ថ្មីៗនេះ ហ្វីយ៉ាតា បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បាននិយាយពីទង្វើរបស់ Anne Thongprasom និងតារាពីររូបផ្សេងទៀតដែលបង្ហាញសកម្មភាពមិនគប្បី អមនុស្សធម៌។ ទោះយ៉ាងណាវីដេអូដែល ហ្វីយ៉ាតា តតាំងទៅកាន់តារាថៃស្រាប់តែទទួលបានការព្រមានពីក្រុមហ៊ុនទិកតុក ខណៈនេះមិនមែនជាលើកទី១នោះទេដែល ហ្វីយ៉ាតា ចេញមុខតតាំងជាមួយតារាថៃពោលគឺនាងបានចេញតតាំងម្តងកាលពីឆ្នាំ២០១៥រហូតដល់មានការសូមទោសមកប្រជាជនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0_1msZ30ME7Kh5qSCAkRjZGvdbvr3Za9Ks0xQodZeR57m9ZQK1pnMB2mFTfwu6mfmeSeto8NB4YkyuRipHkWEYp_e_ez5REPDwnXWBiMrbjiXrO4v0Kkem7Vey75BZRwtFu1jb5blNBsDoDqP7jmNQwWf5Jb1CkzwOFXdBv1Q8ymYWtu24yEGK7bKaWjv/s2048/image_2025-08-06_09-24-04.png

កាលពីយប់ថ្ងៃទី៥ សីហា ហ្វីយ៉ាតា បានចេញវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ស្ទាវស្រលាញ់ជាតិសេរីចាស់ណា មិនមែនទើបតែពេលនេះទេ…»។ នៅក្នុងវីដេអូ បេក្ខភាពបវរកញ្ញារូបនេះបាននិយាយថា វីដេអូទិកតុករបស់នាងនិយាយអំពី Anne Thongprasom ត្រូវបាន Report ហើយមិនដឹងទទួលបានមកវិញឬអត់ទេ។ ជាមួយគ្នានេះ ហ្វីយ៉ាតា បានរម្លឹកកាលពីឆ្នាំ២០១៥ ពេលដែលនាងចេញតតាំងជាមួយនឹងតារាថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXI7WOf1uBDT8jOE54jzyBc2dQ19oyj-Z79RsrBoebdfUTec9r9icojP5xxN4X2pgTgPWEQvK-zLZVFYP6Nej70BRypuvT4gCTOc-PFeVtEBM0yVW3V1rKryDoGBkH8GWQEnBXbiHmssZV_OcQFz9qPEvFxPqcvtqzfUuw3DExQAp3ZDv9ks9nMc5mXjRj/s1350/image_2025-08-06_09-24-12%20(2).png
កាលពីឆ្នាំ២០១៥ តារាថៃបានរៀបចំកម្មវិធីខួបកំណើតដោយអ្នកចូលរួមគឺមានការតែងខ្លួនបែបបវរកញ្ញា។ តារាដែលចូលរួមគឺបានស្លៀកពាក់ស្អាតជាបវរកញ្ញានៅប្រទេសផ្សេងៗ ប៉ុន្តែមានប្អូនស្រីរបស់តារាថៃម្នាក់តែងខ្លួនជាបវរកញ្ញាខ្មែរ ប៉ុន្តែមិនមែនតែងខ្លួនឱ្យស្អាតដូចគេផ្សេងទេ គឺតែងខ្លួនបែបខ្មោច ព្រាយបិសាច ពាក់ក្រចកវែងៗ បង្ហាញថាជា Miss Cambodia។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSX7SEebskxSWrJmXOt65EVkyZcvFOopqQHtdZBsCR9e8MD1_5PBJjVPY_q64SX1CzylS6zt6JN1Fqb24KD-ETf64ddoIpsj06vW0sM1tF3A9MlAxEh90Z38cSMJxIUzB9ryJpkQBm36sUc04uLfLVu_UxdNa_eFUrBys6cOFTDB_QX5iL3cNg6kjgkKrg/s2048/image_2025-08-06_09-24-05.png

ហ្វីយ៉ាតា បានបន្ថែមទៀតថា អំឡុងពេលនោះមានបងប្អូនជាច្រើនផ្ញើសារជូនដំណឹងឱ្យនាងខណៈពេលនោះនាងក៏កំពុងសិក្សាក្នុងទីក្រុងបាងកក ហើយក៏បានឈ្លោះតតាំងជាមួយនឹងជនជាតិគេ។ ហ្វីយ៉ាតា បានឱ្យដឹងទៀតថានាងបានយក IG របស់នាង ហើយពេលនោះមិនមានអ្នកតាមដានច្រើនដូចពេលនេះទេ ហើយបានផុសតតាំងជាមួយតារាស្រីនោះ ហើយបានដល់តារាស្រីរូបនោះ។ បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបន្ថែមទៀតថា ការផុសរបស់នាងគឺមានបងប្អូនជាច្រើនចូលទៅគាំទ្រ ខម្មិន ហើយនេះជាអ្វីដែលនាងស្រលាញ់គឺខ្មែរសាមគ្គីគ្នា ខណៈដែលមិនដល់២៤ម៉ោងផងតារាស្រីនោះបានចេញមកសូមទោសប្រជាជនកម្ពុជាតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXI7WOf1uBDT8jOE54jzyBc2dQ19oyj-Z79RsrBoebdfUTec9r9icojP5xxN4X2pgTgPWEQvK-zLZVFYP6Nej70BRypuvT4gCTOc-PFeVtEBM0yVW3V1rKryDoGBkH8GWQEnBXbiHmssZV_OcQFz9qPEvFxPqcvtqzfUuw3DExQAp3ZDv9ks9nMc5mXjRj/s1350/image_2025-08-06_09-24-12%20(2).png
ហ្វីយ៉ាតា បានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានការសូមទោសពីតារាស្រីរូបនោះអ្នកគាំទ្រកម្ពុជាក៏ព្រមបញ្ចប់ មិនដាក់ទោសអូសដំណើរឡើយ។ ហ្វីយ៉ាតា បានសង្កត់ធ្ងន់ថា បេះដូងខ្មែរយើងគឺបែបនេះ បើសិនជាគេមិនមកប៉ះពាល់មុនទេ មិនទៅប៉ះពាល់គេឡើយ ហើយបើសិនជាគេប៉ះពាល់ផ្លូវចិត្ត ប៉ះពាល់ផ្លូវកាយហើយគ្រាន់តែគេសម្រួល គឺសម្រួលជាមួយគេ ពោលគឺមានចិត្តធម៌។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhckMJazd65gPxeLF0VOHnPPJa-2FA7RHd9Vg_YPffjGI4zi5h_2SjlMFlaDku23RXeh4whczATkE-Hw99Jmh6-AOx1beow1Te0XK4QTFPWMcmtDpckW1csRZDgwslt8Lbrm9OpH00uZ2kThqCWnY4Fq5YFfXb2UvyfHJZWf5lZg93mglDfT4OXPL7_m5Ie/s2048/image_2025-08-06_09-24-07.png
គួរបញ្ជាក់ផងដែរថា តារាសម្តែង Anne Thongprasom តារា GL និងគ្នីគ្នាម្នាក់ទៀតបានធ្វើឱ្យមានភាពចម្រូងចម្រាសនៅលើបណ្តាញសង្គមនិងទទួលបានការរិះគន់ពីអ្នកលេងបណ្តាញសង្គមកម្ពុជាគឺដោយសារតែមានវីដេអូមួយដែលអ្នកទាំង៣យករឿងទុក្ខសោករបស់អ្នកដទៃមកធ្វើជារឿងលេងសើច៕