មានលំដាប់ពិភពលោកផ្សេងៗទៅមើលកន្លែងខូចខាតនៅខេត្តសុរិន្ទ ។
.jpg)
អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ លោក ជិរ៉ាយុ ហួងសាប់ បាននិយាយនៅថ្ងៃទី១៧ ខែសីហា ថា រដ្ឋាភិបាលថៃនឹងហៅសារព័ត៌មានលំដាប់ពិភពលោកផ្សេងៗទៅមើលកន្លែងរបស់កងកម្លាំងស៊ុណារី ខេត្តសុរិន្ទ នៅសប្តាហ៍ទី៣ ខែសីហា ហើយកងទ័ពថៃនឹងនាំសារព័ត៌មានពិភពលោកទៅមើលកន្លែងខូចខាតដោយសារអាវុធកម្ពុជា ដូចជា ៖ មន្ទីរពេទ្យ សាលារៀន និងតំបន់ស៊ីវិល ។ រួចហើយ កងទ័ពថៃនឹងនាំសារព័ត៌មានពិភពលោកទៅមើលកន្លែងផ្ទុះមីន និងការបោសសម្អាតមីនដោយក្រុម TMAC ដែលថៃចោទប្រកាន់ថា កងទ័ពកម្ពុជាបង្កប់មីនថ្មីលើទឹកដីខ្លួន ។
.png)
លោក ជីរ៉ាយុ និយាយបំភ្លៃការពិតថា កម្ពុជាបានរៀបចំឆាកល្ខោនឱ្យលោក Michel Alfaro ជនជាតិអាមេរិក ដែលហៅខ្លួនឯងជាអ្នកសារព័ត៌មានរបស់សេតវិមានសហរដ្ឋអាមេរិក មកពីផ្សាយព័ត៌មានផ្ទាល់ពីតំបន់រងគ្រោះនៅកម្ពុជា និងចោទប្រកាន់ថៃប្រើប្រាស់អំពើហិង្សា ។ ថ្មីៗនេះ លោកបានអញ្ជើញលោក Michel Alfaro អ្នកសារព័ត៌មានអាមេរិកមកផ្សាយពីថៃម្តងដើម្បីឱ្យឃើញកន្លែងរងគ្រោះ ។

លោក ជីរ៉ាយុ ចោទប្រកាន់ថា លោក Alfaro ផ្សាយព័ត៌មានផ្ទាល់ពីតំបន់រងគ្រោះនៅកម្ពុជា គឺជាការកុហកលាពណ៌ថៃទៅកាន់ពិភពលោក និងរាយការណ៍ទៅប្រធានាធិបតីអាមេរិក លោក Donald Trump ។ ហេតុនេះ ទើបលោក ជីរ៉ាយុ ចង់ហៅអ្នកសារព័ត៌មានអាមេរិករូបនេះមកផ្សាយពីថៃ និងនាំលោកទៅមើលសាលារៀន មន្ទីរពេទ្យដែលថៃចោទកងទ័ពកម្ពុជាធ្វើឱ្យខូចខាត ។
.jpg)
អ្នកនាំពាក្យរដ្ឋាភិបាលថៃចោទប្រកាន់ទៀតថា លោក Alfaro គ្រាន់តែជាអ្នកសារព័ត៌មានអាមេរិកដែលកម្ពុជាជួលមកផ្សាយប៉ុណ្ណោះ ហើយលោកថា លោក Alfaro ពុំមែនជាអ្នកសារព័ត៌មានរបស់សេតវិមានសហរដ្ឋអាមេរិកទេ ទើបថៃពុំហៅលោក Alfaro មកជាន់ទឹកដីថៃ ។.jpg)
គួរបញ្ជាក់ថា លោក Michel Alfaro ជាអ្នកសារព័ត៌មានរបស់សេតវិមានសហរដ្ឋអាមេរិក បានអញ្ជើញទៅដល់ទីតាំងជាក់ស្តែងនៅព្រំដែនកម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ ដើម្បីឈ្វេងយល់ពីការពិតជាក់ស្តែងផ្សព្វផ្សាយទៅកាន់ពិភពលោក ។ លោកបានផ្សាយបន្តផ្ទាល់ពីតំបន់រងគ្រោះនៅកម្ពុជាទាំងភ្លៀងថា ពលរដ្ឋកម្ពុជាត្រូវការសន្តិភាព ក្មេងត្រូវការជម្រក និងការសិក្សា ហើយលោកនឹងបង្ហាញរូបភាព រួមទាំងវីដេអូការពិតពីអ្វីដែលកើតមានប្រាប់ទៅប្រធានាធិបតីអាមេរិក ។

លោក Alfaro និយាយថា ថៃជ្រើសរើសសង្គ្រាម ហើយលោកចង់បញ្ជាក់ទៅមិត្តភក្តិទាំងអស់មកឈ្វេងយល់ការពិត និងត្រូវធ្វើអ្វីម្យ៉ាង ជាពិសេស ប្រឆាំងនឹងអំពើអាក្រក់របស់ថៃ ។ លំនៅឋានរបស់ពលរដ្ឋកម្ពុជាត្រូវបានថៃរំលោភយក ហើយលោកនឹងស្នើឱ្យលោក Elon Musk បើកប្រព័ន្ធ Settle lite ដើម្បីមើលការពិត ពីព្រោះថៃជាអ្នកបង្កើតបញ្ហាទាំងអស់ និងបំពានកម្ពុជា ៕










