អ្នកនឹងភ្ញាក់ផ្អើលពេលដឹងថា ការក្បត់ (cheating) មិនមែនជាជំងឺនោះទេ ប៉ុន្តែវាអាច “ឆ្លង” បានតាមផ្លូវចិត្ត។ ការសិក្សាថ្មីៗនេះបានបង្ហាញថា ការមើលឃើញ ឬបានឮពីអ្នកនរណាម្នាក់ដែលក្បត់ចិត្តគូរស្នេហ៍ គឺអាចធ្វើឲ្យយើងមានបំណងធ្វើដូចគេដែរ។ ជាពិសេស បុរសគឺមានបំណងនៃការក្បត់ខ្លាំងជាងស្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqZIDEpVuPSvVlru5EPMWif_cy-TEFjdUS6oSgjGjRk-sllp4PIARb8BMM8rPnQ-R5gyGZ3ne86DJO2dEEKY8wDMk5cxa-pCpCprFP06UCrpkZPGvFcp1KV4QTMXNRLud-XWFM6EEijqgOe_16JpGDYxil35iDm3fYVaKzgEpR5ksrp5GXG4fwyJHvAkTn/s800/image_2025-07-21_14-15-04.png

ក្បត់ មិនត្រឹមតែជារឿងអសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាអាចក្លាយជារឿងដែលឆ្លងតាម “បរិបទសង្គម” បាន។ អ្នកជំនាញផ្លូវចិត្តនៅសាកលវិទ្យាល័យមួយក្នុងប្រទេសអ៊ីស្រាអែល ដឹកនាំដោយ Birnbaum និងក្រុម ដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តី Archives of Sexual Behavior បានបង្ហាញថា នៅពេលដែលអ្នកឃើញ “មនុស្សជុំវិញខ្លួនជាច្រើនកំពុងក្បត់នោះ” អ្នកអាចគិតថាការក្បត់មិនមែនជារឿងអាក្រក់ ឬមិនសូវសំខាន់នោះឡើយ។ លើសពីនេះ អ្នកមានចាប់ផ្ដើមមានអារម្មណ៍ចង់ស្គាល់រសជាតិក្បត់ ឬធ្វើតាមគេដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY20Kc2Udf6I7e-1FRvU66SasvU9KxaAvBiM7qKqqiRhoCIw8p_lGMSpnkkrx0KV0p69qB8S3aCayxnseABrudWVM8i5SH2ylwAEemiUDg2yQwZLdypjXEkWYTNYW3ZH6UUWAEIAw-V4KjS6fznT6ltaTJozeXVQaxARP0rV2NCb8lRToe2rhug4VRsAUn/s1600/image_2025-07-21_14-15-05.png

    គួរបញ្ជាក់ថា ការសិក្សានេះធ្វើតេស្តទៅលើនិសិត្សដែលមានដៃគូរ ហើយមានចំនួន ៣ ដំណាក់កាល ដោយបានបង្ហាញថា៖

    ១. នៅពេលដែលនិសិត្ស ដែលជឿថា “ការក្បត់គឺជារឿងធម្មតា” (៨៦% ប្រៀបនឹង ១១%) ពួកគេត្រូវបានគេឲ្យមើលវីដេអូដែល “មនុស្សភាគច្រើនក្បត់គូស្នេហ៍”។ ជាលទ្ធផលវាមិនបានធ្វើឲ្យពួគគេកាត់បន្ថយក្ដីស្រឡាញ់ចំពោះគូស្នេហ៍ឡើយ ប៉ុន្តែវាបានធ្វើឲ្យពួកគេយល់ថា ការក្បត់មិនមែនជារឿងខុសច្បាប់ទេ អ្នកណាចង់ធ្វើក៏បានដែរ ហើយពួកគេក៏អាចធ្វើបានដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrPh1iwN57XItsfAnarFACSW14xV8vqYGgCzApXEnjaqLgST-k82lU8oswgq7x_znvnQMRWklAxog1GtbFGeZncME1o_gOnvi9-mho0YKgHyDsMyexYf-X9XpIyYk0L1lfG6KKyJlpd48Qu0ZXVim5CdhusXLkronP-ghLVTES_Gl8NEf2oeUR18IjCZvO/s800/image_2025-07-21_14-15-06.png

    ២. នៅពេលគេឲ្យនិសិត្សត្រូវអាន “សារសារភាពពីអ្នកក្បត់ដៃគូ” មួយចំនួន។ បន្ទាប់មកពួកគេត្រូវបានសួរថា តើពួកគេចង់មើលអ្នកដទៃដែលទាក់ទាញជាងដៃគូពួកគេបច្ចុប្បន្ន ឬអត់? ហើយចម្លើយភាគច្រើនឆ្លើយ “ចង់” ច្រើនជាងក្រុមមិនបានអានសារនោះ។ វាសញ្ញាថា ការទទួលបានព័ត៌មានពីអំពើក្បត់អាចជះឥទ្ធិពលនៃការចង់ក្បត់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgioSFhsyjjwJSMBYUc-zGbvDru0UlsuFXDjNVJlQUdopUdtrv9Tf2q5S6abDNxWFUR4HEijUS1ej84XW9XOkdp0zmR5R3sRHX8N5cJH9tfbEs5UmRU-xoednC4nznrd74dtkSRz0gyaNuIyiyvA9Q-gLRXhFR69HhStEkOBdDS8WirPQJxqQj_blQu2t0U/s1000/image_2025-07-21_14-15-07.png

    ៣. ក្រុមដែលបានអានរបាយការណ៍ដែលនិយាយថា “មនុស្ស ៨៥% បានក្បត់ដៃគូ”។ បន្ទាប់មកត្រូវឲ្យពួកគេជជែកជាមួយមនុស្សដែលពួកគេមិនធ្លាប់ស្គាល់។ ជាចុងក្រោយអ្នកជំនាញរកឃើញថា ពួកគេចាប់ផ្ដើមមានអារម្មណ៍ឃ្លាតឆ្ងាយពីគូបច្ចុប្បន្ន និងមានទំនោរចង់ស្គាល់មនុស្សដែលពួកគេទើបជជែកជាមួយនោះ ច្រើនជាងក្រុមដែលមិនអានរឿងពាក់ព័ន្ធនឹងស្នេហា។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNsYHMy3SoEj4iOYLTdAA0GrTu4aPO884ZMQ0gin2Q_8l3bNLELOVEDZTowSRDLy-re5r5YmQh5NdQZPfdjhS4ZSGJIU0N4VneywRo-WoINfhQArJaJqGFI2oUwqj1b_43G-_6T8QYeySkbhl05lxFnB9zx7UuZAXcXKrXrlyIXpMYXXflg8mJFXpxW3Uy/s750/image_2025-07-21_14-15-08%20(2).png
    អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់នោះគឺ បុរសមានបំណងក្បត់ខ្លាំងជាងស្ត្រី ជាពិសេសនៅពេលទទួលការដឹងឮពីព័ត៌មាននិងបរិបទដូចគ្នា។ នេះបង្ហាញថា បរិយាកាសសង្គមដែលអនុញ្ញាត ឲ្យមានគំនិតថាការក្បត់ជារឿងធម្មតា នឹងអាចជម្រុញឲ្យបុគ្គលណាម្នាក់ដើរផ្លូវនោះ កាន់តែងាយស្រួលជាងមុន។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpyR2gqA7n659rq-FXTC05EHDXec9HVrilcYR69RxZFd0pjF-7LEpIp4rACUqCpIsAaqMtzKsLU9ehLmvR00QS8RTpBhr3pAXFoiHjhJUDSyoxH53D6kuhG05EbsxMAbUOd3UxQ8xEVZBhOyx5Wiu6Xj_9KlXovhTFvfUFhLzslgvYa53pF0qz7a3UF5c_/s1200/image_2025-07-21_14-15-08.png
    ហេតុអ្វីបានជាអ្នកវិភាគ ជឿថាការក្បត់អាចឆ្លងតាមផ្លូវចិត្ត? នេះអាចមកពីសីលធម៌សង្គម ពេលឃើញគេធ្វើច្រើន យើងនឹងចាប់យល់ថាវាជារឿងធម្មតា។ ម៉្យាងវិញទៀតការបាត់បង់ការតស៊ូផ្លូវចិត្តក៏ជាមូលហេតុផងដែរ នៅពេលឃើញអ្នកផ្សេងធ្វើច្រើន នោះគេនឹងគិតថា វាមិនពិបាកទេ ហើយអាចចាប់ផ្តើមក្បត់ដោយមិនប្រុងប្រយ័ត្ន។ លើសពីនេះ វាអាចបណ្ដាលមកពីការបង្កើតអារម្មណ៍ “សុំអនុញ្ញាតក្នុងចិត្តខ្លួនឯង” ទោះបីគ្មានបំណងធ្វើក៏ដោយ ប៉ុន្តែនៅពេលមាន បានជួបឬជជែកល្អៗជាមួយនរណាម្នាក់យូរៗទៅ នឹងនាំឲ្យគេចាប់ផ្ដើមក្បត់ដោយមិនដឹងខ្លួន។

    សរុបមក ក្នុងសង្គមបច្ចុប្បន្នដែលពោរពេញដោយព័ត៌មានអំពីការក្បត់ បោកប្រាស់ទំនុកចិត្ត ទាំងក្នុងសារ ព័ត៌មានបណ្ដាញសង្គម រូបភាព ឬព្រឹត្តិការណ៍ណាមួយ អាចបង្កើនឲ្យមានការជឿជាក់ថា “ការក្បត់ជារឿងដែលគេធ្វើទាំងអស់គ្នា”។ អ្នកស្រាវជ្រាវបានដាស់តឿនថា ការយល់ដឹងអំពីចិត្តខ្លួនឯង និងការស្គាល់ពីផលប៉ះពាល់នៃរឿងទាំងនេះ ជាជំហានដំបូងដើម្បីការពារខ្លួនពីជំងឺឆ្លងដ៏គួរឲ្យស្អប់ខ្ពើមនេះ៕