ថ្ងៃនេះ TikTok ប្រកាសដាក់ឱ្យដំណើរការមុខងារថ្មីៗជាច្រើនពីវិធីដែល TikTok ជំរុញភាពច្នៃប្រឌិត និងនាំសេចក្តីរីករាយដល់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ មុខងារថ្មីៗទាំងនេះ ជួយបង្កើនបទពិសោធន៍ល្អៗសម្រាប់ក្មេងជំទង់ និងគ្រួសារដែលស្វែងរកការកម្សាន្ត និងរៀនសូត្រនៅលើបណ្តាញសង្គម TikTok អ្នកបង្កើតមាតិកាដើម្បីចែករំលែកចំណេះដឹងផ្ទាល់ខ្លួន និងការអប់រំអំពីការអភិវឌ្ឍសហគមន៍ ក៏ដូចជាអ្នកប្រើប្រាស់ដទៃទៀតដែល​និយមស្វែងរកមាតិកា ពួកគេនៅតែចូលចិត្តប្រើប្រាស់បណ្តាញសង្គម TikTok របស់យើង។ ការគាំទ្ររបស់អ្នកប្រើប្រាស់ចំពោះ TikTok គឺកើតមានឡើងដោយសារការបន្តវិនិយោគរបស់យើងទៅលើផ្នែកសុវត្ថិភាព ឯកជនភាព និងសន្តិសុខ។

មុខងារសម្រាប់គ្រួសារ

មុខងារ និងការកំណត់ផ្សេងៗចំនួន៥០ សម្រាប់គណនីក្មេងជំទង់ ត្រូវបានរចនាឡើងដើម្បីឱ្យពួកគេបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្លួនដោយសុវត្ថិភាព កសាងទំនាក់ទំនងជាមួយមិត្តភក្តិ និងរៀនសូត្រនៅលើ TikTok។ ​​បន្ថែមពីលើការការពារទាំងនេះ TikTok ក៏មានមុខងារ Family Pairing ដែលអនុញ្ញាតឱ្យឪពុកម្តាយ និងអាណាព្យាបាល កំណត់មុខងារក្នុងគណនីកូនៗរបស់ខ្លួនដើម្បីឱ្យស្របទៅតាមតម្រូវការរបស់ពួកគាត់។ តាមរយៈកម្មវិធីអប់រំ “ភាពជាដៃគូសុវត្ថិភាពផ្នែកឌីជីថលសម្រាប់គ្រួសារ” យើងផ្ដល់ជម្រើសដល់គ្រួសារដើម្បីបន្តការសន្ទនាដោយបើកចំហអំពីបទពិសោធន៍របស់ពួកគាត់នៅលើប្រព័ន្ធអ៊ីនធឺណិត។​​

ដើម្បីបន្តការសន្ទនាទាំងនេះ TikTok កំពុងបង្ហាញមុខងារថ្មីនៃ Family Pairing ដែលអនុញ្ញាតឱ្យឪពុកម្តាយគ្រប់គ្រងគណនីកូនៗរបស់ពួកគាត់កាន់តែប្រសើរ។ មុខងារថ្មីនៃ Family Pairing រួមមាន៖

  • ជូនដំណឹងដល់ឪពុកម្តាយដោយស្វ័យប្រវត្តិ នៅពេលដែលកូនៗរបស់ពួកគាត់បង្ហោះវីដេអូ រឿងផ្ទាល់ខ្លួន (story) ឬរូបថតជាសាធារណៈនៅលើ TikTok។ មុខងារនេះជួយឱ្យឪពុកម្តាយទទួលបានព័ត៌មានភ្លាមៗ និងចាប់ផ្តើមការសន្ទនាដោយបើកចំហអំពីអ្វីដែលកូនៗរបស់ពួកគាត់កំពុងបង្ហោះ ដោយមិនរំខានដល់ភាពច្នៃប្រឌិត ឬឯករាជ្យភាពរបស់ពួកគាត់ឡើយ។
  • ផ្តល់ការ​យល់​ដឹង​សំខាន់​ៗ​កាន់តែច្បាស់អំពីការកំណត់ឯកជនភាពដែលកូនៗរបស់ពួកគាត់បានជ្រើសរើស។ ឧទាហរណ៍៖ ឪពុកម្តាយនឹងដឹងថាតើកូនៗរបស់ពួកគាត់ (អាយុ ១៦-១៧ ឆ្នាំ) បានបើកមុខងារឱ្យអ្នកដទៃទាញយក (download) មាតិការបស់ពួកគាត់ ឬថាបញ្ជីអ្នក​ប្រើប្រាស់ TikTok ដែលគាត់តាមដាន ( following list) អាចមើលឃើញជាសាធារណៈនោះទេ។ ឪពុកម្តាយក៏អាចដឹងថាប្រធានបទណាខ្លះនៅក្នុងមុខងារ Manage Topics ដែលកូនៗរបស់ពួកគាត់បានជ្រើសរើសដើម្បីឱ្យស្របទៅតាម feed ដែលគាត់ចង់បាន។

ស្វែងយល់បន្ថែមអំពីមុខងារថ្មីៗសម្រាប់គ្រួសារដែលបានបង្ហាញនៅថ្ងៃនេះ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtZ2C3T7_5aNXUDeXO2hlMxc6oWCP-rt1GgAdXKUgTNmvksmnKx222E4rZgu2rIu4y60lvsysRfxAm_3E-wbNUT8Afzou8F6yP3KodHzwoA4HhxsDXKZILPnF_TEjHGUvPMZJJmLaj9K1TelTCgCZlvxsh8wRbqLa_rxjyndbrBuqTcYNQE-1Z5aazEzBc/s1280/Visibility%20Tools.PNG គាំទ្រសុខុមាលភាពសហគមន៍

TikTok ជឿជាក់ថាបទពិសោធន៍ឌីជីថលគួរតែនាំមកឱ្យយើងនូវភាពរីករាយ ការកម្សាន្ត ទំនាក់ទំនងល្អ និងចម្រុះភាព។ មុខងាររបស់ TikTok ដូចជាមុខងារគ្រប់គ្រងការចំណាយពេលវាលាលើអេក្រង់ (Screen Time Management) និងមុខងារគ្រប់គ្រងម៉ោងគេង ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងការបង្កើតទម្លាប់ឌីជីថលមួយដែលមានតុល្យភាព។​ យោងតាមអ្នកជំនាញ ការផ្លាស់ប្តូរវិជ្ជមានរយៈពេលវែង មិនមែនកើតចេញពីការរឹតបន្តឹងតែមួយមុខនោះទេ ប៉ុន្តែក៏កើតឡើងដោយសារការពង្រឹងទម្លាប់នៃការអនុវត្តជាវិជ្ជមានផងដែរ៖ ការកសាងទម្លាប់ល្អៗតាមរយៈការលើកទឹកចិត្ត ការអប់រំ និងការតាមដានអំពីវឌ្ឍនភាព។ យើងបានពឹងផ្អែកទៅលើការស្រាវជ្រាវដែលមានស្រាប់ គោលការណ៍ណែនាំពីក្រុមប្រឹក្សាយុវជនសកលរបស់យើង និងការពិគ្រោះយោបល់ជាមួយអ្នកជំនាញជាច្រើ​ន ដូចជាអ្នកជំនាញមកពីមន្ទីរពិសោធន៍សុខភាពឌីជីថល​ (Digital Wellness Lab) នៃមន្ទីរពេទ្យកុមារ Boston ដើម្បីអភិវឌ្ឍន៍គោលគំនិតរបស់យើង។

នេះហើយជាមូលហេតុ ដែលជំរុញឱ្យយើងបង្ហាញមុខងារថ្មីមួយដែលមានឈ្មោះថា​ Well-being Missions នៅថ្ងៃនេះ។ Well-being Missions គឺជាស៊េរីបេសកកម្មខ្លីៗ​ និងទាក់ទាញត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់​បង្កើតទម្លាប់ឌីជីថលដែលប្រកបដោយតុល្យភាពរយៈពេលវែង។ នៅពេលអ្នកប្រើប្រាស់បញ្ចប់បេសកកម្ម ពួកគាត់ទទួលបានផ្លាកសញ្ញា (badge) ដើម្បីជាការលើកទឹកចិត្ត និងពង្រឹងអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ។

យើងក៏ព្យាយាមផ្តល់ជូន​បទពិសោធន៍ថ្មីៗនៅក្នុងកម្មវិធី TikTok ផ្តោតលើការបង្កើនសុខុមាលភាពឌីជីថលតាមរយៈការបំពាក់មុខងារគាំទ្រការប្រើប្រាស់ និងសកម្មភាពជាច្រើន ដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលក្នុងការប្រើប្រាស់។

ស្វែងយល់បន្ថែមអំពីមុខងារថ្មីៗសម្រាប់សុខុមាលភាពដែលបានបង្ហាញនៅថ្ងៃនេះhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC9m9beBIdoZG1JqmVDN-fi3Uda_bluRwciY8jOB84fbdPtZKJjOlgQY0yVc0yz7VCzOcs-W097QNoU9QmxnBlAhR4tVDdC0EeEoMxU5OWGtohTNz7BxKU0m_5pW7pac6fUdDbDJcOY4NrsoyHTRkhOE7xkBynQudV0jWU1XZp3xLrsg2ddQy7QGjPHbzR/s1280/Missions.PNG

គាំទ្រអ្នកបង្កើតមាតិកាជាមួយមុខងារថ្មីៗ

មាតិកាដ៏ល្អ គឺបង្កើតឡើងដោយអ្នកបង្កើតមាតិកាដ៏ពូកែ។ អ្នកបង្កើតមាតិកាដ៏ពូកែ ជួយជំរុញការរកឃើញ ការចូលរួម និងជាបេះដូងនៃសហគមន៍ដែលពួកគាត់កំពុងកសាង។ ​​អ្នកបង្កើតមាតិកា នឹងមានកាន់តែច្រើន នៅពេលដែលពួកគាត់មានអារម្មណ៍ថាមានសុវត្ថិភាព។ នៅពេលអ្នកបង្កើតមាតិកាមានអារម្មណ៍ថាត្រូវបានការពារ ពួកគាត់នឹងហ៊ានបង្កើតមាតិកាដែលកាន់តែមានភាពច្នៃប្រឌិត ចែករំលែករឿងរ៉ាវដោយទូលំទូលាយ និងភ្ជាប់ទំនាក់ទំនងប្រកបដោយអត្ថន័យជាមួយទស្សនិកជនរបស់ខ្លួន។​​​​

ការដាក់ឱ្យដំណើរការមុខងារថ្មីៗ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងទៅលើអ្នកបង្កើតមាតិកា ដែលផ្ដល់ការការពារទៅលើអ្នកបង្កើតមាតិកានៅលើ TikTok  ក៏ដូចជាគាំទ្រពួកគាត់ជាមួយមុខងារថ្មីៗក្នុងគោលបំណងជួយពួកគាត់ឱ្យទទួលបានជោគជ័យ។ ការធ្វើបែបនេះ ដើម្បីធ្វើឱ្យពួកគាត់អាចបន្តបង្កើតមាតិកាដែលទស្សនិកជនចូលចិត្ត។ មុខងារថ្មីៗទាំងនេះរួមមាន៖

  • Creator Care Mode៖ ជួយអ្នកបង្កើតមាតិកាច្រោះចេញនូវមតិជេរប្រមាថ និងមតិមិនសមរម្យបានកាន់តែល្អ។
  • មុខងារបិទសំឡេងថ្មីសម្រាប់ TikTok LIVE ដែលជួយអ្នកបង្កើតមាតិកាដែល LIVE ក្នុងការបិទពាក្យ ឃ្លា និង emojis បានទាំងអស់ក្នុងពេលតែមួយ។
  • Content Check Lite៖ ដែលអនុញ្ញាតឱ្យអ្នកបង្កើតមាតិកាពិនិត្យជាមុនថាតើមាតិការបស់ពួកគាត់នឹងទំនងជាមិនសមស្របសម្រាប់ For You feed ឬយ៉ាងណាមុនពេលពួកគាត់បង្ហោះ។
  • Creator Inbox៖ ប្រអប់ទទួលសារថ្មីប្រកបដោយវិជ្ជាជីវៈ ដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកបង្កើតមាតិកាគ្រប់គ្រងសាររបស់ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាព។
  • Creator Chat Room៖ ដែលអនុញ្ញាតឱ្យអ្នកបង្កើតមាតិកាកសាងទំនាក់ទំនងដោយផ្ទាល់ជាមួយ​ អ្នកតាមដាននៅលើ TikTok ដែលបានកំណត់។​

ស្វែងយល់បន្ថែមអំពីមុខងារថ្មីៗសម្រាប់អ្នកបង្កើតមាតិកាដែលបានបង្ហាញនៅថ្ងៃនេះhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2HQQJ7H1ayfH0mz37pN0JdqjfKvmJ9uAKxl3iA_WDGfNaYMX0qji-WQxoHCbVmrSafcI2vAZYGuBYzzYVRPuoFSKinDQeR7_Eo6tk8kTRnNpU67duLhdWKDJXTRwW7BSsXVZw-W5l9sSywHi4EEbUfReNVPGLyXCH-X5Q25UhfDj4mNOIsTBs-xMLIsZ4/s1280/Creator%20Care%20Mode.png

 

###