បង់ក្លាដែស៖ យន្តហោះហ្វឹកហ្វឺនរបស់កងទ័ពអាកាសបង់ក្លាដែសបានធ្លា.ក់ចូលទៅក្នុងបរិវេណសាលារៀនមួយក្នុងរដ្ឋធានីដាកា ភ្លាមៗបន្ទាប់ពីបានហោះឡើងលើអាកាស ដោយបានសម្លា..ប់មនុស្សយ៉ាងហោចណាស់ 19 នាក់រួមទាំងអ្នកបើកយន្តហោះ និងជាង 100 នាក់ទៀតរងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0q658Gqnrz6RYpy_luRAXQVmIIJs5uESJM95wNDE_pQ3fX7nTMQQDoyNYbXutP08YaI8w8ykvfg7UnqJ-5FZKObO1IA6wz12I-vxggNr9drtMnudJF-wyDYhRHg-JZDuWSRgUPXo16ZdOgoKtj6kVMeievb9HA7jGql0PqzPuO2XF4cvcCbtKGqLC7cuU/s1600/image_2025-07-23_10-02-13.png
យោងតាមសារព៍ត៌មានបរទេសបានឲ្យដឹងថា យន្តហោះ F-7 BGI ផលិតនៅប្រទេសចិន បានធ្លា.ក់ចូលទៅក្នុងបរិវេណសាលា និងមហាវិទ្យាល័យ Milestone ក្នុងសង្កាត់ Uttara នៅពេលរសៀលថ្ងៃចន្ទ ខណៈដែលសិស្សក្នុងសាលាកំពុងអង្គុយរៀននៅក្នុងថ្នាក់។ តាមសម្ដីរបស់កងទ័ពអាកាសបង់ក្លាដែសបាននិយាយថា៖ យន្តហោះនេះបានហោះចេញនៅម៉ោង ១ និង ០៦ នាទីរសៀល (ម៉ោងក្នុងស្រុក) និងបានឆេះធ្លា.ក់វិញភ្លាមៗ ដោយមិនទាន់ដឹងមូលហេតុមិនទាន់ច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFL-HdveMLEssrI5tIWpGXYESAW6AuR1p5uDP1fex1MBHlIW-Lo1ZsfcXmQBZQrhOAwLNSzcHa9iwD1-BlkDLikg1ZctneSUqtwDjBzYLcx9wSfo_Sc4OVEWetftLPefhynhaQPOtXjankB2EbNcRohQ2WMucrS23VRO_4XgKk5HQMX2BnRMjxnhXO_SxQ/s2048/image_2025-07-23_10-02-14.png

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថា អ្នករងរបួសភាគច្រើនគឺជាសិស្សសាលា។ ក្រោយទទួលបានដំណឹងថាមានយន្តហោះធ្លា.ក់ចំសាលារៀន មនុស្សជាច្រើនដែលជាសាច់ញាតិរបស់អ្នកពាក់ព័ន្ធទាំអនោះនាំគ្នាភ័យស្លន់ស្លោទៅកន្លែងកើតហេតុ ខណៈក្រុមអ្នកជួយសង្គ្រោះប្រើគ្រប់មធ្យោបាយធ្វើដំណើរ មិនថាជារ៉ឺម៉កកង់បី ឬអ្វីក៏បានដែរ ដើម្បីដឹកអ្នករបួសទៅសង្រ្គោះនៅមន្ទីរពេទ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEPGwUyzGXU3mT8TlQa1YFFuiiPjOkbl35mUWYAj6BACXWXn4XHeyXbSKycRfZncJd1DFTJGMxBCbJ1blds2tPxc9U51uQ2-gjxwUMp9yvOVbzpGI-RadBUdB0zo_MajoSF4z5At4oj7bSjxlHy05DIiFMJlRKziEeSIv3FZplViNw5FdM34EXd0qaLxDh/s1100/image_2025-07-23_10-02-16.png
ទិដ្ឋភាពដ៏ខ្លោ.ច.ផ្សាមួយបានបង្ហាញឡើង នៅពេលដែលអ្នកស្រុកក្នុងតំបន់និងអ្នកជួយសង្រ្គោះបានដឹកសិស្សដែលរងរបួសនៅលើភ្លៅរបស់ពួកគេ ខណៈដែលឪពុកម្តាយដែលមានការព្រួយបារម្ភបានរត់មកសាលារៀនទាំងទឹកភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheG8_r5UllxTL3pCGbIRnI9D2Z8LfBETWk9qiPvmc28uoDusmlF7ZOr8EFtn5Hz42tosenK6j77eCUTUazG5guTPoKgHWuROvZhWRh8L7e61fYoqD3z0tAGMOMFxo_0WLGakHr2VOZjVg8c_5groZrkfi_xhMmr-u_zRdfmaoIsAkCK5h7OW72XAg63fKI/s750/image_2025-07-23_10-02-17.png

មេដឹកនាំបណ្ដោះអាសន្នរបស់ប្រទេសបង់ក្លាដែស លោក Muhammad Yunus បានសន្យាថានឹងមានការស៊ើបអង្កេតលម្អិតអំពីការធ្លាក់យន្តហោះនេះ ដោយសម្តែងការសោ.កស្ដាយយ៉ាងខ្លាំងចំពោះ “គ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់ និង មិននឹកស្មាន” នៅសាលា និងមហាវិទ្យាល័យ Milestone៕