បទ «១សីហា» វាលើសពីបទចម្រៀងទូទៅប៉ុន្តែបានបង្ហាញនូវភាពឈឺចាប់របស់ពលរដ្ឋខ្មែរទៅកាន់ពិភពលោក។ មិនតែទស្សនិកជនជាយុវវ័យដែលស្តាប់បទនេះហើយរំជួលចិត្តប៉ុណ្ណោះទេសូម្បីតែលោកតាម្នាក់ក៏ស្រក់ទឹកភ្នែកដូចគ្នាដោយសារតែបទចម្រៀងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiwug6NS6kktG__LVSz4Tx7gf_SqYB-NN1Tb8vzJUdYZDuCRI0cLosGxM2qXak7ZxSqcz1h3W-ppDRJKc0v8zWwIeQGj7PnnAqhMyJ-8ygnrOkmInLgniQ4UfM0SzUnwa8HWyozoiV1T-xpne8cFTBtuuBTDtfr4uDZDOzjMTQCqlo_PeYuYsd97NjQNni/s852/image_2025-08-01_09-03-25%20(3).png

កាលពីថ្ងៃទី៨ សីហា មានគណនីហ្វេកប៊ុកមួយឈ្មោះថា «ឡេង គីមហេង» បានបង្ហោះវីដេអូជាមួយនឹងចំណងជើងថា «ទូតស្តាប់បទបងវណ្ណដាត្រូវចិត្ត»។ វីដេអូនេះបានបង្ហាញសកម្មភាពរបស់លោកដែលកំពុងអង្គុយក្នុងអង្រឹងដោយក្បែរនោះមានវិទ្យុមួយដែលកំពុងបន្លឺបទ «១សីហា» របស់ វណ្ណដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmGRqIv3Y_CLt216YZLMVfdAVl_u25-tv20dCkrG8iGK2wJf9vUp7B4KyGKABHHP9F2eVnvDN6GCY9QHDgX37DJPNmnYIVs45EetTa787zYZ4QK0rUXxRmmPsm7P9fgvegV4Q9rdoP2B1lk4IUwznLxmDFOrVNa5PqKNNaUAC809RhnZP-TFx3MawwsRIg/s2048/image_2025-08-04_11-29-11.png

ទោះបីជារូបភាពមើលឃើញតែពីក្រោយខ្នងក្តីប៉ុន្តែហាក់ស្តែងឱ្យឃើញលោកតាមានទុក្ខព្រួយមិនខុសពីកូនៗចៅៗឡើយ ដែលកំពុងកង្វក់រឿងប្រទេសជាតិជួយទុក្ខសង្គ្រាម ឈឺចាប់នូវអ្វីដែលថៃធ្វើដាក់ខ្មែរព្រោះលោកតាក៏ធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមក្នុងជីវិតមកហើយ។ ភាពរំជួលចិត្តរបស់លោកតាក៏បានដឹងឮដល់តារារ៉េប វណ្ណដា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtmqLon1Aoz5YZNCCsd4-yuVOnAlSpn8wAHVgRp_Of4j1oy9oWCrJoR4GRJSwVebgIC-7aKXjwU9M2ySFCrA1j_yDf7jXaZ8FtKaJUIHo9tIplAZJJeAFtcYdYD85FLWUlXF6aI2JFy2wWZNRnooPt6zGUC7I_u3GrU9vWfDs33lavjPl8D-E-qXNOgKAK/s2048/image_2025-08-04_11-29-09.png

នៅថ្ងៃទី៩ សីហា វណ្ណដា បានយកគណនីហ្វេកប៊ុកផ្ទាល់ខ្លួនចែករំលែកបន្តគណនីខាងលើជាមួយនឹងកាយវិការសំពះ ដែលបង្ហាញពីទឹកចិត្តការគោរពមកកាន់លោកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinYiyhuDj6BPMxhJin49hQAn_RCcegtJnqkEyppfYCxK_WxJ4loxlytvWrBQj4Tp7ianRXrsHnVzA5lXFC7P0x81yafZijQy50FC54Hs-lIE8rUiqj93MXnYT9FKdeQ9olqltyScY0u_G0Fa34eDn0QKacVGk4J2ZkdhzoKYfRZaValHOICtflLUExkUHN/s2048/image_2025-07-29_11-17-35.png

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការចេញផ្សាយបទចម្រៀង ១សីហា មានការស្តាប់ជាង៤លានដងនៅលើយូធូប និង ជាង២២លានដងនៅលើហ្វេកប៊ុកគិតត្រឹមល្ងាចថ្ងៃទី៩ សីហា។ បទចម្រៀងដ៏មានអត្ថន័យរបស់ វណ្ណដា បានជ្រួលជ្រាបយ៉ាងខ្លាំងទៅកាន់ពិភពលោកដោយមានអ្នកធ្វើ Reaction បរទេសជាច្រើនបានយកបទនេះទៅធ្វើជាវីដេអូហើយបានបង្ហាញការអាណិតអាសូរមកកាន់ប្រទេសកម្ពុជាដោយសង្ឃឹមថានឹងទទួលបានសុខសន្តិភាពពេញលេញវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmNSP5PCh-LoxD2vkET8ANBYUMRx2ypIOAY8EhtX1G5IQGJ-YyvdiPcNVZ9tSl1r5iO-M8poyeMJ7UuJHZGyuGfZfj5oW7rDrBPno6YoW3F1eZwS7VEaK2_KnhGlTdO_NKhjhafbMfd658AAXBpvkydYuNeBpMNRdYhkCWefna4-9wOZbmpNzp7ft8bBqh/s2048/image_2025-07-29_11-17-37.png

ផ្នែកបញ្ចេញមតិយោបល់លើយូធូបរបស់ វណ្ណដា មានប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមយូធូបមកពីប្រទេសជាច្រើនដូចជា អៀរឡង់ បារាំង វៀតណាម អាម៉េរិក អ៊ីតាលី អូស្តា្រលី ឡាវ ចិន ជប៉ុន ឥណ្ឌូនេស៊ី ស៊ុយអែត ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌា រុស្សី និងមានប្រទេសជាច្រើនទៀតបង្ហាញគោលជំហរឈរជាមួយកម្ពុជា៕