នៅក្នុងបេសកកម្មរុករករបស់មនុស្សជាតិ អ្នកវិទ្យាសាស្ត្រតែងព្យាយមបង្កើតនូវឧបករណ៍ ឬគ្រៅងយន្តផ្សេងៗដើម្បីជំរុញវាឲ្យទៅប្រមូលយកទិន្នន័យ ឬ ព័ត៌មានណាមួយដែលពួកគេចង់ដឹង។ ជាមួយគ្នានេះ អង្គការ NASA កំពុងរៀបចំបញ្ចេញនូវអ្វីដែលប្លែកពីគេ នោះគឺគ្រឿងយន្តដែលមានដំណើរការស្រដៀងនឹងសត្វពស់ អាចជ្រមុជទឹកចូលទៅក្នុងមហាសមុទ្រ និងតាមចាប់សញ្ញានៃជីវិតដ៏ជ្រៅនៅក្រោមផ្ទៃទឹកកក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJNnBA2sl2vMsbLKkpW_9oRgD_HtXAAsmLtra4AW_szG4Yjo7M_hAGLbI_ePK5tmaX3ct0_6f56TmKcuo70taR_SCVZ3EWp1Ue3XzSwpg_7kga9thGlICmzeM6v2hulCmpFRSKlY_L43S2NbOM6q_zEkk-gIt5amcMhw2wk7xSP7Tb0fI449nKzxyd3hsU/s1280/photo_2025-07-19_15-23-54.jpg
ពស់យន្តនេះមានឈ្មោះថា «EELS» ជាពាក្យកាត់សម្រាប់ Exobiology Extant Life Surveyor ដែលជាគំរូគ្រឿងយន្តដំបូងគេត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវ NASA’s Jet Propulsion Laboratory (JPL) ។ វាត្រូវបានរចនាឡើងដើម្បីផ្លាស់ទីឆ្លងកាត់បរិយាកាសដ៏អាក្រក់ៗបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដោយអ្នកវិទ្យាសាស្រ្តសង្ឃឹមថា ថ្ងៃណាមួយ EELS អាចនឹងក្លាយជាគ្រឿងម៉ាស៊ីនដំបូងគេក្នុងការរុករកមហាសមុទ្រលើផ្ទៃទឹកកកនៃឋានព្រះច័ន្ទឈ្មោះ Enceladus របស់ភពសៅរិ៍ (Saturn) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN4lWRrQM39I2ntfPwoDkNscyg5sONO7UYoEcowOCO67Jn87rfZ69uZvLJvCEutunWOYSkHk3FX7dLVaGAkdlw_2g5FgCui3AnzKdLzaUtqUwZ5-XJsL281jCEaHnnzHXz7gOHzsjlxKTIz20ZkMUbhBdjRtfvcocLC15G-9Y30gMuQ5sBwRchzbyuJm8I/s1280/photo_2025-07-19_15-23-55.jpg

អ្នកស៊ើបអង្កេតសំខាន់សម្រាប់គម្រោងនៅ JPL គឺ DR. Hiro Ono បាននិយាយថា “EELS គឺមិនដូចអ្វីដែលយើងធ្លាប់ផលិតពីមុនមកនោះទេ។ វាត្រូវបានរចនាឡើងដើម្បីធ្វើដំណើរទៅកន្លែងដែលមនុស្សយន្តទូទៅមិនបានទៅ ដូចជានៅក្រោមទឹកកក ឬកាត់ចូលទៅក្នុងមហាសមុទ្រនៅភពក្រៅ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDdwdLKojKg7DI1ZFw3g3k_U8Q72Hj4NTdEEtqu7NymBSfW1WXgPchvCl7ta1v_PSuYLr28xtUXhyphenhyphenU-SNw3KiRa1b01Dk5RSzw0I8ewM3kqSEVh2F7WnCVqhUzHtfCyGdD1HTkKkeDrk6G6RQnoxdO9f3nfhJQJ27ySW7zDT7v28ZVBWfEDetbc5fnnzS7/s1280/photo_2025-07-19_15-23-56.jpg

ជាមួយនឹងរាងកាយដ៏វែង និងអាចបត់បែនបាន វាអាចដំណើរការដោយខ្លួនឯង។ EELS អាចរំកិលខ្លួនបែបជាសត្វល្មូន ឆ្លងកាត់ដីដែលមានសណ្ឋានមិនស្មើគ្នា តោងឡើងទីតាំងអ័ក្សបញ្ឈរ និងអាចសូម្បីតែហែលក្នុងទឹក ដែលធ្វើឱ្យវាល្អបំផុតសម្រាប់គោលដៅស្រាវជ្រាវដោយប្រើគ្រឿងយន្ត។ វាត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញា និងកម្មវិធីធ្វើការសម្រេចចិត្ត។ វាអាចវិភាគពីគ្រោះថ្នាក់ដែលមាននៅជុំវិញជុំវិញខ្លួន និងអាចបញ្ជូនទៅធ្វើបេសកកម្មបានរាប់លានម៉ាយក្រៅភពផែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-33g-JMD9x-dv2VytmYyR5Ft_Py6QEplfdEP_FhqbOCoALCW49rpJM7cfUysd9rxmivluG-D0T3ATMgmyG-Fpd2esqRA4yP3GehwkO7hnDpgqRtXigsoIQ9QAPeOeBvlXurBncMwRVzxqoSCsHf9FY469mneBFmZLUnm31-PEXdk43L7K4SV2GJCb2CYY/s1280/photo_2025-07-19_15-23-57.jpg

មុនពេលបញ្ជូន EELS ទៅធ្វើបេសកកម្មក្រៅភពផែនដី អ្នកវិទ្យាសាស្រ្តបានបានសាកល្បងនៅក្នុងបរិយាកាសដ៏លំបាកបំផុតរបស់ផែនដីដូចជា៖ វាលទឹកកកអង់តាក់ទិក ផ្ទាំងទឹកកក និងសូម្បីតែរូងក្រោមទឹក។ ខុសពីសត្វពស់ធម្មតាដែលមិនចូលចិត្តភាពត្រជាក់ ពស់យន្តមួយនេះ អាចសម្របខ្លួន និងផ្លាស់ទីបានយ៉ាងអស្ចារ្យនៅក្នុងមជ្ឈដ្ឋានទឹកកក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnAmxcZbxfUYjMKO0TKf6kU8BPbpzv1BgqA4GI1TjjW4RgsbNLeQOf25Fu0en9rTlA4s1tRGK2BFc_gkqklvg0l_dJZSlYCSdca_oITM7XnRRuytZqlJLzC8BmObxbnNTN7977wK6r-O5NkfLA14PYq7ExnRgEsExsXffuEjehM4mWEI1qAcGfUH2kVaEN/s770/photo_2025-07-19_15-23-53.jpg
DR. Hiro Ono បាននិយាយថា “លើសពីការរស់រានមានជីវិតនៅលើពិភពលោក វាទាក់ទងនឹងការចូលទៅកាន់កន្លែងដែលអាថ៌កំបាំង ទៅកាន់កន្លែងដែលយើងមិនធ្លាប់ទៅដល់ ហើយប្រហែលជាដើម្បីឲ្យយើងដឹងថា យើងមិនមែនជាជីវិតតែមួយគត់ដែលមាននៅក្នុងចក្រវាលនេះទេ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1U8-JceP1CzuuZwkzErcWYff8MlpRoO5FeM7Qr5XgE7MR5OCmWtv3bO50axKVHynY3qTYaultWnxMyEFpOgxg8JXOC7R_y-14KL7AcoDuFQ0Kbyd5DhR4sv1F2cE4YlGGQO_88zDsuxhk1DcWcNZMJIgKMg0DsQr2HNj8V5-J4syvMJZdZjBS_0FHaOsm/s1200/photo_2025-07-19_15-23-54%20(2).jpg

ជាមួយនឹងការបង្កើតបានពស់យន្តនេះ NASA សង្ឃឹមថាបេសកកម្មដែលមាន EELS អាចនឹងចាប់ផ្តើមនៅឆ្នាំ 2030 ខាងមុខ។ រហូតមកដល់ពេលនោះ EELS នឹងបន្តអភិវឌ្ឍបន្ថែមទៀត ដូច្នេះថ្ងៃណាមួយ វាអាចនឹងចេញទៅរុករកមហាសមុទ្រនៃពិភពលោកមួយទៀតបាន៕