វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបាននឹងដកខ្លួនចេញពីទីភ្នាក់ងារវប្បធម៌និងអប់រំរបស់អង្គការយូណេស្កូ ដែលជាផ្នែកនៃអង្គការសហប្រជាជាតិម្ដងទៀត ក្រោមហេតុផល«អាមេរិកគ្មានផលប្រយោជន៍អ្វីនឹងបន្តនៅសហការជាមួយអង្គការអង្គការយូណេស្កូទេ» ព្រមទាំងបានចោ.ទប្រកាន់អង្គការនេះថា៖ មានគោលការណ៍ផ្ទុយពីគោលនយោបាយរបស់អាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqDyOpKpBS_4uOMIqgOfaAw42vfoNCTm8OptEMTzSN6Hao3ivtLOhig2nfYUL826m_HqPLrYwWiljcS7-1vw-5G0mO84WK_jdU2so0neuUqthaX72ctALJ12rRQf4XJwqXnLJNlbsQWIACPvsL2O2ey_U6eG8tWZahRbocsolpP10a53Vqfr3eRdye9Dw-/s1050/image_2025-07-23_11-21-41%20(2).png
យោងតាមសារព័ត៌មានបរទេសនាថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា រដ្ឋបាល Trumpបានសម្រេចកាត់ផ្តាច់ទំនាក់ទំនងជាមួយអង្គការយូណេស្កូ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីអង្គការសុខភាពពិភពលោក និងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ក៏ដូចជាការកាត់ថវិកាជំនួយសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយពីបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiXbs_O5FQ4nQb877YL1pFAiWA-fopJ-5OBOw50xY1peE4HQxUGOsTCjJWVmgtTIGcEIv6FCBGNJjx7Ni6_8uL6CrrEn-AOGc0mP8NyP0ZsbbVtgGrzqCmhjGrCdIV2c9b9YDgDc8rMm1O9M-6SMfNSXvIHSWiZYt4dDQ1cg-vhv4LpXbkzGny3Ojc-kby/s750/image_2025-07-23_11-21-41.png

នាយកដ្ឋានរដ្ឋបាននិយាយថា “របៀបវារៈសកលនិយម និងមនោគមវិជ្ជាសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ” របស់អង្គការយូណេស្កូគឺ “ផ្ទុយនឹងគោលនយោបាយការបរទេសដែលទុកអាមេរិកជាធំ” ។ លើសពីនេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា ប្រទេសខ្លួនគ្មានផលប្រយោជន៍អ្វីនឹងបន្តនៅសហការជាមួយអង្គការនេះទេ ហើយអង្គការយូនេស្កូបានប្រកាន់ជំហរលម្អៀងប្រឆាំងប្រទេសអុីស្រាអែលថែមទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVdnSyw94PSDXcKTu_Ocshnr1NLWeXfwPZYdgODlHTqpmMFghoxUxbohNOZfGQ_M02a-yrdOgz4atRTJnMIV31grx4oHuy8z-h-CJr3R6ZJGS2O1v7Wiqf7CURqyzFbPHT1ntqoBhKDTGWhXz_0ehs6FKxwwSaH7JDgcC3nfO9mbEAoPFZEpGYoj7_fsBe/s664/image_2025-07-23_11-21-40%20(2).png
គួរឲ្យដឹងថា កាលពីឆ្នាំ 2018 ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីដំបូងរបស់គាត់ លោក Trump បានដកសហរដ្ឋអាមេរិកចេញពីអង្គការ Unesco ម្ដងរួចមកហើយ ប៉ុន្តែក្រោមការគ្រប់គ្រងរបស់លោក Joe Biden នៅឆ្នាំ 2023 ប្រទេសនេះបានចូលរួមជាមួយអង្គការយូណេស្កូវិញ រហូតមកដល់ត្រឹមថ្ងៃអង្គារ ទី22 ឆ្នាំ 2025 ក្នុងការគ្រប់គ្រងរបស់លោក Trump គាត់បានដក់ប្រទេសរបស់ខ្លួនចេញពីអង្គការនេះជាថ្មីម្ដងតៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNJ8MPOggBG-dkY6A7FSYLILzkBd8P62WAH196wHXAWlgHjvsZrnXYYcjigffTsi5PnjESszq-v39XrMTno_KZfLh1lOr9s5p2Yt8a4QTUV6gqsGsQlLvAdTnSXtWNdk63FBzlEs3ePYuQa1jAtBQNhQGFJjA0bmKHUoAnmjDgAzkjNfUwNxsJGG9MscRC/s660/image_2025-07-23_11-21-40.png
លោកស្រី Audrey Azoulay អគ្គនាយិកាអង្គការយូនេស្កូបានឲ្យដែរថា ប្រហែល ៨% នៃថវិការរបស់អង្គការយូណេស្កូ គឺទទួលបានពីសហរដ្ឋអាមេរិក។ ដូច្នេះជាមួយនឹងការចាកចេញរបស់សហរដ្ឋអាមេរិក លោកស្រី Audrey បាននិយាយថា «ទោះបីការចាកចេញនេះជារឿងមួយដែលគួរឲ្យសោ.កស្តាយ ប៉ុន្តែយើងបានត្រៀមខ្លួនជាមុនលើករណីនេះរួចហើយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXdI1hIexT6Kf3fxYs9ZeSFVz1tXNr2PAKft_jzoHjP8TwBAvIjMDtGSGDbQSaGridBFq9TWwcpN1bp2_yRkBR38jDK7YdDkZEB6H1nbm2V6UeFKsAI-QSTQBmFhYHfS8nPJmMoKkurS4X2QPEDFY11Ozri2UtzNwth6UocCXpahYqxYlb8IDlPvJLgDws/s660/image_2025-07-23_11-21-41%20(3).png

បច្ចុប្បន្នអង្គការយូណេស្កូមានរដ្ឋជាសមាជិកចំនួន 194 នៅជុំវិញពិភពលោក ហើយត្រូវបានគេស្គាល់ថាល្អបំផុតសម្រាប់ការចុះបញ្ជីតំបន់បេតិកភណ្ឌពិភពលោក។ ការសម្រេចចិត្តចាកចេញរបស់សហរដ្ឋអាមេរិកនឹងចូលជាធរមានចាប់ពីខែធ្នូឆ្នាំ 2026 តទៅ។ វិធានការនេះគឺជាជំហានចុងក្រោយបង្អស់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល Trump ក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយស្ថាប័នអន្តរជាតិ៕