កំពូលតារាចម្រៀងដ៏មានឈ្មោះបោះសំឡេងប្រចាំប្រទេសអ្នកនាង ឱក សុគន្ធកញ្ញា បានលើកឡើងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថាបេះដូងខ្មែរគឺពោរពេញទៅដោយសច្ចធម៌ គុណធម៌ ស្អាតស្អំ មិនភូតកុហក មិនចេះសម្តែង។ តារាចម្រៀងរូបនេះថាកម្ពុជាអង់អាចក្លាហាន ព្រោះបេះដូងយើងលោតក្នុងចង្វាក់តែមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8VC4_tmFijMgMg2CZj5s9XId-wt-1mEGlSZ9d_OYysh-N6KsO9u9b_lgahrC3cFgy0KDyBcGkZKR2xXnkXGr7dmQjhWwPYeod6wZfQIjfK_kg682XK5fkEStIihe-QQ0LUCspy-eYvTVH-RFtJGT4p_Yp-o8oJGJFBApocaVBbBAS3R1P4IPPnUlEto05/s2048/image_2025-08-13_09-01-18.png
ចាប់តាំងពីមានជម្លោះព្រំដែនក្តៅគគុករវាងប្រទេសកម្ពុជានិងថៃមករហូតមកទល់ពេលនេះមានស្ថានភាពធូរស្រាលបន្តិចក្តីប្រជាពលរដ្ឋខ្មែរនៅតែមានភាពសាមគ្គីជាធ្លុងមួយនៅតែបន្តជួយជាស្បៀងនិងសម្ភារៈផ្សេងៗទៅដល់ជនភៀសសឹកនិងកងទ័ពជួរមុខដដែល។ ការសាមគ្គីគ្នារបស់ប្រជាជនខ្មែរទាំងជួរមុខនិងជួរក្រោយស្រុះដៃគ្នានេះហើយទើបធ្វើឱ្យសត្រូវឈ្លានពានមិនស្រួលចិត្តខិតខំរកកលល្បិចគ្រប់សព្វបែបយ៉ាងណាដូចជារឿងល្ខោនជាពិសេសគឺការជាន់មីនដែលជាស្ទាយ៍ដដែលៗរបស់សត្រូវឈ្លានពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrIjvOWumB4zkg3zagR4rrDS82pGtL_wMdc4qK6GGc5vTyQj30p-y5NUIXdJSYVh-UgXy0Sldq9RDWKJxzNSWnnlvt2TzcwKN8qu8EJ2vxRMJZEMsKSpGhLlODjabVEBCoEYV8nKPvKEfKk1bc67-mKa2qOW6OswOGKCBfqRLUopAWlaP5y3Nwe1-k5fD4/s960/image_2025-08-13_09-01-20.png

ជាប្រទេសតូចមានបេះដូងស្លូតត្រង់ពោរពេញដោយភាពអង់អាចតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានលើកឡើងថាបេះដូងខ្មែរគឺស្អាតស្អំមិនចេះសម្តែងនោះទេ។ អ្នកនាង បានរៀបរាប់ថា «បេះដូងខ្មែរ ឈាមខ្មែរ ពោរពេញទៅដោយសច្ចធម៌ គុណធម៌ ស្អាតស្អំ មិនកុហកភូតភរ មិនក្លែងបន្លំ មិនចេះសម្តែង។ ព្រោះគ្រប់យ៉ាង កូនខ្មែរ ប្រជាជនខ្មែរ ធ្វើចេញពីចិត្ត សាមគ្គីភាព ស្រឡាញ់ និងឱ្យតម្លៃគ្នា មិនថាក្នុងកាលៈទេសៈ បែបណា ពួកយើងបានខិតខំ លះបង់កម្លាំងកាយចិត្ត ទោះជាមើលទៅមិនអស្ចារ្យនៅក្នុងការគិតរបស់នរណាម្នាក់ក្នុងចំណោម ១៧.៨ លាននាក់ តែពួកយើងបានធ្វើវាចេញពីចិត្តដើម្បីជាចំណែកមួយក្នុងប្រទេសជាតិនាពេលនេះ»។ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះបានសង្កត់ធ្ងន់ថា «កម្ពុជាអង់អាចក្លាហាន ព្រោះបេះដូងយើងលោតក្នុងចង្វាក់តែមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUwwrMGAwQbMFrWh8xi_-_KdswtJOkcpwoXEUHOAMBLbd-sxRc5Y13-8faf-KLJlo_DurNTpsQDOHBV6VCUMc16YY8kWX4XYRZ5sv_qkTIxYKrOVXgRe4yAJkacFUFvGCOzsudqnph9InQT_p9XclTFbjbmAd3PZBS-ZlPE004pfLMUswAcIyt9e6psP0G/s1440/image_2025-08-13_09-01-21.png

គួរបញ្ជាក់ផងដែរថា នៅពេលមានរឿងក្តៅគគុកតារាចម្រៀង ឱក សុគន្ធកញ្ញា កំពុងស្ថិតនៅប្រទេសអូស្ត្រាលី ហើយបានប្រើប្រាស់សំឡេងរបស់ខ្លួនជាមួយនឹងពលរដ្ឋខ្មែររស់នៅទីនោះបញ្ជាក់ទៅកាន់ពិភពលោកថាប្រទេសកម្ពុជាត្រូវការសន្តិភាពមិនត្រូវការសង្គ្រាមនោះទេ។ នៅពេលវិលត្រឡប់មកវិញតារាចម្រៀង ឱក សុគន្ធកញ្ញា ញាប់ដៃញាប់ជើងនាំយកស្បៀងជួយទៅដល់វីរកងទ័ពផងដែរ៕