ពាក្យសម្តីរបស់អ្នកលក់អនឡាញ Love Riya ដែលមានឈ្មោះពិតថា ឆេង ស្រីរ័ត្ន មានងារជាឧកញ៉ា ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមហ្វេកប៊ុករិះគន់ចាស់ដៃពីពាក្យសម្តីរបស់អ្នកលក់អនឡាញរូបនេះអំពីការលក់ផលិតផលថៃ។ គ្មានមនសិការជាតិគិតតែប្រយោជន៍ផ្ទាល់ខ្លួនជាធំរបស់ Love Riya នេះ តារាចម្រៀង ពេជ្រ សោភា និង សុគន្ធ និសា ក៏ទប់ចិត្តមិនជាប់រិះគន់និងផ្លោងពាក្យសម្តីទៅកាន់អ្នកលក់អនឡាញរូបនេះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtFxY6_VAua3MqVQrjnWLTGpnjNFSbTfQ3sWXiIv6iHnzr7fHtRnTrNFEdlAj11b5eY-kMCnStHD_x0hklDQvJMf7OoAww2P89MbVCuVz9smtTrT3n1X4SqDzv5y_kVlC15YONcZPo5wqaSqOuPo_Zb7FddVjqLnN_fBZ5lbnt4ay_QaY0Y0s4qcE4EaJX/s1440/image_2025-08-14_09-09-41.png
ថ្មីៗនេះមានការចែករំលែកជាច្រើនពីពាក្យសម្តីរបស់ Love Riya ដែលអ្នកលក់អនឡាញរូបនេះបាននិយាយថា «ប្រសិនជានាងអាចយកមកលក់បានគឺនៅតែយកមកលក់ប្រសិនជានាងនៅតែមានសិទ្ធិយកមកលក់បាន ហើយអ្នកទិញមានសិទ្ធិទិញឬមិនទិញគឺមានសិទ្ធិបិទហោបៅនោះទេ ហើយមិនចាំបាច់មានអ្នកណាមកនិយាយថាឈប់ប្រើរបស់ផ្ទះលេខ២ លេខ៣ អ្វីទេគឺនាងមិនខ្វល់»។ ពាក្យសម្តីដែលកាត់ចេញពី Live នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះប្រតិកម្មយ៉ាងខ្លាំងខណៈអ្នកមួយចំនួនដែលធ្លាប់ទិញផលិតផលរបស់ Love Riya ក៏បានគម្រាមថាលែងជួយទិញនាងតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFtIdAS3QNz1g9V2L8KGz759-D5dc9MxJ3TQsYE-bPZj6ybEcSM_4Q9iojF-AmG3SKeZTAjrtnhvqWW15sWs1Bu0CVDkpBE4ErpwzWdI0ENHM42svXFGx_DTiwVujLTf9_8mAR8DoANdDC3-m4dLG3hda7_gflOqjht22sbo8NE0Hmv8iMH90juSPhMaWs/s1440/image_2025-08-14_09-09-43%20(2).png

មិនត្រឹមតែមហាជនទូទៅទេដែលប្រតិកម្មពាក្យសម្តីរបស់អ្នកលក់អនឡាញរូបនេះ ប៉ុន្តែមានអ្នកសិល្បៈមួយចំនួនរួមទាំងអ្នកលក់អនឡាញដទៃទៀតក៏មិនពេញចិត្តចំពោះទង្វើរបស់ Love Riya ផងដែរ។ ជាក់ស្តែងតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា រួមទាំង សុគន្ធ និសា ដែលមហាជនកម្រឃើញអ្នកទាំងពីរប្រើពាក្យធ្ងន់ៗក៏ទប់ចិត្តមិនជាប់រិះគន់ Love Riya ដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnJU7KYvhqLtmJa7Piel2CI2ud9Q8h1FM2eAmUL3Gl-tbrUgrqnpOx0OrmI01VXnY2e1Ar6jANdPzRDXVoDtz3tgXYKfL8yaBelpNkBzYu0KW47vdn3SB5PDkSD_-SKWJafR6y0aBMOc9o9gX4eVKDAfoauth0lZGuXIH5Zh5ipY2J1kxUEI-DOeITR65j/s1800/image_2025-08-14_13-37-01.png

តារាចម្រៀង ពេជ្រ សោភា បានចែករំលែកឃ្លីបវីដេអូរបស់ Love Riya ដោយបានបន្ថែមចំណងជើងថា «មានលេខឱ្យគាត់ទេ ?»។ តារាចម្រៀង សុគន្ធ និសា ក៏បានចូលទៅបញ្ចេញមតិថា «គ្មានលេខដាក់ទេ ព្រោះថោកអស់លេខដាក់» ខណៈ ពេជ្រ សោភា បានឆ្លើយតបវិញថា «ចឹងមានតែដាក់លេខថោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWd6Miv2B01doH1YpioISbFwKOUzmMopl7GI3_SaQQA9FblE-WCpiCrFUFu_7FLpTQdpSsrXy7bHsDphs6PEEB1pfVqPA4DvYsWFlXsQwzxM-plAn0wGu195H5PEdqPCjb5UJMbH5tbFyir99RTUZA62rHkpL2oDBz7TE0YBezOmNaFI3sV9ETIvqxaAh6/s1800/image_2025-08-14_09-09-45.png

កាលពីកន្លងមកនេះ គេបានឃើញតារាចម្រៀងទាំងពីររូបប្រតិកម្មតែពាក្យសម្តីខាងផ្ទះលេខ២ប៉ុណ្ណោះ ប៉ុន្តែពាក្យសម្តីរបស់ Love Riya ដែលគ្មានមនសិការជាតិនៅតែគាំទ្រលក់ផលិតផលសៀមមិនខ្វល់ពីអាយុជីវិតកងទ័ពពលី ប្រជាជនរាប់ម៉ឺននាក់រងគ្រោះដោយសារតែការឈ្លានពានពីថៃនេះគឺបានជំរុញឱ្យ តារាចម្រៀង ពេជ្រ សោភា និង សុគន្ធ និសា ផ្លោងពាក្យសម្តីទៅកាន់ Love Riya តែម្តង៕