កាលពីពេលថ្មីៗកន្លងមកនេះក្រសួងមហាផ្ទៃបានធ្វើការណែនាំដល់អភិបាលខេត្តចំនួន ៩ ដែលភាគច្រើនសុទ្ធជាបណ្តាខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ អោយបង្កើនការយកចិត្តទុកដាក់ចំពោះសកម្មភាពបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន) ក្នុងទឹកដីរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSt1rJl3bt6LDE_NiP3TBMZD3f_Tk9miJtcRiSw15UoHLJVlUKnpcwiXuy8n1oJFvKds8fv2PWXaJmN7IDcCnHSN9BgdA2XZv9M9ZySNZxVNCUWdtk3IZUEKbXigXWTbPoJau7ehzYxJrQGiQstrFj7f8wDw148vVqFD3ag1koFJu84OGRnQ94D30DPPxQ/s2400/image_2025-08-05_13-27-22.png

បើតាមក្រសួងសកម្មភាពបង្ហោះដ្រូនក្នុងខេត្តទាំង៩ រួមមានឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កោះកុង សៀមរាប និងខេត្តកំពង់ធំ ត្រូវបានហាមឃាត់មិនអោយមានដាច់ខាតក្នុងរយៈពេល ១៥ថ្ងៃ ដោយផ្តើមអនុវត្តន៍ពីថ្ងៃទី០៣ រហូតថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpmJxTgO2utJRQEi96_s3CtFWvs6Ftv9n-V_n44WiWg43VaOdRyA_Ri9UnnnVyOomX8fezE6y5_Sl3rsMJxWENBUQIXk5A-Q5dPmOPhxH8pIcLR1GquNX0WqRlBWp8ZcXUEy2dYEJsREQHz-NsU7pFqiIRqmtEwjT1t6m4fRhdtP3OhcwxbTO9ib8Cbd0b/s893/image_2025-08-05_13-27-23.png

មូលហេតុនៃការហាមឃាត់សកម្មភាពបង្ហោះយន្តហោះគ្មានមនុស្សបើកនេះ ត្រូវបានក្រសួងអះអាងថា ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រង និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikn7jkfpAtCowtqUfQ_3sW5wn8ffwk6MRBinGN08VV9XG603uwF3dvs6FAAkRts30CzgokQeYEhatw2jnAznJ17VdJHmAXXvywFRSp3hXEYHqM9FAxLjKYuvXJDllU00uFH3ZRjWOW-STM2KiTEbA2oWq7Fjnb6x12g_AGCCAsnye9ZVzgwRneDWgIrvxA/s1280/image_2025-08-05_13-27-21.png

បើតាមលិខិតដដែល ក្រសួងមហាផ្ទៃបានអះអាងថា សកម្មភាពហាមឃាត់នេះ បង្កើតឡើងស្របតាមកាល:ទេស:ប្រទេសកម្ពុជាកំពុងទទួលរងនូវការរំលោភបំពានពីសំណាក់ប្រទេសថៃ លើអធិបតេយ្យ និងបូរណភាពទឹកដី។ ករណីមានអ្នកប្រព្រឹត្តិល្មើស ពួកគេនឹងត្រូវទទួលទោសទណ្ឌ និងវិធានការរដ្ឋបាលតាមច្បាប់កំណត់ជាធរមានផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWhxoIs712Ahsn2_T8SrXpLw0vTR4BZZPwSZxNm1pW3JzeqORImfyh9JiB_TkY65eZCXnVnjFl5FEVxvcyd1C62IRrH72GIGqy3whOz6WetoGWoEuvWivKEwzmTMhlWgj61dCy682_zAqYIn2_caqiAt5BJVv-6-TSqPwif0W1s58YNRw6t7pyFbmzC91g/s1024/image_2025-08-05_13-27-21%20(3).png

បន្ថែមលើការទទួលខុសត្រូវអនុវត្តន៍សេចក្តីណែនាំនេះអោយមានប្រសិទ្ធភាពអភិបាលខេត្តទាំង ៩ ក៏ត្រូវតាមដានគ្រប់គ្រងសភាពការណ៍ និងធ្វើរបាយការណ៍មកក្រសួងជារៀងរាល់ថ្ងៃផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiljwVQijzllrHuFNsFSEV0enYJIE6J6F6Fhkn4idytqtDjvZzcylLloCILZUNyFiM-5nctF5vC-2j_9d6GaSsVfoUvlpDE_YnyZPN0JnpTM1lFZpm1qKoDihSUqHPkb1IC0QtVnDzHmY5keSGLX0lsNVKfKYreMHQaCDFga3-vWAWzzziuq0Z1NomUJdzF/s720/image_2025-08-05_13-27-21%20(2).png

សូមបញ្ជាក់ថា បច្ចុប្បន្នកងទ័ពអាកាសថៃមានផ្កាយរណបចំនួន ២ ប្រភេទ គឺNapa 1 និង Napa 2 ដែលអនុញ្ញាតអោយកងទ័ពថៃអាចមើលឃើញសកម្មភាពនៅតាមព្រំដែនបានយ៉ាងងាយ ទាំងសព្វាវុធធុនធ្ងន់ ចលនាកងទ័ព និងផ្លូវដឹកជញ្ជូនជាដើម។ បើតាម Nanosat database ផ្កាយរណបទាំងនេះត្រូវបានបាញ់ចូលទៅលំហរអាកាសកាលពីឆ្នាំ២០០០ និងឆ្នាំ២០២១ ដោយបំពាក់នូវឧបករណ៍ចាប់សញ្ញាពហុវិសាលភាព ដែលអាចចាប់យករូបភាពយ៉ាងច្បាស់៕