ដ្បិតតែកម្ពុជាហាមឃាត់ការនាំចូល បន្លែ ផ្លែឈើ ប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈពីប្រទេសថៃ ហើយបណ្តាទំនិញផ្សេងទៀតនៅតែអាចនាំចូលមកកម្ពុជាបានក្តី ប៉ុន្តែអ្វីដែលជាចំណុចសំខាន់នោះគឺឆន្ទៈរបស់ប្រជាពលរដ្ឋគ្រប់រូបសម្រេចចិត្តទិញឬក៏អត់។ ងាកមកកាន់ពិធីករល្បីឈ្មោះ ជា វណ្ណារិទ្ធ ក៏បានបញ្ចេញទស្សនៈរបស់ខ្លួនដែរថាចង់រក្សាការពារទឹកដីរបស់ខ្លួនដោយគ្មានការបង្ហូរឈាមនោះគឺឈប់ប្រើផលិតផលរបស់សៀមតទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0FzIygh32aSa3-_wasiI1CIw-TNN0UBZov6XJim10ImDw_490m9LvZO4ZMrsX0IF3CpU1qsoWJRz_kd-0ksuXIS0Lv52gF4ubfHaAFPI3cgTbyHRLg_uQPQt1X5BHj2LeabhhkEoBddoJQFidrEA3kXIPEwgnJKT7hviHHFaDJDhWSd5Pq6Rp9t16d1wI/s1920/image_2025-07-07_08-49-39.png
នាពេលបច្ចុប្បន្ននេះស្របពេលពលរដ្ឋកម្ពុជារងនូវការឈឺចាប់ពីការឈ្លានពានរបស់ប្រទេសថៃ គេសង្កេតឃើញថាពលរដ្ឋភាគច្រើនសម្រេចចិត្តឈប់ប្រើប្រាស់ និងលក់ផលិតផលរបស់ប្រទេសថៃ។ មិនត្រឹមតែនៅក្នុងស្រុកប៉ុណ្ណោះទេសូម្បីតែពលរដ្ឋខ្មែររស់នៅក្រៅប្រទេសមួយចំនួនគឺជៀសផលិតផលសៀមតាមតែអាចធ្វើទៅបានបំផុត។ ការស្រុះដៃគ្នារបស់ប្រជាពលរដ្ឋ បុគ្គលល្បីឈ្មោះប្រកាសឈប់ផ្សព្វផ្សាយផលិតផលសៀម គឺជាសញ្ញាវិជ្ជមានមួយដែលផលិតផលក្នុងស្រុកនឹងមានការរីកចម្រើនជាបន្តបន្ទាប់ហើយថៃនឹងខាតបង់ធំមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi18eDswDipFevgyEBEgxnJp8HLwhbw_jJn5QF92WVYqI-LWXROTHIdNp9rejnpiBl4NHMTDoUc0SLpa2ij7b_2YhoOx7HlvFPtrA0jqKM1PLhSDkQiApXU9bKyzjV1XgReT34mSM_dKUMjgzDsEVVrHjDLgOwfCGSwCQCrYn7DxniuBYkIRFLO1etawv0V/s1920/image_2025-08-13_09-47-42.png

ជាមួយនឹងការពហិកាផលិតផលរបស់ប្រទេសថៃ ពិធីករ ជា វណ្ណារិទ្ធ បានលើកឡើងនៅលើបណ្តាញសង្គមថា «បើចង់រក្សាការពារកម្ពុជាពីការឈ្លានពានរបស់សៀម ដោយមិនប្រើកំលាំងបង្ហូរឈាម គឺឈប់ប្រើផលិតផលសៀម ឈប់ចិញ្ចឹមសៀមទៀត យើងទេជាអ្នកផ្តាច់ដង្ហើមសេដ្ឋកិច្ចសៀម ប្រជាជននៅគ្រប់វិស័យរបស់សៀម មិនថាពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល គ្រប់វិស័យដែលពឹងលើកម្លាំងពលករខ្មែរ នឹងក្រោកឡើងតវ៉ាជាមួយរដ្ឋាភិបាលសៀម..នេះគេហៅផ្តាច់ច្រកដង្ហើមរបស់សៀម មិនឱ្យដកកើត ទំរាំរកដង្ហើមជំនួសបាននៅយូរទៀត ព្រោះសៀមរកក្បាលមិនឃើញ ដងខ្លួនដៃជើង មិនស្តាប់គ្នា គេគ្មានសម្លេងរួមដូចយើងទេ សាកមើលមួយប្រាវទៅ បងប្អូនអើយ។ មើលរឿងពិតជាក់ស្តែង រដ្ឋមន្ត្រីពាណិជ្ជកម្មសៀម រត់រកឡាវឱ្យជួយ ដើម្បីបើកច្រក នាំទំនិញសៀមចូលតាមឡាវមកកម្ពុជា ព្រោះមិនចឹងទំនិញសៀមចាករកច្រកចេញមិនឃើញទេ»៕