ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Better រាយការណ៍ថា លោក រាំងស៊ីម៉ាន់ រ៉ូម សមាជិកសភាថៃ និងជាប្រធានគណៈកម្មការសន្តិសុខ កិច្ចការព្រំដែន យុទ្ធសាស្ត្រជាតិ និងកំណែទម្រង់ បានជំរុញឱ្យគណៈកម្មការសន្តិសុខប្រើប្រាស់អំណាចកោះហៅបុគ្គល៣រូប រួមមាន ៖ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីព្យួរតំណែង, លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី និងលោក ម៉ារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេស មកបកស្រាយពីមូលហេតុដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាយឺតយ៉ាវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-ItSzEL3tUiem6rDDKtAhkmiMQrmIwetFqd1aFphYr56b9iTweB06ILU3Mu8ZjqzMwPVSM0x3vG0RWF1O5zD4LhWDArsS0scbATe3K9OvH2Y5bDJ2Ama62_tYSwnubC7Q5fvSQDi8clmbZKHvFWN8nEnlEDnxIkKwxfp_ApZblh3plPrUBsx-jDORO394/s1200/photo_2025-07-22_14-08-16.jpg
លោក រាំងស៊ីម៉ាន់ រ៉ូម សមាជិកសភាថៃមកពីគណបក្សប្រជាជនបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានពីជម្លោះព្រំដែនកម្ពុជា-ថៃ និងករណីកងទ័ពថៃ៣នាក់ជាន់មីនដាច់ជើង និងរងរបួសពេលល្បាតនៅព្រំដែនថា នៅថ្ងៃទី២៤ ខែកក្កដា លោកនឹងជជែកពីបញ្ហាទាំងអស់ រួមទាំងស្នើទៅគណៈកម្មការសន្តិសុខប្រើប្រាស់អំណាចកោះហៅលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីព្យួរតំណែង និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌, លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី រួមទាំងលោក ម៉ារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេស មកបកស្រាយដំណោះស្រាយព្រំដែនយឺតយ៉ាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBdsjGTnkTm6394XWhDxU2a9knC3VM1CaawDwt3tf3A93OFRDT1Q8jxvYobB6F8YJO0H4dhOq-oa8U16bFYqa09pARefnw8Bv8jhvMwog_RyYgji4whbkO49CKyVKTdN3QM-T0o7K8C8zD6mA6IpHgj0vgvKJNo-bD5XEHEqTpQmCyLXXgcvl5XoEwKW56/s1200/photo_2025-07-22_14-08-16%20(2).jpg

លោកគិតថា ការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាពាក់ព័ន្ធនឹងការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រី ផេថងថាន ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ហើយវាពុំមែនជាបញ្ហាតូចតាចទេ ត្រូវតែព្យាយាមបញ្ចប់បញ្ហា ពុំចាំបាច់ធ្វើអ្វីបន្ត និងពុំចាំបាច់ទទួលខុសត្រូវ ។ ក្នុងនាមលោកជាប្រធានគណៈកម្មការសន្តិសុខ លោកពុំអាចទទួលយកបានទេ គឺត្រូវតែបំពេញតួនាទីរបស់ខ្លួន ពីព្រោះរឿងនេះជាការផ្លាស់ប្តូរដ៏សំខាន់សម្រាប់បញ្ហារដ្ឋាភិបាលថៃដែលពុំអាចដឹកនាំប្រទេសបន្តទៀត និងពុំអាចដោះស្រាយជម្លោះជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ2pHMiMeajWblZ-lxACGWmswUS5ICUEgAxbFArgELzN9niCH_yRPzE3VY7rAEa1uljIysZ6MbiqyZfbTYlMgnxvYZLolWdMQa2W2MxYpYy6yUEve77pqqeyFmpJYnwxOE7YgpojrFF-E4YggX-ULCe9athjckFcdTeyZ06pUaokENcEz894hq5PURMVYt/s2560/image_2025-07-23_11-27-15.png

លោក រាំងស៊ីម៉ាន់ រ៉ូម បន្តថា យើងឃើញនៅប្រាសាទតាមាន់ធំតែងតែមានបញ្ហាគ្រប់ពេលវេលា វាពុំមែនជារឿងល្អទេ ហើយសូមសួរថា បើបញ្ហាជម្លោះរវាងត្រកូល ថាក់ស៊ីន ជាមួយកម្ពុជាកាន់តែរាលដាលខ្លាំង តើអ្នកណាទទួលខុសត្រូវ ។ វាមានតែធ្វើឱ្យពលរដ្ឋទាំងពីរប្រទេសសម្លាប់គ្នាទៅវិញទៅមក ហើយនេះជាការពុំទទួលខុសត្រូវរបស់លោកស្រី ផេថងថាន និងលោក ថាក់ស៊ីន ហើយធ្វើឱ្យប្រទេសថៃមានវិបត្តិនយោបាយកាន់តែខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqAm9E76RSvCziUbPwIyrL7ntE-gOLu1sqkNoE4rzE4LucJ5-SL7g_Yt9F2rhJxTuRCOM9khju1VKhv9-beXMI-Q-61PcThUt4ezYqv-eEL4LE4avFNa-LatGV2gwmBxXRvXcgJCTWDSYT5qRqWAZwDCD53KjPQ6wmVT9YE7BIwhHaCNIIOJFqAcHPna49/s2476/image_2025-07-23_11-27-18.png
លោកគិតថា ថៃគួរតែមានវិធីដោះស្រាយជម្លោះព្រំដែន ពុំគួរបណ្តោយឱ្យប្រទេសទាំងពីរមានជម្លោះបែបនេះបន្តទៀត ។ រដ្ឋាភិបាលថៃសង្ឃឹមថា នឹងដោះស្រាយបញ្ហាផ្សេងៗ មិនថាការចរចាជាមួយប្រទេសផ្សេង រួមទាំងការដោះស្រាយបញ្ហា Call Center បានតិចតួច ដោយថៃចោទប្រកាន់កម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា ហើយរង់ចាំរហូតដល់ខែធ្នូ ទើបមានកិច្ចប្រជុំ វាពុំអាចទៅរួចទេ ខណៈដំណោះស្រាយរបស់ក្រសួងការបរទេសយឺតយ៉ាវ បើធៀបនឹងស្ថានការណ៍ផ្លាស់ប្តូរ ។ ដំណោះស្រាយជម្លោះយឺតយ៉ាវប៉ះពាល់ដល់ពលរដ្ឋ បើជម្លោះកាន់តែខ្លាំងនឹងឈានទៅសង្គ្រាម គឺគ្មានប្រទេសណាចំណេញទេ ខាតទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG_uyPqBHdjR_cYOlQ7zI_bw1wkwIBLld5s5ig7EBvLgtEHuMMznk3dya7QvlMLLc93JEDkfFa0TjHOlxCIvdq6YQ3iFTE-nvqQSJPDYo011jumyi_BN1w96_bbwgm7r0WUOoBTtm793A10o502Cb7A2uuZrrQ8hzyWo6pXbzX9DXzEKqyghC5CbQbCtyN/s873/image_2025-07-23_11-27-21.png

ចុងក្រោយ សមាជិកសភារូបនេះបានផ្តាំផ្ញើទៅលោកស្រី ផេថងថាន ថា បើលោកស្រីពុំអាចដោះស្រាយបញ្ហាបាន លោកស្រីត្រូវតែប្រគល់អំណាចឱ្យពលរដ្ឋ ។ លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីព្យួរតំណែង និងលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រី ពុំស្គាល់ពាក្យថា «គ្រប់គ្រាន់» ឬពុំយល់ថា ស្ថានការណ៍នេះពុំអាចដោះស្រាយ ទើបលោកចង់ឱ្យបុគ្គលទាំង២រូបសម្លឹងមើលស្ថានការណ៍ជារួម ។ ការបោះឆ្នោត គឺជាជម្រើសល្អបំផុត ពីព្រោះពេលមានការបោះឆ្នោត ស្ថានការណ៍ទាំងអស់នឹងធូរស្រាលជាងនេះ ៕